ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង

ចែករំលែកទីនេះ

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
Admin
12 មិថុនា 2024 03:32 ល្ងាច
10 ខែមុន
| 303
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា


១.នៅពេលដែលអ្នកតែងតែបរិភោគអាហារដែលក្តៅខ្លាំង នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកប្រព័ន្ធរំលាយអាហារ ព្រមទាំងមហារីកក្រពះផងដែរ។ អាហារដែលមានសីតុណ្ហភាពលើសពី៦០អង្សាសេក្រោយពេលដែលចូលតាមមាត់អ្នក នឹងអាចធ្វើឲ្យរលាកក្រពះ និងពោះវៀនរបស់អ្នក។ ដូចនេះ បើម្ហូបក្តៅពេកអ្នកមិនគួរប្រញាប់បរិភោគឡើយ។


២.នៅពេលដែលអ្នកអង្គុយញ៉ាំបាយ ត្រូវតែអង្គុយឲ្យត្រង់ខ្លួន មិនគួរអោននោះទេ ព្រោះនៅពេលដែលអ្នកបរិភោគបាយដោយអង្គុយកោងខ្នង នឹងធ្វើឲ្យប្រព័ន្ធអាហារ ព្រមទាំងក្រពះរងសម្ពាធ ដោយធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតជំងឺក្រពះ ហើយបំលែងទៅជាមហារីកក្រពះបាន។


៣.ការដែលតែងតែរើសអាហារ ដោយមិនញ៉ាំបន្លែ នឹងធ្វើឲ្យរាងកាយរបស់អ្នកខ្វះវីតាមីន សារធាតុសរសៃ ព្រមទាំងសារធាតុផ្សេងទៀត។ បើអ្នកមិនបរិភោគសាច់ នឹងធ្វើឲ្យរាងកាយខ្វះប្រូតេអ៊ីន ដោយធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ជាហេតុដែលធ្វើឲ្យជំងឺផ្សេងៗអាចឆ្លៀតមកដោយមិនដឹងខ្លួន។


៤.ការដែលតែងតែពិសារបាយបណ្តើរមើលទូរទស្សន៍ និងទូរស័ព្ទ នឹងធ្វើឲ្យអ្នកញ៉ាំបាយលើសកំណត់។ ដូចនេះ អ្នកនឹងអាចប្រឈមនឹងជំងឺធាត់បាន។ ដូចនេះ អ្នកនឹងងាយកើតជំងឺផ្សេងៗខ្លាំងណាស់។


ប្រភេព ៖ health.com.kh


អត្ថបទពាក់ព័ន្ធ

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។

ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដែលប្រជាជនយើងភាគច្រើននិយមហៅថាជំងឺលើសឈាម ២ប្រភេទនេះគឺគ្រោះថ្នាក់ខ្លាំងមែនដល់អាយុជីវិត។ ជំងឺ២នេះគឺងាយនឹងកើតឡើងខ្លាំងបំផុត តែពិបាកព្យាបាលឱ្យជាបើសិនអ្នកបណ្ដោយខ្លួនឱ្យកើត។ ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២បើសិនកើតហើយ ត្រូវរស់នៅជាមួយជំងឺនេះពេញមួយជីវិត។ បើសិនអ្នកព្យាបាលមិនបានត្រឹមត្រូវទៀត គឺអាចស្លាប់បានព្រោះទឹកនោមផ្អែមនឹងនាំជំងឺជាច្រើនទៀតចូលមក ដូចជាខ្សោយតម្រងនោម ខូចភ្នែក បំបៅជាដើម។

រោគ​សញ្ញា​នៃ​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ
រោគ​សញ្ញា​នៃ​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ
អាលែកហ្ស៊ី​ច្រមុះ គឺជា​ការ​រលាក​ក្នុង​ច្រមុះ​បង្ក​ឡើង​ដោយ​សារធាតុ​បង្ក​អាលែកហ្ស៊ី ដែល​គេ​ហៅ​ថា​ អាលែកហ្សែន មាន​ដូច​ជា​លម្អង ធូលី ឬ​រោម​សត្វ​ជា​ដើម​។​ អាលែកហ្ស៊ី​នេះ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើងមាន​ប្រតិកម្ម​ និង​ចាត់​ទុក​សារធាតុ​ខាងក្រៅ​ទាំងនោះ​ដែល​ចូល​ក្នុង​ខ្លួន​ថា​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ជា​លទ្ធផល កោសិកា​នឹង​បញ្ចេញ​សារធាតុគីមី​ជា​ច្រើន ជា​ហេតុ​នាំ ឲ្យ​ស្រទាប់​ច្រមុះ​ខាង​ក្នុង​ឡើង​ហើម និង​ផលិតស្លេស​មក​ច្រើន​ដែរ​។

រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលអ្នកគួរដឹងប្រសិនបើមិនចង់ឲ្យក្រលៀនមិនគ្រោះថ្នាក់៖

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
ឪឡឹកគឺជាផ្លែឈើមួយប្រភេទ មានដើមកំណើតនៅអាហ្វ្រិកខាងត្បូង។ វាត្រូវបានដាំដុះនៅជ្រលងទន្លេនីល ក្នុងប្រទេសអេស៊ីប ហើយបាននាំទៅដាំនៅប្រទេសចិនប្រហែលជា ១០០០ ឆ្នាំមុន។ បច្ចុប្បន្នផ្លែឪឡឹកត្រូវបានដាំដុះនៅជុំវិញពិភពលោក ។ តើលោកអ្នកដឹងទេថា ផ្លែឪឡឹក មានអត្ថប្រយោជន៍ចំពោះសុខភាព ?

ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia