ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ១២មុខ ចំរាញ់ទៅជាប្រេង ហើយដកយកតែសាធាតុសំខាន់ៗ មានសារធាតុចិញ្ចឹមខ្ពស់ ហើយប្រើប្រាស់បច្ចេកវិទ្យារបស់ ប្រទេសជប៉ុន បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង

ចែករំលែកទីនេះ

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
Admin
26 កក្កដា 2024 10:09 ព្រឹក
8 ខែមុន
| 207
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។


ជាក់ស្ដែងជំងឺឆ្លងទាំង៦ប្រភេទខាងក្រោមនេះ លោកអ្នកគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងរដូវភ្លៀងនេះ ៖


១. ជំងឺគ្រុនចាញ់  

វាត្រូវបានដឹងថាជាជំងឺមួយក្នុងចំណោមជំងឺផ្សេងទៀត កើតមាននៅខែភ្លៀង និងបង្កឡើងពីមូសដែកគោលញីដែលមានប្រភពមកពីកន្លែងដក់ទឹកមិនស្អាតនៅជុំវិញផ្ទះរបស់អ្នក។ វាត្រូវបានបង្ហាញឡើងតាមរយៈសញ្ញានៃការក្តៅខ្លួន ឈឺខ្លួន ខ្សោយសាច់ដុំ និងបែកញើស ដែលទាមទារឱ្យមានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានលឿនបំផុតតាម ដែលអាចធ្វើបាន ដើម្បីបញ្ចៀសនូវផលវិបាកដូចជាខាន់លឿង ស្លេកស្លាំងធ្ងន់ធ្ងរ ខ្សោយថ្លើម និងខ្សោយតម្រងនោម។


២. គ្រុនឈាម

វីរុសបង្កជំងឺគ្រុនឈាមត្រូវបានចម្លងនៅពេលមូសខ្លាញីមានផ្ទុកមេរោគខាំ ពិសេសនៅពេលព្រឹក។ អ្នកជំងឺអាចមានអាការៈឈឺសន្លាក់ ឈឺសាច់ដុំ ហើមកូនកណ្តុរ ឈឺក្បាល គ្រុនក្តៅ អស់កម្លាំង និងឡើងកន្ទួលលើស្បែក។ គ្រុនឈាមនេះអាចផ្តល់ផលវិបាកជាការហូរឈាម ឈឺពោះ និងខ្សោយ។ គួរបញ្ជាក់ថាគ្មានការព្យាបាលពិសេសណាមួយសម្រាប់អ្នកជំងឺគ្រុនឈាមឡើយ ដែលការព្យាបាលជាទូទៅក្នុងបំណងបន្ថយនូវសញ្ញា បង្គ្រប់ជាតិទឹក និងឱ្យអ្នកជំងឺសម្រាកឱ្យបានច្រើន ដោយមានការត្រួតពិនិត្យដិតដល់ពីគ្រូពេទ្យប៉ុណ្ណោះ។


៣. ជំងឺអាសន្នរោគ

ជំងឺឆ្លងតាមរយៈអាហារ និងទឹកមានផ្ទុកមេរោគប្រភេទបាក់តេរី ឬគ្មានអនាម័យ ដែលធ្វើឱ្យអ្នជំងឺរាកធ្ងន់ធ្ងរ សុទ្ធតែទឹក ក្អួត ធ្វើឱ្យបាត់បង់ជាតិទឹកធ្ងន់ធ្ងរ និងឈឺសាច់ដុំ។ អាការៈទាំងនេះអាចកើតមានច្រើនម៉ោងរហូតបង្កឱ្យអ្នកជំងឺមានកាខ្សោះជាតិទឹកធ្ងន់ធ្ងរ និងបាត់បង់តុល្យភាពអេឡិចត្រូលីត្រ។ ធ្វើយ៉ាងណាត្រូវរកឃើញឱ្យលឿនពីវត្តមានបាក់តេរី V. cholera ក្នុងលាមក និងធ្វើការព្យាបាលដោយបង្គ្រប់ជាតិទឹកភ្លាមៗ ព្រោះវាអាចឱ្យអ្នកជំងឺអាចស្លាប់បាន។


៤. រលាកថ្លើមប្រភេទ A

មេរោគថ្លើមប្រភេទ A មានការឆ្លងខ្ពស់បំផុតក្នុងចំណោមមេរោគ រលាកថ្លើមផ្សេងទៀត ដែលឆ្លងពីការទទួលទានអាហារ ឬទឹកមានមេរោគ។ អ្នកជំងឺអាចលេច ចេញនូវសញ្ញាខាន់លឿងដែលធ្វើឱ្យភ្នែក និងស្បែកឡើងលឿង ឈឺពោះ បាត់បង់ចំណង់ អាហារ ចង្អោរ ក្តៅខ្លួន រាក និងអស់កម្លាំង។ ដូច្នេះ អ្នកត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន លាងសម្អាតដៃជាប្រចាំ ប្រុងប្រយ័ត្នជានិច្ចរាល់ការទទួលទានអាហារ និងអាចចាក់ថ្នាំបង្ការ បន្ថែមក្នុងករណីចាំបាច់។


៥. គ្រុនផ្តាសាយ

អំឡុងពេលដែលមានភ្លៀងធ្លាក់ជោគជាំបែបនេះ សង្កេតឃើញថាគ្រប់គ្នាតែង កើតជំងឺផ្តាសាយញឹកញាប់បំផុត។ ជំងឺបង្កឡើងដោយវីរុសនេះងាយឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតណាស់ ហើយប៉ះពាល់ផ្លូវដង្ហើមផ្នែកខាងលើ ច្រមុះ និងបំពង់ក។ អ្នកជំងឺភាគច្រើនមានអាការៈហៀរសម្បោរ កណ្តាស់ ឈឺខ្លួន រលាកបំពង់ក ស្អកក និងក្តៅខ្លួន។ ការទទួលទានអាហារសុខភាព សារធាតុបំប៉នគ្រប់គ្រាន់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំការពារ រាងកាយអាចកាត់បន្ថយការប្រឈមមួយកម្រិត។


៦. គ្រុនពោះវៀន

បង្កពីបាក់តេរីឈ្មោះថា Salmonella ឆ្លងដោយសារការទទួលទានអាហារ និងទឹកមានផ្ទុកនូវបាក់តេរី ដែលតែងមាននៅក្នុងលាមកអ្នកជំងឺ។ បន្ទាប់ពីបាក់តេរីឆ្លងចូល អ្នកជំងឺនឹងមានអាការៈក្តៅខ្លួន ឈឺពោះខ្លាំង ឈឺក្បាល ក្អួត ដែលទាមទារឱ្យមានការព្យាបាលដោយប្រើថ្នាំផ្សះ និងប្រឹក្សាជាមួយគ្រូពេទ្យ។


ត្រូវប្រាកដថាអ្នកមិនទទឹកទឹកភ្លៀង ឬមិនពាក់ខោអាវសើមយូរពេក លាងសម្អាតដៃជាប្រចាំ បង្កើនប្រព័ន្ធការពាររាងកាយដោយទទួលទានវីតាមីន C និងបន្លែបៃតង នៅឱ្យឆ្ងាយពីអ្នកជំងឺ សម្អាតទីធ្លាជុំវិញផ្ទះ បំបាត់ជម្រកមូស ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លងខាងលើ។ តែបើអ្នកមានសញ្ញាសង្ស័យណាមួយត្រូវប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត។


ប្រភព​​ ៖​ https://sokhakrom.com


អត្ថបទពាក់ព័ន្ធ

តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?
តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?
ការចង់រកក្អូតគឺជាអារម្មណ៏មួយដែលធ្វើឲ្យយើងចង់តែរកក្អួតតែមិនមានអ្វីចេញមកតាមបំពង់អាហារទេ។ ការក្អួត គឺនៅពេលណាដែលបានក្អួតចេញមកក្រៅនូវសារធាតុវាវចេញពីផ្លូវក្រពះពោះវៀន។ ពេលខ្លះការចង់រកក្អួតនិងក្អួតក៏អាចកើតឡើងមកជាមួយគ្នាដែរ។

សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់
សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់
ដើមឆ្អឹងពស់ អាចយកទៅប្រើជាឱសថបុរាណ ដើម្បីព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាព

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

តើរាងកាយនឹងទៅជាយ៉ាងណាបើសួតធ្វើការមិនបានល្អ
តើរាងកាយនឹងទៅជាយ៉ាងណាបើសួតធ្វើការមិនបានល្អ
មនុស្សយើងត្រូវការអុកស៊ីសែនដើម្បីរស់ ហើយសួតគឺជាសរីរាង្គមួយដែលអាចផ្តល់អុកស៊ីសែនទៅតាមតម្រូវការរាងកាយបាន។ ប៉ុន្តែដល់ពេលសួតធ្វើការងារមួយនេះមិនបានល្អ ពិតណាស់ វាអាចនឹងបង្កបញ្ហាជាច្រើនដល់រាងកាយហើយ។ មានបញ្ហាខុសៗគ្នាច្រើនណាស់ដែលអាចកើតឡើងលើសួត ហើយភាគច្រើនគឺដោយសារតែជក់បារីតែម្តង។ ដោយសារតែអ្នកមិនជក់បារី មិនមែនមានន័យថាសួតអ្នកដឹងតែមិនអីនោះទេ។ ការស្រូបផ្សែងបារីពីគេក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងប៉ះពាល់ដល់សុខភាពបានដែរ។

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
ទំនាក់ទំនងរវាង រយៈពេលនៃការគេង​ទងទៅនឹងហានិភ័យនៃជំងឺលើសឈាម

តើជំងឺមហារីកសួត កម្រិតស្រាលមានរោគសញ្ញាបែបណា?
តើជំងឺមហារីកសួត កម្រិតស្រាលមានរោគសញ្ញាបែបណា?
អ្នក​ជំងឺ​សួត​ដំបូង​ដំបូង​ដំបូង​មិន​បង្ហាញ​រោគ​សញ្ញា​ថា​ជា​ជំងឺ​គ្រុន​ចាញ់​មិន​ទាន់​ដឹង​ពី​ដំណែង​នៃ​ក្រុម​ការងារ​ក៏​មិន​មាន​ដែរ។ អ្នកជំងឺតូចក៏បង្ហាញរោគសញ្ញានៅអាយុប៉ុន្មានឆ្នាំ ឬរោគសញ្ញានៃជំងឺសួត ទាក់ទងនឹងក្រុមមនុស្សមិនសូវយល់ដឹង។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia