ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?

ចែករំលែកទីនេះ

តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?
តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?
Admin
01 សីហា 2024 05:11 ល្ងាច
8 ខែមុន
| 307
ការចង់រកក្អូតគឺជាអារម្មណ៏មួយដែលធ្វើឲ្យយើងចង់តែរកក្អួតតែមិនមានអ្វីចេញមកតាមបំពង់អាហារទេ។ ការក្អួត គឺនៅពេលណាដែលបានក្អួតចេញមកក្រៅនូវសារធាតុវាវចេញពីផ្លូវក្រពះពោះវៀន។ ពេលខ្លះការចង់រកក្អួតនិងក្អួតក៏អាចកើតឡើងមកជាមួយគ្នាដែរ។


មូលហេតុ៖

1. ការពុលអាហារ៖ កើតមានឡើងនៅពេលដែលយើងទទួលទានអាហារមិនមានអនាម័យដែលអាចបង្ករឲ្យមានការប៉ះពាល់ឬមានការបង្កររោគដល់ក្រពះ ហើយ​ការបង្កររោគនេះភាគច្រើនបង្ករឲ្យទៅជារាគ។


2. ការវិលមុខឬការពុលនឹងយានយន្តដូចជា ឡាន, ទូកកប៉ាល់, យន្តហោះ៖  នេះភាគច្រើនទាក់ទងនឹងការធ្វើចលនានៅពេលយើងជិះយានយន្តទាំងនេះហើយពេលខ្លះវាកើតមានឡើងដោយសារតែមានអ្វីមួយរំខាននៅក្នុងត្រចៀកដែលធ្វើឲ្យមានការប៉ះពាល់មជ្ឈមណ្ឌលរក្សារលំនឹងនៃរាងកាយយើងធ្វើឲ្យធីងធោងរួចចង់ក្អួតតែម្តង


3. ការប្រើប្រាស់ថ្នាំ៖ មានថ្នាំមូយចំនួនអាចធ្វើឲ្យចង់រកក្អួតដូចជា៖ ថ្នាំសំរួលអារម្មណ៍,  ថ្នាំផ្សះ, វីតាមីន, ថ្នាំពន្យាកំណើត,​ ថ្នាំបំបាត់ការឈឺចាប់ជាដើម


4. ស្ត្រីមានផ្ទៃពោះ៖  ស្ត្រីដែលមានផ្ទៃពោះភាគច្រើនគឺងាយនឹងមានអាការៈចង់ក្អួតឬក្អួតតែម្តង  ( ចាញ់កូន)


5. មានបញ្ហាជាមួយក្រពះឬ ពោះវៀន៖   ចំពោះអ្នកជំងឺមួយចំនួនដែលមានបញ្ហាក្រពះពោះវៀនគឺធ្វើឲ្យចលនាអាហាររត់អត់បានល្អដែលងាយអាចធ្វើឲ្យទល់លាមកឬស្ទះពោះវៀន រួចក៏ច្រាល់ខ្យល់ឡើងមកលើដែលអាចឲ្យតឹងពោះនិងរកក្អួត


6. ការឈឺក្បាល៖ អ្នកខ្លះគាត់ឈឺក្បាលខ្លាំងរួមផ្សំមកជាមួយអាការៈចង់រកក្អួតឬក្អួត


7. ការពិសារស្រាច្រើន


រោគសញ្ញា៖

បើសិនជាអ្នកមានអាការៈចង់រកក្អួតនិងក្អួតលើសពី២ថ្ងៃឬមានរោគសញ្ញផ្សេងទៀតមកជាមួយដូចជា៖

  • មានចុកទ្រូងឬ តឹងពោះ

  • កំអួតមានឈាមឬពណ៍ស្រដៀងពណ៍កាហ្វេចាស់

  • លាមកមានឈាមឬមានពណ៍ក្រម៉ៅ

  • ក្តៅខ្លួន

  • មានការឈឺក្បាលខ្លាំងឬមានការចុករោយនៅឆ្អឹងកងក

  • មានអារម្មណ៍អស់កំលាំងឬមិនចង់ក្រោក

  • មានសញ្ញនៃការបាត់បង់ជាតិទឹកនៅក្នុងខ្លួន( មានដូចជា៖ អស់កំលាំង, ស្រេកទឹកខ្លាំង,មានរមួលសាច់ដុំ,មានវិលមុខ,វង្វេងវង្វាន់,ទឹកនោមពណ៍លឿងខ្មៅ,មិននោមលើសពី៥ ម៉ោង)


ដំណោះស្រាយ៖

  • ពិសារទឹកឲ្យបានគ្រប់គ្រាន់

  • ព្យាយាមពិសារអាហារដែលមានជាតិទឹក,អាហាររាវ,ស៊ុប

  • ជៀសវាងអាហារប្រភេទខ្លាញ់ខ្លាំង ពីព្រោះនឹងធ្វើឲ្យចង់ក្អួតកាន់តែខ្លាំង

  • ជៀសវាងការប្រើរបស់ដែលមានក្លិនខ្លាំងដូចជាក្លិនទឹកអប់ណាមួយ

  • ត្រូវលេបថ្នាំណាដែលតំរួវឲ្យលេបក្រោយបាយ ហាមលេបមុនបាយ ឬពោះទទេ


ការព្យាបាល៖

  • ព្យាបាលទៅតាមមូលហេតុ

  • ការព្យាបាលដោយប្រើថ្នាំទប់ក្អួតតាមរយះចាក់ឬលេប



ប្រភព​​ ៖​ https://sokhakrom.com


អត្ថបទពាក់ព័ន្ធ

ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោមគឺផ្លែឈើពេញនិយម និងសំបូរដោយសារធាតុចិញ្ចឹមដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមនុស្សយើង។ ប្រសិនបើលោកអ្នក ពិសារផ្លែប៉ោមអោយបានជាប្រចាំ នោះលោកអ្នកនឹងអាចកាត់បន្ថយបញ្ហាសុខភាព និងអាចជួយទ្រទ្រង់សុខភាពលោកអ្នកអោយបានល្អទៀតផង។

អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀជាអាហារមួយក្នុងចំណោមអាហារកំពូលៗដែលនឹកឃើញនៅពេលអ្នកគិតអំពីការញ៉ាំដែលមានសុខភាពល្អ។ អ្នកប្រហែលជាមិនដឹងទេថា បន្លែប្រភេទនេះមានប្រយោជន៍ប៉ុណ្ណាសម្រាប់សុខភាពរបស់អ្នក ព្រោះវាអាចរក្សាជាតិទឹក ជំនួយខួរក្បាល និងអ្វីៗជាច្រើនទៀត។

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
ទំនាក់ទំនងរវាង រយៈពេលនៃការគេង​ទងទៅនឹងហានិភ័យនៃជំងឺលើសឈាម

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ផ្លែទំពាំងបាយជូ
អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ផ្លែទំពាំងបាយជូ
(ពណ៌បៃតង ពណ៌ស្វាយ ឬពណ៌ខៀវចាស់) ទំពាំងបាយជូគឺជាផ្លែឈើដែលមានពណ៌ និងរសជាតិផ្សេងៗគ្នា ពួកវាត្រូវបានដាំដុះទូទាំងពិភពលោក ។ ជាមួយនឹងភាពសម្បូរបែប នៃផ្លែឈើប្រហែលជាអ្នកឆ្ងល់ថា "តើទំពាំងបាយជូរល្អសម្រាប់អ្នកទេ?" ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia