ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ១២មុខ ចំរាញ់ទៅជាប្រេង ហើយដកយកតែសាធាតុសំខាន់ៗ មានសារធាតុចិញ្ចឹមខ្ពស់ ហើយប្រើប្រាស់បច្ចេកវិទ្យារបស់ ប្រទេសជប៉ុន បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម

ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

ចែករំលែកទីនេះ

ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
Admin
22 កក្កដា 2024 11:02 ព្រឹក
9 ខែមុន
| 424
រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាក បំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ បំពង់សំឡេងឆ្លើយតបនឹង​ប្រអប់សំឡេង ដែលមាន​សសៃសំឡេង​ជា​អ្នក​ផលិតសំឡេង​។ ឯ​ការរលាកបំពង់កឆ្លើយតប​ទៅនឹង​ការរលាក​បាតបំពង់ក។ ជាធម្មតា​យើង​អាច​ហៅ​ថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើង​ទាំងពីរ​ព្រមគ្នា។


ជំងឺរលាកបំពង់ក កើតឡើង​ញឹកញាប់ណាស់​ហើយ​វាប៉ះពាល់លើមនុស្ស​ស្រី​ជាង​មនុស្ស​ប្រុស។ វាអាច​កើតលើ​មនុស្ស​គ្រប់​វ័យ។ យើងអាច​គ្រប់គ្រងជំងឺរលាកបំពង់ក​បានដោយ​ការកាត់​បន្ថយ​ភ្នាក់ងារ​ប្រឈមតែប៉ុណ្ណោះ​។


ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

រោគសញ្ញា​រលាក​បំពង់សំឡេង​៖


  • ស្អកក


  • ខ្សោយ​សំឡេង​ ​រឺ​បាត់សំឡេង


  • រមាស់ក​និង​​ពិបាកលេបអាហារ


  • ឈឺក


  • ស្ងួតក


  • ក្អកស្ងួត


រោគសញ្ញា​រលាកដើម​បំពង់​អាហារ៖

វាសម្ងំ​ពី ២ ទៅ ៥ ថ្ងៃ  រោគសញ្ញាដែល​អម​ជាមួយការរលាកនេះ អាស្រ័យលើ​ស្ថានភាព។ ក្រៅពី ឈឺក ស្ងួតក និង រមាស់ក ផ្ដាស់សាយ​និង​គ្រុនក្ដៅ​វា​អាច​បណ្ដាលឲ្យ៖

  • កណ្ដាស់


  • ហៀរសំបោរ


  • ឈឺក្បាល


  • ក្អក


  • អស់កម្លាំង


  • ឈឺខ្លួន


  • រងារ


  • ក្ដៅខ្លួន (ផ្តាសាយ​ធម្មតា ក្តៅ​ខ្លួន​តិចៗ ហើយ​ផ្តាសាយ​ធំ ក្តៅ​ខ្លួន​ខ្លាំង)


ក្រៅពី​ឈឺ ក រោគសញ្ញានៃ Mononucleosis (វីរុស​ដែល​បណ្ដាល​ឲ្យ​រលាកបំពង់ក) រួមមាន៖

  • ហើមកូន​កណ្តុរ


  • អស់កម្លាំង​ខ្លាំង


  • ក្ដៅខ្លួន


  • ឈឺសាច់ដុំ


  • ល្ហិតល្ហៃ


  • មិនសូវឃ្លាន


  • កន្ទួល


រលាកបំពង់ក ប្រភេទផ្សេងទៀត​បណ្ដាលឲ្យ៖

  • ពិបាកលេប


  • ក្រហមក​ជាមួយឡើង​បន្ទះសរ ឬប្រផេះ


  • ហើម​កូនកណ្តុរ


  • ក្ដៅខ្លួន


  • រងារ


  • មិនឃ្លាន


  • ចង្អោរ


  • មិនសូវដឹងរស់ជាតិ


  • ល្ហិតល្ហៃ



    ប្រភព៖ https://hellokrupet.com


អត្ថបទពាក់ព័ន្ធ

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
ទំនាក់ទំនងរវាង រយៈពេលនៃការគេង​ទងទៅនឹងហានិភ័យនៃជំងឺលើសឈាម

តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

ស្លឹកងប់អស្ចារ្យ ព្យាបាលជំងឺបានច្រើមមុខ
ស្លឹកងប់អស្ចារ្យ ព្យាបាលជំងឺបានច្រើមមុខ
ស្លឹកងប់ ដែលយើងប្រើជាបន្លែនៅក្នុងម្ហូបអាហារ គឺជារុក្ខឱសថដ៏ពូកែសក្តិសិទ្ធចំពោះសុខភាពមនុស្សយើង ព្រោះវាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយព្យាបាលជំងឺបានច្រើនមុខ។

រោគ​សញ្ញា​នៃ​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ
រោគ​សញ្ញា​នៃ​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ
អាលែកហ្ស៊ី​ច្រមុះ គឺជា​ការ​រលាក​ក្នុង​ច្រមុះ​បង្ក​ឡើង​ដោយ​សារធាតុ​បង្ក​អាលែកហ្ស៊ី ដែល​គេ​ហៅ​ថា​ អាលែកហ្សែន មាន​ដូច​ជា​លម្អង ធូលី ឬ​រោម​សត្វ​ជា​ដើម​។​ អាលែកហ្ស៊ី​នេះ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើងមាន​ប្រតិកម្ម​ និង​ចាត់​ទុក​សារធាតុ​ខាងក្រៅ​ទាំងនោះ​ដែល​ចូល​ក្នុង​ខ្លួន​ថា​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ជា​លទ្ធផល កោសិកា​នឹង​បញ្ចេញ​សារធាតុគីមី​ជា​ច្រើន ជា​ហេតុ​នាំ ឲ្យ​ស្រទាប់​ច្រមុះ​ខាង​ក្នុង​ឡើង​ហើម និង​ផលិតស្លេស​មក​ច្រើន​ដែរ​។

អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែសាវម៉ាវ
អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែសាវម៉ាវ
Nephelium lappaceum ដែលត្រូវបានគេស្គាល់ជាទូទៅថា "សាវម៉ាវ" គឺជាដើមឈើដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ី។ វាបង្កើតបានផ្លែឈើតូចៗដែលមានស្បែកពណ៌ក្រហម និងស្បែកគ្របដោយឆ្អឹងខ្នង ឬរោមដែលគេស្គាល់ថាជា spintern ។ ឈ្មោះនេះមកពីពាក្យម៉ាឡាយ៉ា "រ៉ាមប៊ុត" ដែលបកប្រែជា "សក់" ជាភាសាអង់គ្លេស។ តាមបច្ចេកទេសចាត់ថ្នាក់ជាផ្លែបឺរី ផ្លែសាវម៉ាវមានជាតិផ្អែម ផ្អែម និងមានជាតិអាស៊ីតស្រាល ដោយសារការប្រមូលផ្តុំវីតាមីន C ខ្ពស់របស់វា។ បន្ថែមពីលើការក្លាយជាប្រភពវីតាមីន C ដ៏សម្បូរបែប ផ្លែសាវម៉ាវផ្តល់ជាតិសរសៃ សមាសធាតុរុក្ខជាតិ និងវីតាមីន និងសារធាតុរ៉ែជាច្រើន។

អនុវត្តតាមវិធីនេះ អាចជួយបង្ការជំងឺគាំងបេះដូង
អនុវត្តតាមវិធីនេះ អាចជួយបង្ការជំងឺគាំងបេះដូង
ដើម្បីបង្ការជំងឺគាំងបេះដូង លោកអ្នកគួរតែព្យាយាមអនុវត្តដូចខាងក្រោមនេះ

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia