រោគសញ្ញានៃជំងឺអាលែកហ្ស៊ីច្រមុះ


Admin
04 កក្កដា 2024 04:38 ល្ងាច
9 ខែមុន
|
332
អាលែកហ្ស៊ីច្រមុះ គឺជាការរលាកក្នុងច្រមុះបង្កឡើងដោយសារធាតុបង្កអាលែកហ្ស៊ី ដែលគេហៅថា អាលែកហ្សែន មានដូចជាលម្អង ធូលី ឬរោមសត្វជាដើម។ អាលែកហ្ស៊ីនេះ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងមានប្រតិកម្ម និងចាត់ទុកសារធាតុខាងក្រៅទាំងនោះដែលចូលក្នុងខ្លួនថាជាធាតុបង្កគ្រោះថ្នាក់។ ជាលទ្ធផល កោសិកានឹងបញ្ចេញសារធាតុគីមីជាច្រើន ជាហេតុនាំ ឲ្យស្រទាប់ច្រមុះខាងក្នុងឡើងហើម និងផលិតស្លេសមកច្រើនដែរ។
រោគសញ្ញាទូទៅនៃជំងឺអាលែកហ្ស៊ីច្រមុះរួមមាន៖
- កណ្តាស់
- ហៀរសម្បោរ
- ច្រមុះតឹង
- រមាស់ច្រមុះ
- ក្អក
- ឈឺបំពង់ក ឬរលាកបំពង់ក
- រមាស់ភ្នែក
- ហៀរទឹកភ្នែក
- រង្វង់ខ្មៅនៅក្រោមភ្នែក
- ឈឺក្បាលញឹកញាប់
- រោគសញ្ញាប្រភេទជំងឺស្បែកដូចជាស្បែកស្ងួត រមាស់ខ្លាំងដែលអាចឡើងជាពងបែក
- កន្ទួលក្រហម
- ច្រើនអស់កម្លាំង
អត្ថបទពាក់ព័ន្ធ

ជំងឺរលាកបំពង់កមានរោគសញ្ញាអ្វីខ្លះ?
រលាកបំពង់ក ជាជំងឺរលាកផ្នែកខាងលើផ្លូវដង្ហើមដែលរលាក បំពង់សំឡេង និងបំពង់អាហារផ្នែកខាងលើក្នុងពេលតែមួយ។ បំពង់សំឡេងឆ្លើយតបនឹងប្រអប់សំឡេង ដែលមានសសៃសំឡេងជាអ្នកផលិតសំឡេង។ ឯការរលាកបំពង់កឆ្លើយតបទៅនឹងការរលាកបាតបំពង់ក។ ជាធម្មតាយើងអាចហៅថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើងទាំងពីរព្រមគ្នា។

ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
ថ្លើមប្រៀបដូចរោងចក្រដ៏ធំមួយនៅក្នុងខ្លួនយើងវាជាមណ្ឌល ត្រួតពិនិត្យ, ជាកន្លែងប្រមូលផ្តុំកាកសំនល់, ជាប្រពន្ធ័ចម្រោះ មាននយ័ថាមានតួនាទីច្រើនក្នុងថ្លើមតែ១នៃមនុស្សម្នាក់ៗ។ ថ្លើមយើងច្រោះឈាម១លីត្រកន្លះក្នុងមួយនាទី ។ វាបំលែងសារធាតុអាម៉ូញ៉ាក់(Ammonia) ដែលជាសារធាតុពុលបានមកពីចំណីអាហារជាតិសាច់(Protein) និងណាយត្រូជែន(Nitrogen)អោយទៅជាយូរៀល(Urea)ដើម្បីខ្លួនយើងអាចបញ្ចេញតាមទឹកនោមមកក្រៅបាន ។ ថ្លើមយើងធ្វើសំយោគ(Metabolize)ថ្នាំពេទ្យនិងស្រា ហើយវាក៏ជម្រះចោលនូវពួកបាក់តេរីអាក្រក់និងសារធាតុសំនល់រលួយផ្សេងៗពីចរន្តឈាមរត់ផងដែរ។

អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០មីល្លីលីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖

អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀជាអាហារមួយក្នុងចំណោមអាហារកំពូលៗដែលនឹកឃើញនៅពេលអ្នកគិតអំពីការញ៉ាំដែលមានសុខភាពល្អ។ អ្នកប្រហែលជាមិនដឹងទេថា បន្លែប្រភេទនេះមានប្រយោជន៍ប៉ុណ្ណាសម្រាប់សុខភាពរបស់អ្នក ព្រោះវាអាចរក្សាជាតិទឹក ជំនួយខួរក្បាល និងអ្វីៗជាច្រើនទៀត។

សញ្ញាព្រមានថាជំងឺខ្សោយតម្រងនោមដែលគួរប្រុងប្រយ័ត្ន
ថ្វីបើមានការសិក្សាជាច្រើនបង្ហាញឲ្យដឹងថា ជំងឺខ្សោយតម្រងនោមភាគច្រើនកើតឡើងលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅក៏ដោយ ប៉ុន្តែវាមិនមែនមានន័យថា មនុស្សអាយុក្រោមនេះគឺមិនមានការប្រឈមមុខនោះដែរ ។
តម្រងនោមមាននាទីសំខាន់ណាស់ចំពោះរាងកាយ ដោយវាជាកន្លែងដែលប្រមូលនូវកាកសំណល់ទាំងអស់ពីក្នុងខ្លួនបញ្ចេញចោលតាមទឹកនោម។ ក្រៅពីនេះ វាក៏ជួយរក្សាតុល្យភាពអេឡិចត្រូលីត្រក្នុងឈាម រក្សាកម្រិត pH និង សីតុណ្ហភាពផងដែរ។

រោគសញ្ញាទាំងនេះ អាចនាំអោយមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរហើយ
ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅលើបញ្ហាផ្លូវអារម្មណ៍ មានពិបាកចិត្តជាប់រហូត បាត់បង់ចំណង់ចំណូលចិត្តជាដើម។ បាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar មិនអាចបែងចែកដាច់ថាខុសគ្នា រវាងជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវអារម្មណ៍ ផ្សេងគ្នាបានទេ ដែលគេសំដៅលើដំណាក់កាលអារម្មណ៍ទៅលើទំនាក់ទំនងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចំនួន ២ មានបាក់ទឹកចិត្ត និងឡប់សតិ។ មួយវិញទៀត ជំងឺបាក់ទឹកចិត្ត Unipolar មានតែសញ្ញាធ្លាក់ចុះផ្លូវអារម្មណ៍ ឬក៏សញ្ញាអារម្មណ៍អវិជ្ជមានប៉ុណ្ណោះ។

អត្ថបទថ្មីៗ
