ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

កត្ដា៤យ៉ាងអាចបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន

ចែករំលែកទីនេះ

កត្ដា៤យ៉ាងអាចបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន
កត្ដា៤យ៉ាងអាចបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន
Admin
19 កក្កដា 2024 10:48 ព្រឹក
10 ខែមុន
| 282
យើងធ្លាប់តែឮថា បញ្ហាគាំងបេះដូងអាចកើតមានតែចំពោះមនុស្សចាស់ចាប់ពីវ័យ ៦០ឆ្នាំឡើងទៅ ប៉ុន្ដែបច្ចុប្បន្ននេះការគាំងបេះដូង ក៏អាចកើតមានចំពោះមនុស្សវ័យក្រោម៤០ឆ្នាំបានដែរ។ លោកវេជ្ជបណ្ឌិត Luke Laffin ផ្នែកសុខភាព និង សរសៃឈាមបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ជំងឺគាំងបេះដូងក៏អាចកើតមានទៅលើមនុស្សវ័យចាប់ចន្លោះពី២០ឆ្នាំ ដល់៤០ឆ្នាំបានដែរ មិនចាំបាច់ទាល់តែចូលដល់វ័យចំណាស់នោះទេ ប៉ុន្ដែស្ថិតក្នុងភាគរយតិច។ ទាំងនេះគឺដោយសារតែការរស់នៅបានផ្លាស់ប្ដូរទម្លាប់ស្ទើរតែទាំងស្រុងទៅហើយ ទាំងការហូបចុក និង ការកាត់បន្ថយសកម្មភាពប្រចាំថ្ងៃ។ ជាក់ស្ដែងណាស់ ការរស់នៅដែលមានភាពសុខស្រួល រាងកាយមិនសូវមានសកម្មភាព ដូចជាការចំណាយពេលយូរម៉ោងអង្គុយធ្វើការមុខកុំព្យូទ័រ ការញ៉ាំអាហារកែច្នៃ អាហារមានជាតិខ្លាញ់ច្រើន ការផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត ការការជក់បារី និង ប្រើប្រាស់សារធាតុញៀន ទាំងនេះធ្វើប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។


កត្ដា៤យ៉ាងបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន៖


១.ការជក់បារី

ការជក់បារី បូករួមទាំងបារីអគ្គិសនី អាចប៉ះពាល់សុខភាពបេះដូង។ ព្រោះថា ក្នុងផ្សេងបារីមានផ្ទុកទៅដោយសារធាតុគីមីរាប់ពាន់ប្រភេទ ក្នុងនោះសារធាតុម្យ៉ាងដែលយើងស្គាល់ច្បាស់គឺ នីកូទីន តែម្ដង។ សារធាតុ នីកូទីន អាចបង្កឲ្យមានខ្លាញ់ក្នុងសរសៃឈាម វិវត្ដទៅរកជំងឺលើសឈាម ដែលជាមូលហេតុចម្បងបង្កជាជំងឺបេះដូងបាន។


២.ការប្រើប្រាស់សារធាតុញៀន

សារធាតុញៀនខុសច្បាប់ក៏មិនខុសគ្នានឹងបារីនោះដែរ សុទ្ធតែអាចបង្កឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ការសិក្សាបានបង្ហាញថា សារធាតុញៀន ដូចជា កញ្ឆា កូកាអ៊ីន សុទ្ធតែអាចធ្វើអ្នកប្រើប្រាស់ប្រឈមកើតជំងឺគាំងបេះដូង មិនថាក្មេង ឬមនុស្សចាស់នោះទេ។


៣. របបអាហារ

របបអាហារ ដែលមានដូចជា ពពួកអាហារកែច្នៃ អាហារសម្បូរទៅដោយជាតិខ្លាញ់ អាហារប្រៃខ្លាំង គ្រឿងស្រវឹង និង ពពួកភេសជ្ជៈមានកាបូនអ៊ីដ្រាត អាចបង្កឲ្យអ្នកញ៉ាំប្រឈមបញ្ហាឡើងគីឡូ ​លើសសម្ពាធឈាម ដែលជាមូលហេតុសំខាន់អាចបង្កទៅជាគាំងបេះដូងបាន។


៤.ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមប្រភទ២ ក៏មានហានិភ័យខ្ពស់ងាយកើតជំងឺបេះដូងផងដែរ ប្រសិនបើមិនបានគ្រប់គ្រងជាតិស្ករបានល្អ។ ព្រោះថា កម្រិតជាតិស្ករក្នុងឈាមកើនឡើងពីជំងឺទឹកនោមផ្អែមអាចបំផ្លាញសរសៃឈាម និងសរសៃប្រសាទដែលបម្រើបេះដូង។ មូលហេតុនេះអាចនាំឲ្យមានជំងឺសរសៃឈាមបេះដូង។





អត្ថបទពាក់ព័ន្ធ

ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាក បំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ បំពង់សំឡេងឆ្លើយតបនឹង​ប្រអប់សំឡេង ដែលមាន​សសៃសំឡេង​ជា​អ្នក​ផលិតសំឡេង​។ ឯ​ការរលាកបំពង់កឆ្លើយតប​ទៅនឹង​ការរលាក​បាតបំពង់ក។ ជាធម្មតា​យើង​អាច​ហៅ​ថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើង​ទាំងពីរ​ព្រមគ្នា។

រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
ក្នុងអំឡុងពេលរដូវកាលទឹកជំនន់ សូមអាណាព្យាបាលទាំងអស់មេត្តាយកចិត្តទុកដាក់ គិតដល់សុខភាពបុត្រធីតារបស់លោកអ្នក អំពីបញ្ហាជំងឺគ្រុនឈាម ដែលជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ចម្លងតាមរយៈការខាំរបស់ មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។

មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។

រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។

រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលអ្នកគួរដឹងប្រសិនបើមិនចង់ឲ្យក្រលៀនមិនគ្រោះថ្នាក់៖

អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែសាវម៉ាវ
អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែសាវម៉ាវ
Nephelium lappaceum ដែលត្រូវបានគេស្គាល់ជាទូទៅថា "សាវម៉ាវ" គឺជាដើមឈើដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ី។ វាបង្កើតបានផ្លែឈើតូចៗដែលមានស្បែកពណ៌ក្រហម និងស្បែកគ្របដោយឆ្អឹងខ្នង ឬរោមដែលគេស្គាល់ថាជា spintern ។ ឈ្មោះនេះមកពីពាក្យម៉ាឡាយ៉ា "រ៉ាមប៊ុត" ដែលបកប្រែជា "សក់" ជាភាសាអង់គ្លេស។ តាមបច្ចេកទេសចាត់ថ្នាក់ជាផ្លែបឺរី ផ្លែសាវម៉ាវមានជាតិផ្អែម ផ្អែម និងមានជាតិអាស៊ីតស្រាល ដោយសារការប្រមូលផ្តុំវីតាមីន C ខ្ពស់របស់វា។ បន្ថែមពីលើការក្លាយជាប្រភពវីតាមីន C ដ៏សម្បូរបែប ផ្លែសាវម៉ាវផ្តល់ជាតិសរសៃ សមាសធាតុរុក្ខជាតិ និងវីតាមីន និងសារធាតុរ៉ែជាច្រើន។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia