ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី

ចែករំលែកទីនេះ

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
Mr B
15 ឧសភា 2024 02:39 ល្ងាច
11 ខែមុន
| 535
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

​អាហាររូបត្ថម្ភនៅក្នុងគ្រាប់ស្វាយចន្ទី

គ្រាប់ស្វាយចន្ទីមានសារធាតុចិញ្ចឹមច្រើននិងជាប្រភពថាមពលនៃប្រូតេអ៊ីននិងសារធាតុរ៉ែចាំបាច់ដូចជា ទង់ដែង  កាល់ស្យូម ម៉ាញេស្យូម ដែក ផូស្វ័រ ប៉ូតាស្យូម និងស័ង្កសី។ គ្រាប់ស្វាយចន្ទីក៏មានវីតាមីនដូចជាវីតាមីន C, វីតាមីន B1 (thiamin), វីតាមីន B2 (riboflavin), វីតាមីន B3 (Niacin), វីតាមីន B6, ហ្វូឡាត, វីតាមីនE (alpha -tocopherol) និងវីតាមីន K (phylloquinone)

អត្ថប្រយោជន៍ចំពោះសុខភាពបានពីគ្រាប់ស្វាយចន្ទី

បង្ការជំងឺបេះដូង

គ្រាប់ស្វាយចន្ទីគឺជាប្រភពដ៏ល្អនៃខ្លាញ់ដែលផ្តល់នូវសុខភាពល្អ ដែលមានសារៈសំខាន់សម្រាប់រាងកាយយើងក្នុងការបឺតស្រូបយក​​វីតាមីន A, D, E និងវីតាមីន K និងផលិត​អាស៊ីត​ខ្លាញ់ដែលមានសារៈសំខាន់សម្រាប់ការវិវឌ្ឍខួរក្បាលនិងឈាមកក។ ខ្លាញ់ផ្តល់​សុខភាពល្អ ​វាល្អសម្រាប់បេះដូងនិងជួយកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ ​LDL ​ប្រសិនបើពិសារក្នុងបរិមាណសមរម្យ។

ជំនួយសុខភាពសាច់ដុំ  & សរសៃប្រសាទ

ម៉ាញ៉េស្យូមនៅក្នុងគ្រាប់ស្វាយចន្ទី ជួយដល់ការលូតលាស់របស់ឆ្អឹង សាច់ដុំ ជាលិកា និងសរីរាង្គនៃរាងកាយ។ ម៉ាញ៉េស្យូម ជួយរក្សាសំពាធឈាម បង្កើនប្រព័ន្ធភាពស៊ាំ ថែរក្សាមុខងារសរសៃប្រសាទ និងរក្សាឆ្អឹងឱ្យរឹងមាំ។

កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

វត្តមាននៃជាតិស្ករដ៏តិចតួច​និងគ្មានកូលេស្តេរ៉ូលអាក្រក់ក្នុងគ្រាប់ស្វាយចន្ទី ​មានសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វា ក៏ជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ផងដែរ។

ភ្នាក់ងារបង្ការជំងឺមហារីក​  Cancer Chemopreventive Agent

ការស្រាវជ្រាវបានបង្ហាញថា ភាពសម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាអាស៊ីតអាណាកាឌិក  ​កាដាណុល និងកាដុល នៅក្នុងគ្រាប់ស្វាយចន្ទី ធ្វើឱ្យវាមានប្រសិទ្ធភាពសម្រាប់មនុស្សដែលកំពុងព្យាបាលជំងឺដុះសាច់​និងមហារីក។ គ្រាប់ស្វាយចន្ទីគឺជាប្រភេទប្រូតេអ៊ីនស្រូបយកធម្មតានិងមានសុវត្ថិភាពសម្រាប់អ្នកជំងឺផងដែរ។

ជម្រុញការបង្កើតកោសិកាឈាមក្រហម

គ្រាប់ស្វាយចន្ទីសម្បូរទៅដោយទង់ដែង ដែលជួយក្នុងការបំប្លែង​ជាតិដែក ជួយដល់ការបង្កើតកោសិកាឈាមក្រហម ​និងជួយរក្សាឆ្អឹងនិងប្រព័ន្ធភាពស៊ាំអោយមានសុខភាពល្អ។ វាក៏សំខាន់ផងដែរ សម្រាប់ប្រព័ន្ធសរសៃប្រសាទនិងឆ្អឹងនៃរាងកាយ។ កង្វះទង់ដែងនៅក្នុងខ្លួនមនុស្សអាចបណ្តាលអោយមានជំងឺពុកឆ្អឹង  ចង្វាក់បេះដូងលោតមិនទៀងទាត់និងជំងឺស្លេកស្លាំងខ្វះឈាមក្រហម។

បំប៉នឆ្អឹងនិងសុខភាពមាត់ធ្មេញ

ស្វាយចន្ទីផ្តល់នូវផូស្វ័រ ដែលចាំបាច់សម្រាប់ការវិវឌ្ឍធ្មេញនិងឆ្អឹងអោយមានសុខភាពល្អ។ ផូស្វ័រក៏ជួយដល់ការសំយោគប្រូតេអ៊ីន ការស្រូបយកកាបូអ៊ីដ្រាតនិងខ្លាញ់ និងការថែទាំសុខភាពកោសិកាផងដែរ។

កាត់បន្ថយហានិភ័យនៃភាពស្លេកស្លាំង

ស្វាយចន្ទីគឺជាប្រភពនៃជាតិដែកដែលមានសារសំខាន់សម្រាប់នាំយកអុកស៊ីហ្សែនទៅកាន់ជុំវិញរាងកាយ និងជួយដល់ដំណើរការ​អង់ស៊ីមនិងប្រព័ន្ធភាពស៊ាំ។ កង្វះជាតិដែកនៅក្នុងរបបអាហារ អាចនាំឱ្យអស់កម្លាំង ភាពស្លេកស្លាំង និង​ងាយកើនឡើង​នៃភ្នាក់ងារបង្ករោគ។

ការពារក្រួសក្នុងថង់ទឹកប្រមាត់

ក្រួសក្នុងប្រមាត់ គឺ​​ដូចជាការមានដុំថ្មនៅក្នុងនោះ ដែលជាធម្មតាមានកូឡេស្តេរ៉ូលដែលប្រមូលផ្តុំនៅក្នុងថង់ទឹកប្រមាត់។ ​ស្វាយចន្ទីអាចជួយកាត់បន្ថយហានិភ័យនៃការបង្កើតក្រួសក្នុងប្រមាត់បាន។

បង្កើនប្រព័ន្ធភាពស៊ាំ

គ្រាប់ស្វាយចន្ទីមានផ្ទុកជាតិស័ង្កសី ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការឆ្លងមេរោគមីក្រុប ការសំយោគប្រូតេអ៊ីននិងការព្យាបាលរបួស។ ផ្លែស្វាយចន្ទី ​មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីហើយ​មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺដំបៅក្រពះនិងរលាកក្រពះ ដែលជាធម្មតាបណ្តាលមកពីបាក់តេរី  ។

ផលប៉ះពាល់នៃគ្រាប់ស្វាយចន្ទី

ក្រួសក្នុងតម្រងនោម ៖ គ្រាប់ស្វាយចន្ទីមានផ្ទុកអំបិលអូសាឡែត ដែលរំខានដល់ការបឺតស្រូបយកកាល់ស្យូមនៅក្នុងខ្លួន។ ​ដូចនេះ ចូរ​ពិចារណា ញ៉ាំគ្រាប់ស្វាយចន្ទីក្នុងបរិមាណតិចតួច។

អាឡាក់ហ្សីស្វាយចន្ទី៖ ការពិសារគ្រាប់ស្វាយចន្ទីអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពចំពោះអ្នកដែលមានប្រតិកម្មទៅនឹងគ្រាប់ផ្លែឈើ។ ​គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើលោកអ្នកកើតមានអាឡែរហ្សីបន្ទាប់ពីពិសាគ្រាប់ស្វាយចន្ទី។

ជំងឺរលាកស្បែក៖ ជំងឺរលាកស្បែក គឺស្បែករមាស់បណ្តាលមកពី​ស្បែកកើតមានអាឡែរហ្សី កន្ទួលនិងហើម អាចមាននៅជុំវិញមាត់ឬផ្នែកផ្សេងទៀត​។ ​

បញ្ហាក្រពះពោះវៀន៖ ​អ្នកខ្លះ ធ្លាប់មានអាការៈរកកល់ចង់ក្អួតចង្អោរ រាគ និងចុកពោះ ក្អក ក្អួត ប្រសិនបើពួកគេមានប្រតិកម្មទៅនឹងគ្រាប់ស្វាយចន្ទី។

ការពិបាកដកដង្ហើម៖ ការហៀរសំបោរ ក្អក និងដង្ហើមខ្លីៗ ជាញឹកញាប់ អាចធ្លាប់​កើតមាន។ ប្រតិកម្មខ្លាំងអាចបណ្តាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដូចជាជម្ងឺហើមបំពង់ក ឬមានប្រតិកម្មអាណាហ្វីឡាក់ទិចជាដើម។ ប្រតិកម្មអាណាហ្វីឡាក់ទិច ​គឺជាប្រតិកម្មអាឡែរហ្សីវិវឌ្ឍឆាប់រហ័សដែលអាចកើតឡើងចំពោះរាងកាយទាំងមូលដោយសារសារធាតុឬសារធាតុគីមីមួយចំនួនដែលរាងកាយបានបង្កើតនូវភាពប្រែប្រួល។ ​តាមការស្រាវជ្រាវជាច្រើន គ្រាប់ស្វាយចន្ទីអាចបង្កគ្រោះថ្នាក់ខ្ពស់នៃ​ប្រតិកម្មអាណាហ្វីឡាក់ទិច។ វាអាចបណ្តាលឱ្យមានរោគសញ្ញាដូចជាដកដង្ហើមឮៗ ​សន្លប់ រូបកាយស្លេកស្លាំង ហើមអណ្តាតឬបំពង់កនិង សម្លេងស្អក ។ ការប្រតិកម្មអាណាហ្វីឡាក់ទិច ត្រូវការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ហើយគួរត្រូវបាន​យកចិត្តទុកដាក់បំផុត។


អត្ថបទពាក់ព័ន្ធ

ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោមគឺផ្លែឈើពេញនិយម និងសំបូរដោយសារធាតុចិញ្ចឹមដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមនុស្សយើង។ ប្រសិនបើលោកអ្នក ពិសារផ្លែប៉ោមអោយបានជាប្រចាំ នោះលោកអ្នកនឹងអាចកាត់បន្ថយបញ្ហាសុខភាព និងអាចជួយទ្រទ្រង់សុខភាពលោកអ្នកអោយបានល្អទៀតផង។

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

អត្ថប្រយោជន៍នៃស្ពៃក្តោប
អត្ថប្រយោជន៍នៃស្ពៃក្តោប
ស្ពៃក្តោប (Brassica oleracea) មានដើមកំណើតមកពីអឺរ៉ុប គឺជាបន្លែដែលល្អសម្រាប់អ្នក។ វាមានអត្ថប្រយោជន៍ជាច្រើនដូចជា ធ្វើអោយសុខភាពបេះដូងប្រសើរឡើង។ វាក៏ជាប្រភពសម្បូរជាតិសរសៃ និងវីតាមីន K ដែលការពារប្រឆាំងនឹងជំងឺឆ្អឹង។ អ្នកអាចរីករាយជាមួយស្ពៃក្តោបឆ្អិន ឬឆៅ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលអ្នករៀបចំវាឱ្យត្រឹមត្រូវ ដើម្បីប្រមូលផលសុខភាពរបស់វា។ ជៀសវាងការចម្អិនស្ពៃក្តោបដែលអាចកាត់បន្ថយសារធាតុចិញ្ចឹមរបស់វា។ ជ្រើសរើស​វិធី​ចម្អិន​រហ័ស​ដូច​ជា កូរ​ចៀន ឬ​ហាន់​វា ហើយ​ញ៉ាំ​វា​ឆៅ​ក្នុង​សាឡាដ ឬ​ស្លា។ អានបន្ត ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងអាហារូបត្ថម្ភរបស់ស្ពៃក្តោប និងវិធីប្រើប្រាស់វា។

អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ២មុខដែលអ្នកជំងឺថ្លើមមិនគួរបរិភោគ។

៧ សញ្ញាដំបូងៗ ដែលបង្ហាញថាអ្នកមានជំងឺវង្វេងវង្វាន់
៧ សញ្ញាដំបូងៗ ដែលបង្ហាញថាអ្នកមានជំងឺវង្វេងវង្វាន់
ការសិក្សាបានបង្ហាញថា ជំងឺវង្វេងមិនមែនជាឈ្មោះជំងឺតែម្យ៉ាងនោះទេ តែវាជាពាក្យដែលពិពណ៌នាអំពីការប្រមូលផ្តុំនៃរោគសញ្ញា។ រោគសញ្ញាទាំងនេះអាចប៉ះពាល់ដល់ការចងចាំរបស់នរណាម្នាក់ ក៏ដូចជាសមត្ថភាពក្នុងការគិត និងទំនាក់ទំនងជាមួយអ្នកដទៃ។ យោងតាមអង្គការសុខភាពពិភពលោក មនុស្សច្រើនជាង ៥៥ លាននាក់នៅទូទាំងពិភពលោករស់នៅជាមួយនឹងជំងឺវង្វេង ហើយច្រើនជាង ១០ លានករណីថ្មីត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំ។

អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
តើប៉េងប៉ោះល្អសម្រាប់អ្នកទេ? ប៉េងប៉ោះគឺជាប្រភពនៃសារធាតុ Beta-carotene សារធាតុ Lycopene និងវីតាមីន C ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារប្រឆាំងនឹងការខូចខាតកោសិកា។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុចិញ្ចឹមនៅក្នុងប៉េងប៉ោះអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ មនុស្សតែងតែចាត់ទុកប៉េងប៉ោះជាបន្លែសម្រាប់គោលបំណងអាហារូបត្ថម្ភ និងធ្វើម្ហូប ដោយសាររសជាតិ ការប្រើប្រាស់ក្នុងអាហារ និងសារធាតុចិញ្ចឹម។ ប៉េងប៉ោះ​មាន​ច្រើន​ប្រភេទ រួម​មាន​ផ្លែ​សាគូ ផ្លែ​ទំពាំង​បាយជូរ និង​ប៉េងប៉ោះ Roma និង​ពណ៌​ដូច​ជា បៃតង ក្រហម និង​លឿង។ សូមអានបន្ត ដើម្បីស្វែងយល់បន្ថែមអំពីប៉េងប៉ោះ រួមទាំងអាហារូបត្ថម្ភ និងអត្ថប្រយោជន៍ដែលអាចកើតមាន។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia