តើជំងឺរលាកខួរក្បាល អាចមានរោគសញ្ញាអ្វីខ្លះ?


Admin
05 កក្កដា 2024 03:23 ល្ងាច
9 ខែមុន
|
358
ជំងឺរលាកខួរក្បាល កើតឡើងដោយសារការឆ្លងវីរុស បាក់តេរី ការប្រើប្រាស់ថ្នាំ ឬប្រព័ន្ធការពាររាងកាយដំណើរការខុសប្រក្រតី។ ដោយជំងឺនេះ គឺជាជំងឺកម្រនិងជារឿយៗអាចនឹងមានលក្ខណៈធ្ងន់ធ្ងរដែលត្រូវការការព្យាបាលឲ្យបានពេលវេលា។
ជំងឺរលាកខួរក្បាល អាចបណ្ដាលឲ្យ ក្ដៅខ្លួន ឈឺក្បាល និងឈឺកញ្ចឹងក។ ជំងឺនេះក៏អាចប៉ះពាល់ដល់មុខងារខួរក្បាល ដែលជាហេតុនាំឱ្យមានការ ភ័ន្តភាំង និងការផ្លាស់ប្ដូរអាកប្បកិរិយា។ ក្នុងករណីខ្លះរោគសញ្ញារលាកខួរក្បាលអាចធ្វើឲ្យមានការភ្លេចភ្លាំងរយៈពេលយូរបន្ទាប់ពីជាពីជំងឺ។
អ្នកដែលមានជំងឺនេះអាចមាន រោគសញ្ញារាងកាយនិងសរសៃប្រសាទ ៖
រោគសញ្ញារាងកាយអាចមាន៖
គ្រុន
ឈឺក្បាល
ឈឺសន្លាក់
ខ្សោយសាច់ដុំ
ចង្អោរ
រឹងក
រោគសញ្ញានៃជំងឺរលាកខួរក្បាលលើប្រព័ន្ធប្រសាទអាចមាន៖
ការផ្លាស់ប្ដូរឥរិយាបថ
វង្វេងវង្វាន់
ពិបាកក្នុងការនិយាយ ឬផ្លាស់ទី
សន្លប់
បញ្ហានៃការចងចាំ
ប្រកាច់
ចាញ់ពន្លឺ
ប្រភព ៖ https://hellokrupet.com/
អត្ថបទពាក់ព័ន្ធ

តើជំងឺរលាកខួរក្បាល អាចមានរោគសញ្ញាអ្វីខ្លះ?
ជំងឺរលាកខួរក្បាល កើតឡើងដោយសារការឆ្លងវីរុស បាក់តេរី ការប្រើប្រាស់ថ្នាំ ឬប្រព័ន្ធការពាររាងកាយដំណើរការខុសប្រក្រតី។ ដោយជំងឺនេះ គឺជាជំងឺកម្រនិងជារឿយៗអាចនឹងមានលក្ខណៈធ្ងន់ធ្ងរដែលត្រូវការការព្យាបាលឲ្យបានពេលវេលា។
ជំងឺរលាកខួរក្បាល អាចបណ្ដាលឲ្យ ក្ដៅខ្លួន ឈឺក្បាល និងឈឺកញ្ចឹងក។ ជំងឺនេះក៏អាចប៉ះពាល់ដល់មុខងារខួរក្បាល ដែលជាហេតុនាំឱ្យមានការ ភ័ន្តភាំង និងការផ្លាស់ប្ដូរអាកប្បកិរិយា។ ក្នុងករណីខ្លះរោគសញ្ញារលាកខួរក្បាលអាចធ្វើឲ្យមានការភ្លេចភ្លាំងរយៈពេលយូរបន្ទាប់ពីជាពីជំងឺ។

ចំណេះដឹងសុខភាព ក្នុងការបរិភោគផ្លែមង្ឃុត
មង្ឃុតត្រូវបានគេប្រើប្រាស់ជារុក្ខជាតិឱសថតាំងពីយូរយារណាស់ មកហើយនៅអាស៊ីអាគ្នេយ៍រួមទាំងប្រទេសម៉ាឡេស៊ីនិងហ្វីលីពីនផងដែរ។ ផ្នែកផ្សេងៗនៃដើមមង្ឃុតត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជម្ងឺផ្សេងៗ រួមទាំងការរលាក ការឆ្លងមេរោគ និងជំងឺស្បែក។
ផ្លែមង្ឃុតជាពិសេសមានរាងមូល ពណ៌ស្វាយងងឹត មានសំបករឹង និងសាច់ពណ៌ស។ ផ្លែឈើនេះមានរសជាតិឈ្ងុយ និងទន់ មានការរួមបញ្ចូលគ្នាដ៏រីករាយនៃរសជាតិផ្អែម និងឈ្ងុយឆ្ងាញ់ និងមានក្លិនក្រអូប។ មង្ឃុតត្រូវបានស្គាល់ថាជា "មហាក្សត្រីនៃផ្លែឈើ" ដោយសារតែរសជាតិពិសេស និងតម្លៃឱសថរបស់វា មង្ឃុតបានទទួលការចាប់អារម្មណ៍នៅក្នុងសហគមន៍វិទ្យាសាស្ត្រ។

សញ្ញាព្រមានថាជំងឺខ្សោយតម្រងនោមដែលគួរប្រុងប្រយ័ត្ន
ថ្វីបើមានការសិក្សាជាច្រើនបង្ហាញឲ្យដឹងថា ជំងឺខ្សោយតម្រងនោមភាគច្រើនកើតឡើងលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅក៏ដោយ ប៉ុន្តែវាមិនមែនមានន័យថា មនុស្សអាយុក្រោមនេះគឺមិនមានការប្រឈមមុខនោះដែរ ។
តម្រងនោមមាននាទីសំខាន់ណាស់ចំពោះរាងកាយ ដោយវាជាកន្លែងដែលប្រមូលនូវកាកសំណល់ទាំងអស់ពីក្នុងខ្លួនបញ្ចេញចោលតាមទឹកនោម។ ក្រៅពីនេះ វាក៏ជួយរក្សាតុល្យភាពអេឡិចត្រូលីត្រក្នុងឈាម រក្សាកម្រិត pH និង សីតុណ្ហភាពផងដែរ។

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
ឪឡឹកគឺជាផ្លែឈើមួយប្រភេទ មានដើមកំណើតនៅអាហ្វ្រិកខាងត្បូង។ វាត្រូវបានដាំដុះនៅជ្រលងទន្លេនីល ក្នុងប្រទេសអេស៊ីប ហើយបាននាំទៅដាំនៅប្រទេសចិនប្រហែលជា ១០០០ ឆ្នាំមុន។ បច្ចុប្បន្នផ្លែឪឡឹកត្រូវបានដាំដុះនៅជុំវិញពិភពលោក ។ តើលោកអ្នកដឹងទេថា ផ្លែឪឡឹក មានអត្ថប្រយោជន៍ចំពោះសុខភាព ?

ពិសារចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។

៥ ចំនុច ជួយកាត់បន្ថយភាពតានតឹង
ស្ទើរតែគ្រប់ពេល បុគ្គលម្នាក់ៗតែងជួបបញ្ហាតានតឹងក្នុងចិត្ត ឬ Stress ដោយពុំដឹងថា ខ្លួនកើតមានបញ្ហានេះផង ។ ប្រការនេះអាចធ្វើឱ្យលក្ខខណ្ឌជំងឺកាន់តែធ្ងន់ធ្ងរឡើង ហើយបណ្តាលឱ្យភាពមិនប្រក្រតីមួយចំនួនកើតឡើងក៏មាន ។
ជាក់ស្តែង ថ្ងៃនេះលោក នឹម ឈុន្នី គ្រូបបង្ហាត់ការធ្វើសមាធិម្នាក់បានឲ្យដឹងនៅលើបណ្តាញសង្គមថា ស្ត្រេស ឬភាពតានតឹង គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលដទៃទៀតដែលកើតមាននៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃ ។
ជាការពិតណាស់ ការបំបាត់ភាពតានតឹងមិនមែនជាអ្វីដែលយើងអាចធ្វើបានក្នុងមួយថ្ងៃនោះទេ ។ ប៉ុន្តែវាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដ៏ពេញលេញដើម្បីធ្វើការផ្លាស់ប្តូរ ។ នៅក្នុងសំនេរដ៏ខ្លីមួយនេះខ្ញុំសុំចែករំលែកនូវគន្លឹះ សាមញ្ញៗទាំង ៥ ដែលមានប្រសិទ្ធភាពដល់បងប្អូនទាំងអស់គ្នា

អត្ថបទថ្មីៗ
