តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?


មូលហេតុ៖
1. ការពុលអាហារ៖ កើតមានឡើងនៅពេលដែលយើងទទួលទានអាហារមិនមានអនាម័យដែលអាចបង្ករឲ្យមានការប៉ះពាល់ឬមានការបង្កររោគដល់ក្រពះ ហើយការបង្កររោគនេះភាគច្រើនបង្ករឲ្យទៅជារាគ។
2. ការវិលមុខឬការពុលនឹងយានយន្តដូចជា ឡាន, ទូកកប៉ាល់, យន្តហោះ៖ នេះភាគច្រើនទាក់ទងនឹងការធ្វើចលនានៅពេលយើងជិះយានយន្តទាំងនេះហើយពេលខ្លះវាកើតមានឡើងដោយសារតែមានអ្វីមួយរំខាននៅក្នុងត្រចៀកដែលធ្វើឲ្យមានការប៉ះពាល់មជ្ឈមណ្ឌលរក្សារលំនឹងនៃរាងកាយយើងធ្វើឲ្យធីងធោងរួចចង់ក្អួតតែម្តង
3. ការប្រើប្រាស់ថ្នាំ៖ មានថ្នាំមូយចំនួនអាចធ្វើឲ្យចង់រកក្អួតដូចជា៖ ថ្នាំសំរួលអារម្មណ៍, ថ្នាំផ្សះ, វីតាមីន, ថ្នាំពន្យាកំណើត, ថ្នាំបំបាត់ការឈឺចាប់ជាដើម
4. ស្ត្រីមានផ្ទៃពោះ៖ ស្ត្រីដែលមានផ្ទៃពោះភាគច្រើនគឺងាយនឹងមានអាការៈចង់ក្អួតឬក្អួតតែម្តង ( ចាញ់កូន)
5. មានបញ្ហាជាមួយក្រពះឬ ពោះវៀន៖ ចំពោះអ្នកជំងឺមួយចំនួនដែលមានបញ្ហាក្រពះពោះវៀនគឺធ្វើឲ្យចលនាអាហាររត់អត់បានល្អដែលងាយអាចធ្វើឲ្យទល់លាមកឬស្ទះពោះវៀន រួចក៏ច្រាល់ខ្យល់ឡើងមកលើដែលអាចឲ្យតឹងពោះនិងរកក្អួត
6. ការឈឺក្បាល៖ អ្នកខ្លះគាត់ឈឺក្បាលខ្លាំងរួមផ្សំមកជាមួយអាការៈចង់រកក្អួតឬក្អួត
7. ការពិសារស្រាច្រើន
រោគសញ្ញា៖
បើសិនជាអ្នកមានអាការៈចង់រកក្អួតនិងក្អួតលើសពី២ថ្ងៃឬមានរោគសញ្ញផ្សេងទៀតមកជាមួយដូចជា៖
មានចុកទ្រូងឬ តឹងពោះ
កំអួតមានឈាមឬពណ៍ស្រដៀងពណ៍កាហ្វេចាស់
លាមកមានឈាមឬមានពណ៍ក្រម៉ៅ
ក្តៅខ្លួន
មានការឈឺក្បាលខ្លាំងឬមានការចុករោយនៅឆ្អឹងកងក
មានអារម្មណ៍អស់កំលាំងឬមិនចង់ក្រោក
មានសញ្ញនៃការបាត់បង់ជាតិទឹកនៅក្នុងខ្លួន( មានដូចជា៖ អស់កំលាំង, ស្រេកទឹកខ្លាំង,មានរមួលសាច់ដុំ,មានវិលមុខ,វង្វេងវង្វាន់,ទឹកនោមពណ៍លឿងខ្មៅ,មិននោមលើសពី៥ ម៉ោង)
ដំណោះស្រាយ៖
ពិសារទឹកឲ្យបានគ្រប់គ្រាន់
ព្យាយាមពិសារអាហារដែលមានជាតិទឹក,អាហាររាវ,ស៊ុប
ជៀសវាងអាហារប្រភេទខ្លាញ់ខ្លាំង ពីព្រោះនឹងធ្វើឲ្យចង់ក្អួតកាន់តែខ្លាំង
ជៀសវាងការប្រើរបស់ដែលមានក្លិនខ្លាំងដូចជាក្លិនទឹកអប់ណាមួយ
ត្រូវលេបថ្នាំណាដែលតំរួវឲ្យលេបក្រោយបាយ ហាមលេបមុនបាយ ឬពោះទទេ
ការព្យាបាល៖
ព្យាបាលទៅតាមមូលហេតុ
ការព្យាបាលដោយប្រើថ្នាំទប់ក្អួតតាមរយះចាក់ឬលេប
ប្រភព ៖ https://sokhakrom.com
អត្ថបទពាក់ព័ន្ធ







អត្ថបទថ្មីៗ
