ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?

ចែករំលែកទីនេះ

ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
Admin
24 កក្កដា 2024 01:44 ល្ងាច
9 ខែមុន
| 237
ថ្លើមប្រៀបដូចរោងចក្រដ៏ធំមួយនៅក្នុងខ្លួនយើងវាជាមណ្ឌល ត្រួតពិនិត្យ, ជាកន្លែងប្រមូលផ្តុំកាកសំនល់, ជាប្រពន្ធ័ចម្រោះ មាននយ័ថាមានតួនាទីច្រើនក្នុងថ្លើមតែ១នៃមនុស្សម្នាក់ៗ។ ថ្លើមយើងច្រោះឈាម១លីត្រកន្លះក្នុងមួយនាទី ។ វាបំលែងសារធាតុអាម៉ូញ៉ាក់(Ammonia) ដែលជាសារធាតុពុលបានមកពីចំណីអាហារជាតិសាច់(Protein) និងណាយត្រូជែន(Nitrogen)អោយទៅជាយូរៀល(Urea)ដើម្បីខ្លួនយើងអាចបញ្ចេញតាមទឹកនោមមកក្រៅបាន ។ ថ្លើមយើងធ្វើសំយោគ(Metabolize)ថ្នាំពេទ្យនិងស្រា ហើយវាក៏ជម្រះចោលនូវពួកបាក់តេរីអាក្រក់និងសារធាតុសំនល់រលួយផ្សេងៗពីចរន្តឈាមរត់ផងដែរ។


ពិសេសជាងនេះទៅទៀតថ្លើមយើងគឺធ្វើការងារជាប្រពន្ធ័ផងដែរ ដោយចូលរួមជាមួយសួត(Lung), ក្រពះពោះរៀន(Gastrointestinal), តម្រងនោម(Kidneys) ដើម្បីបំផ្លាញនិងជម្រះចោលជាតិពុលពីក្នុងខ្លួនយើងរៀងរាល់នាទី និងរាងរាល់ថ្ងៃបើទោះបីយើងដឹងខ្លួនឬយើងគេងលក់ក៏ដោយ។ សុខភាពយើងមិនអាចរឹងមាំបានទេបើសិនជានៅខាងក្នុងរាង្គកាយសំបូរដោយ ជាតិពុល, មានរោគឆ្លង, ជាតិគីមីក្នុងថ្នាំសំលាប់សត្វល្អិត, អាហារមានជាតិគីមី, ជាតិពុលខ្ពស់ពីថ្នាំពេទ្យ និង ស្រា ជាដើម ។


សូមថែទាំថ្លើមអោយបានល្អទើបថ្លើមយើងមានភាពរឹងមាំ ក្នុងការបំពេញតួនាទីដូចបានរៀបរាប់ខាងលើ។


សូមកុំបន្ថែមជាតិពុលគ្រប់រូបភាពទៅលើថ្លើមរបស់យើង។



ប្រភព៖ https://sokhakrom.com


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
ផ្លែទទឹមគឺជាផ្លែឈើដែលមានដើមកំណើតនៅអាស៊ី ប៉ុន្តែត្រូវបានដាំដុះនៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងតំបន់មេឌីទែរ៉ាណេ។ គ្រាប់ ឬស និងទឹកនៃផ្លែទទឹមមានរសជាតិផ្អែមបន្តិច ហើយផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ និងសមាសធាតុការពារដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើន។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែទទឹម រួមទាំងអាហារូបត្ថម្ភរបស់វា អត្ថប្រយោជន៍សុខភាពដែលអាចកើតមាន និងរបៀបបញ្ចូលវាទៅក្នុងរបបអាហាររបស់អ្នក។

តើជំងឺ​រលាក​ខួរ​ក្បាល​ អាចមាន​រោគ​សញ្ញាអ្វីខ្លះ?
តើជំងឺ​រលាក​ខួរ​ក្បាល​ អាចមាន​រោគ​សញ្ញាអ្វីខ្លះ?
ជំងឺ​រលាក​ខួរ​ក្បាល​ កើត​ឡើង​ដោយ​សារ​ការ​ឆ្លងវីរុស បាក់តេរី ការ​ប្រើ​ប្រាស់​ថ្នាំ ឬ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរ​ការ​ខុស​ប្រក្រតី។ ដោយ​ជំងឺ​នេះ​ គឺ​ជា​ជំងឺ​កម្រនិង​ជា​រឿយៗ​អាច​នឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ឲ្យ​បាន​ពេល​វេលា។ ជំងឺ​រលាក​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​ ក្ដៅ​ខ្លួន ឈឺ​ក្បាល និង​ឈឺ​កញ្ចឹងក។ ជំងឺ​នេះ​ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​ខួរ​ក្បាល ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ ភ័ន្ត​ភាំង ​និង​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា។ ក្នុង​ករណី​ខ្លះ​រោគ​សញ្ញា​រលាក​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ្លេច​ភ្លាំង​រយៈ​ពេល​យូរ​បន្ទាប់​ពី​ជា​ពីជំងឺ​។

អត្ថប្រយោជន៍នៃ មើមយ៉េន
អត្ថប្រយោជន៍នៃ មើមយ៉េន
មើមយ៉េន ត្រូវបានគេស្គាល់ផងដែរថាជា beets គឺជាបន្លែឬសដែលត្រូវបានគេចាត់ទុកថាល្អសម្រាប់អត្តប្រយោជន៍សុខភាពជាច្រើនរបស់វា។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗមួយចំនួនដែរទាក់ទងនិង មើមយ៉េន

រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលអ្នកគួរដឹងប្រសិនបើមិនចង់ឲ្យក្រលៀនមិនគ្រោះថ្នាក់៖

ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។

តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?
តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?
ការចង់រកក្អូតគឺជាអារម្មណ៏មួយដែលធ្វើឲ្យយើងចង់តែរកក្អួតតែមិនមានអ្វីចេញមកតាមបំពង់អាហារទេ។ ការក្អួត គឺនៅពេលណាដែលបានក្អួតចេញមកក្រៅនូវសារធាតុវាវចេញពីផ្លូវក្រពះពោះវៀន។ ពេលខ្លះការចង់រកក្អួតនិងក្អួតក៏អាចកើតឡើងមកជាមួយគ្នាដែរ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia