អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង


1. អ្នកដែលកើតជំងឺថ្លើម មិនគួរបរិភោគគ្រឿងក្នុងសត្វនោះទេ ព្រោះក្នុងនោះសុទ្ធតែមានផ្ទុកជាតិពុលខ្ពស់។ ក្រោយពេលដែលអ្នកញ៉ាំរួច នឹងអាចធ្វើឲ្យជំងឺអ្នកប្រែជាធ្ងន់ធ្ងរដោយមិនដឹងខ្លួន។ ដូចនេះ អ្នកមិនគួរព្រោះតែចង់ប៉ូវថ្លើម ហើយទិញថ្លើមសត្វមកពិសារនោះទេ ទើបមិនធ្វើឲ្យថ្លើមរបស់អ្នកកាន់តែផ្ទុកជាតិពុលខ្ពស់។
2. ក្រៅពីគ្រឿងក្នុងសត្វ អ្នកក៏មិនគួរញ៉ាំអាហារដែលដុះផ្សិតនោះទេ ព្រោះវាមិនត្រឹមតែធ្វើឲ្យថ្លើមអ្នកកាន់តែគ្រោះថ្នាក់ ថែមទាំងអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកផងដែរ។ ដូចនេះ ប្រសិនជាអាហារមួយនោះដុះផ្សិត អ្នកមិនគួរយកទៅលាងហើយបន្តពិសារទេ ដោយគួរតែបោះចោល ទើបមិនធ្វើឲ្យសុខភាពអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ក្នុងពេលខាងមុខ៕
ប្រភព ៖ https://www.health.com.kh
អត្ថបទពាក់ព័ន្ធ







អត្ថបទថ្មីៗ
