ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

៧ សញ្ញាដំបូងៗ ដែលបង្ហាញថាអ្នកមានជំងឺវង្វេងវង្វាន់

ចែករំលែកទីនេះ

៧ សញ្ញាដំបូងៗ ដែលបង្ហាញថាអ្នកមានជំងឺវង្វេងវង្វាន់
៧ សញ្ញាដំបូងៗ ដែលបង្ហាញថាអ្នកមានជំងឺវង្វេងវង្វាន់
Admin
13 កក្កដា 2024 02:51 ល្ងាច
9 ខែមុន
| 274
ការសិក្សាបានបង្ហាញថា ជំងឺវង្វេងមិនមែនជាឈ្មោះជំងឺតែម្យ៉ាងនោះទេ តែវាជាពាក្យដែលពិពណ៌នាអំពីការប្រមូលផ្តុំនៃរោគសញ្ញា។ រោគសញ្ញាទាំងនេះអាចប៉ះពាល់ដល់ការចងចាំរបស់នរណាម្នាក់ ក៏ដូចជាសមត្ថភាពក្នុងការគិត និងទំនាក់ទំនងជាមួយអ្នកដទៃ។ យោងតាមអង្គការសុខភាពពិភពលោក មនុស្សច្រើនជាង ៥៥ លាននាក់នៅទូទាំងពិភពលោករស់នៅជាមួយនឹងជំងឺវង្វេង ហើយច្រើនជាង ១០ លានករណីថ្មីត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំ។


រោគសញ្ញាសំខាន់ៗមួយចំនួននៃជំងឺវង្វេងទូទៅរួមមាន៖


១. ការផ្លាស់ប្ដូរការចងចាំ

ការមានបញ្ហាជាមួយនឹងការចងចាំអាចជារោគសញ្ញាដំបូងនៃជំងឺវង្វេង។ មនុស្សម្នាក់ដែលមានជំងឺវង្វេងប្រហែលជាអាចចងចាំព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីឆ្នាំមុន ប៉ុន្តែមិនអាចចងចាំរឿងរ៉ាវកើតភ្លាមៗទៅវិញ។ បុគ្គលដែលមានជំងឺវង្វេងក៏អាចបង្ហាញការផ្លាស់ប្ដូរផ្សេងទៀតនៅក្នុងការចងចាំរយៈពេលខ្លីរបស់ពួកគេផងដែរ ដូចជា៖


  • ភ្លេចកន្លែងដែលពួកគេដាក់របស់របរ


  • ព្យាយាមនឹកគិតមិនដឹងថាខ្លួនធ្វើអ្វី​និងទៅកន្លែងមួយដើម្បីអ្វី


  • ភ្លេចអ្វីដែលពួកគេត្រូវធ្វើនៅថ្ងៃខាងមុខ


២. ពិបាកក្នុងការស្វែងរកពាក្យត្រឹមត្រូវ

រោគសញ្ញាដំបូងមួយទៀតនៃជំងឺវង្វេងគឺពិបាកក្នុងការរកគំនិត ឬភ្លេចពាក្យនិយាយ។ មនុស្សម្នាក់ដែលមានជំងឺវង្វេងអាចមានការពិបាកក្នុងការពន្យល់អ្វីមួយ ឬស្វែងរកពាក្យត្រឹមត្រូវដើម្បីបង្ហាញពីអារម្មណ៍ខ្លួនឯង។ ពួកគេក៏អាចឈប់នៅពាក់កណ្តាលប្រយោគ ហើយមិនដឹងថាត្រូវបន្តនិយាយដោយរបៀបណា។ ការសន្ទនាជាមួយអ្នកដែលមានជំងឺវង្វេងអាចជាបញ្ហាប្រឈម ហើយវាអាចចំណាយពេលយូរជាងធម្មតាសម្រាប់ពួកគេក្នុងការបញ្ចេញគំនិត ឬអារម្មណ៍របស់ពួកគេ។


៣. ការផ្លាស់ប្ដូរអារម្មណ៍

ការផ្លាស់ប្ដូរអារម្មណ៍ក៏ជារឿងធម្មតាដែរជាមួយនឹងជំងឺវង្វេង។ អ្នក​ដែល​មាន​ជំងឺ​វង្វេង​ក៏​អាច​មើល​ទៅ​ហាក់​ដូច​ជា​ភ័យ​ខ្លាច ឬ​ថប់​បារម្ភ​ជាង​មុន​ដែរផងដែរ។ ពួកគេអាចឆាប់ខកចិត្ត ខ្មាស់អៀនឬស្ងប់ស្ងាត់ជាងមុន។


៤. ស្មារតីស្ពឹកស្រពន់

ស្មារតីស្ពឹកស្រពន់ គឺជាសញ្ញាទូទៅនៃជំងឺវង្វេងដំបូង។ បុគ្គលដែលមានជំងឺវង្វេងអាចបាត់បង់ចំណាប់អារម្មណ៍លើចំណូលចិត្ត ឬសកម្មភាពដែលពួកគេធ្លាប់ចូលចិត្តធ្វើ។ ពួកគេប្រហែលជាមិនចង់ចេញទៅក្រៅ ឬចូលរួមក្នុងវិធីសប្បាយទេ។ ពួកគេក៏អាចបាត់បង់ចំណាប់អារម្មណ៍ក្នុងការចំណាយពេលវេលាជាមួយមិត្តភ័ក្ដិិ និងក្រុមគ្រួសារ។


៥. លំបាកក្នុងការបំពេញភារកិច្ច

ការផ្លាស់ប្ដូរបន្តិចបន្តួចក្នុងការបំពេញកិច្ចការទូទៅគឺជាសញ្ញាព្រមានដំបូងដែលអាចកើតមាននៃជំងឺវង្វេង។ ជាធម្មតា វាចាប់ផ្តើមជាមួយនឹងការលំបាកក្នុងការធ្វើការងារស្មុគស្មាញល្អិតល្អន់ដូចជា បណ្ណាធិការ


ពិនិត្យវិក័យប័ត្រ និងការងារផ្នែករដ្ឋបាលដោយត្រូវប្រើប្រាស់រូបមន្តផ្សេងៗ។


៦. ភាពច្របូកច្របល់

រោគសញ្ញានៅក្នុងដំណាក់កាលដំបូងនៃជំងឺវង្វេងអាចមានភាពច្របូកច្របល់ក្នុងអារម្មណ៍។ ពួកគេអាចនឹងមានបញ្ហាក្នុងការចងចាំ មិនដឹងពីកាលបរិច្ឆេទ ឬមិនដឹងថាពួកគេនៅទីណា។ ជាឧទាហរណ៍ ពួកគេអាចដាក់សោរថយន្តរបស់ពួកគេខុសកន្លែង ហើយវង្វេងរកមិនឃើញ ឬពិបាកចងចាំនរណាម្នាក់ដែលពួកគេទើបតែបានជួប។


៧. និយាយពាក្យដដែលៗ

ការនិយាយពាក្យដដែលៗគឺជារឿងធម្មតាចំពោះអ្នកដែលមានជំងឺវង្វេងដោយសារការបាត់បង់ការចងចាំ និងការផ្លាស់ប្ដូរអាកប្បកិរិយាទូទៅ។ បុគ្គលនោះអាចធ្វើកិច្ចការប្រចាំថ្ងៃឡើងវិញដដែលៗ ដូចជាកោរពុកមាត់ ឬងូតទឹក ឬអាចប្រមូលរបស់របរដែលទុកដាក់ហើយ មកទុកដាក់ជាថ្មីម្ដងទៀត។ ពួកគេក៏អាចឆ្លើយសំណួរដដែលៗនៅក្នុងការសន្ទនា ឬប្រាប់រឿងដដែលៗនោះ ម្ដងហើយម្ដងទៀតផងដែរ។



អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែខ្នុរ
អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែខ្នុរ
ផ្លែខ្នុរគឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើន រួមមាន វីតាមីន C វីតាមីន B ម៉ាញ៉េស្យូម និងប៉ូតាស្យូម ហើយសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់សុខភាព។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួន ខ្នុរអាចមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាម និងមានសារធាតុចិញ្ចឹមដែលអាចទ្រទ្រង់សុខភាពបេះដូង និងបន្ថយហានិភ័យនៃស្ថានភាពសុខភាពមួយចំនួន។ សូមអានបន្ត ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពល និងអាហារូបត្ថម្ភនៃផ្លែខ្នុរ និងរបៀបបញ្ចូលផ្លែឈើដែលមានសុខភាពល្អនេះទៅក្នុងរបបអាហាររបស់អ្នក។

អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
ដូងគឺជាផ្លែឈើដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសយើង។ លក្ខណៈពិសេសលេចធ្លោនៃរុក្ខជាតិដូងនោះគឺ គ្រប់ផ្នែកអាចយកមកប្រើការជាប្រយោជន៍បានទាំងអស់ មិនថាធ្វើជាអាហារ បង្អែម ចង្អាប បំប៉នសុខភាពនិងព្យាបាលជំងឺផ្សេងៗ រួមទៅដល់ការផលិតជាប្រេងដូង ខ្ទិះដូង ស្ករ រួមទាំងកែច្នៃជាវត្ថុប្រើប្រាស់ក្នុងគេហដ្ឋានបានច្រើនរាប់មិនអស់ទៀត។

អនុវត្តតាមវិធីនេះ អាចជួយបង្ការជំងឺគាំងបេះដូង
អនុវត្តតាមវិធីនេះ អាចជួយបង្ការជំងឺគាំងបេះដូង
ដើម្បីបង្ការជំងឺគាំងបេះដូង លោកអ្នកគួរតែព្យាយាមអនុវត្តដូចខាងក្រោមនេះ

ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
សូមកុំបណ្ដែតបណ្ដោយអោយសោះ ប្រសិនបើអ្នកគេង ភ្ញាក់ដឹងខ្លួននៅម៉ោង ១ ឬ ម៉ោង៣យប់ វាអាចជាសញ្ញាបញ្ជាក់ថា ថ្លើមរបស់លោកអ្នកកំពុងចុះខ្សោយ។

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្នេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia