ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

៥ ចំនុច ជួយកាត់បន្ថយភាពតានតឹង

ចែករំលែកទីនេះ

៥ ចំនុច ជួយកាត់បន្ថយភាពតានតឹង
៥ ចំនុច ជួយកាត់បន្ថយភាពតានតឹង
Admin
12 មិថុនា 2024 11:43 ព្រឹក
10 ខែមុន
| 389
ស្ទើរតែ​គ្រប់ពេល បុគ្គល​ម្នាក់​ៗ​តែង​ជួប​បញ្ហា​តាន​តឹង​ក្នុង​ចិត្ត ​ឬ Stress ដោយ​ពុំ​ដឹង​ថា ខ្លួន​កើត​មាន​បញ្ហា​នេះ​ផង ។ ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​បណ្តាល​ឱ្យ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើតឡើងក៏មាន ។ ជាក់ស្តែង ថ្ងៃនេះលោក នឹម ឈុ​ន្នី គ្រូ​ប​បង្ហាត់​ការ​ធ្វើ​សមាធិ​ម្នាក់​បាន​ឲ្យដឹងនៅលើបណ្តាញសង្គមថា ស្ត្រេស ឬភាពតានតឹង គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលដទៃទៀតដែលកើតមាននៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃ ។ ជាការពិតណាស់ ការបំបាត់ភាពតានតឹងមិនមែនជាអ្វីដែលយើងអាចធ្វើបានក្នុងមួយថ្ងៃនោះទេ ។ ប៉ុន្តែវាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដ៏ពេញលេញដើម្បីធ្វើការផ្លាស់ប្តូរ ។ នៅក្នុងសំនេរដ៏ខ្លីមួយនេះខ្ញុំសុំចែករំលែកនូវគន្លឹះ សាមញ្ញៗទាំង​ ៥ ដែលមានប្រសិទ្ធភាពដល់បងប្អូនទាំងអស់គ្នា


១. ដង្ហើម

បិទភ្នែករបស់អ្នកមួយភ្លែត ដកដង្ហើមចូលតាមច្រមុះរបស់អ្នក ទប់វារយៈពេលពីរ បីវិនាទី បន្ទាប់មកសម្រួលដង្ហើមចេញ។ ហើយដកដង្ហើមចេញចូលតាមច្រមុះរបស់អ្នកដោយសង្កេតទៅលើចលនាខ្យល់ ដោយគិតក្នុងចិត្តថា «ខ្ញុំដកដង្ហើមចូលដោយការព្យាបាល ដកដង្ហើមចេញពីភាពតានតឹង» សារចុះសារឡើងៗ។​


២. ដឹងគុណ​

ការដឹងគុណប្រៀបដូចជាឱសថ​ជួយឱ្យយើងបន្តដំណើរទៅមុខប្រកបដោយថាមពលវិជ្ជមាន ​។ បើកចិត្តរីករាយជាមួយមនុស្សជុំវិញខ្លួន​ ហើយរៀនរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើ ។


៣. ធ្វើលំហាត់ប្រាណ

អារម្មណ៍ស្ត្រេសពេលខ្លះអាចកើតឡើងនៅពេលរាងកាយរបស់យើងពោពេញដោយថាមពលអវិជ្ជមាន ដូច្នេះហើយនៅពេលយើងធ្វើលំហាត់ប្រាណ វាធ្វើឱ្យខួរក្បាលនិងរាងកាយរបស់យើង ប្រែត្រឡប់ថាមពលអវិជ្ជមានទៅជា កម្លាំងវិជ្ជមាននិងបង្កើនតុល្យភាពក្នុងខ្លួន។​​ ដូច្នេះប្រសិនបើអ្នកស្ថិតក្នុងភាពតានតឹងខ្លាំងអ្នកត្រូវចំណាយពេល ៣-៥នាទីសម្រាប់សម្រួលថាមពល។ ដោយក្រោកឈររៀងរាល់​ ១-២ម៉ោងម្ដង ហើយលាតដៃ និងជើងរបស់អ្នកដើម្បីសម្រួលសាច់ដុំ និងសម្ពាធឈាម។ ​


៤.​ សមាធិ​

សមាធិ​ជួយឱ្យអ្នកមានសមត្ថភាពរស់នៅជាមួយបច្ចុប្បន្ន​ ហើយរៀនស្គាល់ខ្លួនឯងបានច្រើនជាងមុន​។ មូលហេតុ​ដែលបណ្តាលឱ្យមនុស្សភាគច្រើនមានភាពតានតឹងកើតឡើងញឹកញាប់ដោយសារតែចូលចិត្តរត់ទៅរកអតីតកាល​ និងអនាគត​ ដូច្នេះហើយសមាធិអាចជួយឱ្យអ្នកបានរស់នៅផ្ទះខ្លួនឯងខ្លះ​ (បច្ចុប្បន្ន​)។


៥. បង្កើនទម្លាប់គិតវិជ្ជមាន

ជាការពិតណាស់នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬតានតឹងវាពិតជាពិបាកក្នុងការគិតអំពីវិជ្ជមាន។ ហើយខ្ញុំក៍មិនបានប្រាប់ថាមិនឱ្យពិបាកចិត្ត ឬតានតឹងដែរ ព្រោះទាំងនេះជារឿងរបស់ជីវិត ហើយវាក៏ជាបញ្ហារបស់មនុស្សផងដែរ។​


នៅពេលអ្នកមានអារម្មណ៍តានតឹង ឬធុញថប់ ចូរចំណាយពេលបន្តិចដើម្បីផ្តោតអារម្មណ៍ទៅលើគំនិតរីករាយ។ ដូចជា ៖ មើលរូបភាពអនុស្សាវរីយ៍ល្អៗកាលនៅពីកេ្មង នឹកដល់សេចក្ដីល្អដែរយើងបានធ្វើចំពោះអ្នកដទៃ ស្ដាប់ចម្រៀង ឬភ្លេងដែលខ្លួនពេញចិត្ត ផ្ងើសារទៅកាន់មនុស្សជាទីស្រលាញ់ហើយបញ្ជាក់ពីក្ដីស្រលាញ់ដែលយើងមានចំពោះពួកគាត់ ក្នុងនាមជាកូន ឪពុកម្ដាយ ជាមិត្តភ័ក្ត្រ ៕


ប្រភេព ៖ health.com.kh


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
ត្រប់ពុតលំញង មានទំហំតូចល្អិត តែសូមកុំមើលរំលងឱ្យសោះ។ ត្បិតវាតូចមែន តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាព គឺធំធេងណាស់។ ជំងឺសាហាវៗជាច្រើន សុទ្ធតែអាចចុះចាញនឹងត្រប់ពុតលំញងនេះ។

ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
សូមកុំបណ្ដែតបណ្ដោយអោយសោះ ប្រសិនបើអ្នកគេង ភ្ញាក់ដឹងខ្លួននៅម៉ោង ១ ឬ ម៉ោង៣យប់ វាអាចជាសញ្ញាបញ្ជាក់ថា ថ្លើមរបស់លោកអ្នកកំពុងចុះខ្សោយ។

ស្លឹកងប់អស្ចារ្យ ព្យាបាលជំងឺបានច្រើមមុខ
ស្លឹកងប់អស្ចារ្យ ព្យាបាលជំងឺបានច្រើមមុខ
ស្លឹកងប់ ដែលយើងប្រើជាបន្លែនៅក្នុងម្ហូបអាហារ គឺជារុក្ខឱសថដ៏ពូកែសក្តិសិទ្ធចំពោះសុខភាពមនុស្សយើង ព្រោះវាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយព្យាបាលជំងឺបានច្រើនមុខ។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា

ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោតគឺជាការថយនូវកំហាប់ឆ្អឹង ឬឆ្អឹងចាប់ផ្តើមខ្សោយហើយឆ្អឹងក៏ចាប់ផ្តើមស្តើងឬងាយស្រួយ។នៅពេលដែលឆ្អឹងចាប់ផ្តើមស្តើងទៅៗពីមួយថ្ងៃទៅមួយថ្ងៃនោះវានឹងងាយវិវត្តន៍ទៅជាបញ្ហាពុកឆ្អឹង។ភាគច្រើនទាក់ទងនឹងបញ្ហាកង្វះជាតិកាល់ស្យូមក្នុងឆ្អឹងនិងមូលហេតុផ្សេងៗទៀត។

មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia