អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក


ជួយលាងសម្អាត និងធ្វើឱ្យមុខងាយនៃប្រព័ន្ធរំលាយអាហារប្រសើរឡើង
ជួយសម្រួលដល់សារពាង្គកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារបានយ៉ាងល្អ
ជួយបង្កើនកោសិកាឈាម និងកោសិកាសាច់ដុំថ្មី
ជួយបន្សាបជាតិពុលចេញពីរាង្គកាយ
ជួយសម្អាត និងសម្រួលអាការ:តឹងច្រមុះ និងបំពង់ក និងប្រឆាំងជំងឺមួយចំនួនដូចជា ផ្ដាសាយ និងអាលែហ្សីជាដើម
ជួយបណ្ដេញសារជាតិកាហ្វេអ៊ីនដែលជាមូលហេតុធ្វើឱ្យបាត់បង់ជាតិទឹករបស់រាង្គកាយ
ជួយរក្សាតុល្យភាពនៃប្រព័ន្ធទឹករងៃ ដើម្បីជម្រុញដល់ការបញ្ចេញនូវសកម្មភាពប្រឆាំងជំងឺរបស់រាងកាយ
គួរបញ្ជាក់ថា សម្រាប់អ្នកពុំសូវផឹកទឹកនៅពេលព្រឹក និងអ្នកពិបាកក្នុងការផឹកទឹកនៅពេលព្រឹក ដូចជា មនុស្សចាស់ ឬអ្នកជំងឺ អាចប្រើវិធីផឹកទឹកក្នុងល្បឿនយឺតៗឱ្យបានគ្រប់ក្នុងចំណុះ ៦៤០ មីល្លីលីត្រ ។ មួយវិញទៀត បន្ទាប់ពីផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹករួចហើយ សូមកុំទាន់ទទួលទានអាហារ ឬភេសជ្ជៈអ្វីឱ្យសោះ សូមរងចាំប្រហែល៤៥នាទីសិន សឹមទទួលទានអាហារ ឬភេសជ្ជៈ ៕
ប្រភព ៖ https://sokhakrom.com
អត្ថបទពាក់ព័ន្ធ







អត្ថបទថ្មីៗ
