ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព

ចែករំលែកទីនេះ

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
Mr B
04 ឧសភា 2024 03:01 ព្រឹក
11 ខែមុន
| 482
ឪឡឹកគឺជាផ្លែឈើមួយប្រភេទ មានដើមកំណើតនៅអាហ្វ្រិកខាងត្បូង។ វាត្រូវបានដាំដុះនៅជ្រលងទន្លេនីល ក្នុងប្រទេសអេស៊ីប ហើយបាននាំទៅដាំនៅប្រទេសចិនប្រហែលជា ១០០០ ឆ្នាំមុន។ បច្ចុប្បន្នផ្លែឪឡឹកត្រូវបានដាំដុះនៅជុំវិញពិភពលោក ។ តើលោកអ្នកដឹងទេថា ផ្លែឪឡឹក មានអត្ថប្រយោជន៍ចំពោះសុខភាព ?

តម្លៃអាហារូបត្ថម្ភនៅក្នុងផ្លែឪឡឹក

ឪឡឹក មានផ្លែមូល មាន​សំបកបៃតង ផ្ទៃខាងក្នុងមានសាច់ពណ៌ក្រហមឬពណ៌ផ្កាឈូក ឬពណ៌លឿង មានគ្រាប់ល្អិតៗ​ជាច្រើន។ នៅក្នុងផ្លែឪឡឹកទុំ មានសារជាតិ Beta-carotene និង lycopene ក្នុងបរិមាណខ្ពស់។ ផ្លែឪឡឹក មានផ្ទុកសារជាតិចិញ្ចឹម វីតាមីន សារជាតិរ៉ែនិងសមាសធាតុសរីរាង្គ ដូចជា វីតាមីន កាល់ស្យូម ម៉ាញេស្យូម កាកសរសៃ ប្រូតេអ៊ីន និងប៉ូតាស្យូម។ វីតាមីន វីតាមីន B6 niacinthiamin  Carotenoids ជាច្រើនប្រភេទ។

 អត្ថប្រយោជន៍ចំពោះសុខភាព

ព្យាបាលជំងឺតម្រងនោម

ផ្លែឪឡឹកផ្ទុកនូវជាតិប៉ូតាស្យូមច្រើនដែលមានប្រយោជន៍ក្នុងការសម្អាតជាតិពុលនៅក្នុងតម្រងនោម  បន្ថយការប្រមូលផ្តុំអាស៊ីតអ៊ុយរិកនៅក្នុងឈាម កាត់បន្ថយឱកាសនៃការខូចតម្រងនោម ។ រីឯសារជាតិប្រឆាំងអុកស៊ីតកម្ម ​នៅក្នុងផ្លែឪឡឹក អាចជួយកាត់បន្ថយ ភាព​ឆាប់ចាស់ជាងវ័យ ដូច  ជាស្នាមជ្រួញ និងស្នាមអុជខ្មៅនៅលើស្បែក។

ទប់ស្កាត់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល  

ផ្លែឪឡឹកមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសីតុណ្ហភាពក្នុងរាងកាយនិងសម្ពាធឈាម។ ប្រជាជន​នៅតំបន់ត្រូពិក តែងបរិភោគផ្លែឪឡឹក​រាល់ថ្ងៃនៅពេលរសៀលក្នុងរដូវក្តៅ ដើម្បីការពារខ្លួនពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល  បរិមាណទឹកខ្ពស់នៅក្នុងផ្លែឪឡឹក ក៏ជួយសម្រួលដល់ការបញ្ចេញជាតិរាវច្រើនដោយការបែកញើស ដែលធ្វើអោយរាងកាយរបស់លោកអ្នកត្រជាក់ ក្នុងរដូវក្តៅ។

គ្រប់គ្រងសម្ពាធឈាម

បរិមាណប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលមាននៅក្នុងផ្លែឪឡឹក មានអត្ថប្រយោជន៍ណាស់ក្នុងការបន្ថយសម្ពាធឈាម។ សារធាតុប៉ូតាស្យូម  ជួយបន្ធូរភាពតានតឹងលើសសៃឈាមនិងសសៃឈាមអាក់ទែរ សម្រួលលំហូរឈាម កាត់បន្ថយភាពតានតឹងលើប្រព័ន្ធសសៃឈាមបេះដូង។ សារធាតុ Carotenoids នៅក្នុងផ្លែឪឡឹក ក៏ជួយកាត់បន្ថយឱកាសនៃការកកឈាម ជំងឺដាច់សសៃឈាមខួរក្បាល ការគាំងបេះដូង និងជំងឺសសៃឈាម។

ទប់ស្កាត់ជំងឺមហារីក

ផ្លែឪឡឹក ត្រូវបានទទួលការចាប់អារម្មណ៍​ជាខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ​ដោយសារកម្រិត Lycopene  ដែលជាសារធាតុម្យ៉ាង  ជួយការពារជំងឺមហារីក។  Lycopene ត្រូវបានរកឃើញថា ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត  មហារីកសុដន់ មហារីកពោះវៀនធំ មហារីកសួតនិងមហារីកស្បូន។ ​ប្រសិទ្ធិភាពប្រឆាំង​អុកស៊ីតកម្មនៃវីតាមីននៅក្នុងផ្លែឪឡឹក ក៏ជួយប្រឆាំងនឹងជំងឺមហារីកផងដែរ។

សុខភាពបេះដូង

សារធាតុ Lypocene, ដែលជា carotenoidមួយត្រូវបានរកឃើញនៅក្នុង​ផ្លែឪឡឹក ធ្វើអោយប្រសើរឡើងនូវមុខងារបេះដូង។ Beta-carotene ដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏អស្ចារ្យនិងប្រឆាំងនឹងភាពចាស់ជរា អាចជួយរក្សាភាពក្មេងជាងវ័យ និងការពារបញ្ហាបេះដូង​។ សារជាតិក្នុងផ្លែឪឡឹក រួមជាមួយវីតាមីន C , carotenoids និងប៉ូតាស្យូម​ ជួយកាត់បន្ថយកូលេស្តេរ៉ុលនិងរក្សាបេះដូងរបស់លោកអ្នកឱ្យមានសុវត្ថិភាពពីគ្រោះថ្នាក់ជាច្រើន។

ទប់ស្កាត់ការខូចប្រព័ន្ធប្រសាទកែវភ្នែក

ចូរកុំបារម្ភអំពីសុខភាពភ្នែកនិងការថយចុះនៃប្រព័ន្ធប្រសាទកែវភ្នែក ប្រសិនបើលោកអ្នកញ៉ាំឪឡឹកឱ្យបានច្រើន។ សូមអរគុណដល់ beta-carotene, វីតាមីន C, lutein និង zeaxanthin  ដែលជួយការពារភ្នែកបានយ៉ាងល្អ។ សារជាតិទាំងនេះ ធានានូវ​ការការពារភ្នែក ពីភាពងងឹតភ្នែកឬជំងឺខ្វាក់មាន់ និងភាពចុះខ្សោយដែលទាក់ទងនឹងអាយុ ហើយការពារភ្នែករបស់លោកអ្នកពីជម្ងឺដូចជាកែវភ្នែកស្ងួត អ៊ុបទិកសរសៃប្រសាទ ក៏ដូចជាជំងឺដក់ទឹកក្នុងភ្នែក។

ព្យាបាលជំងឺខ្សោយផ្លូវភេទ

សារជាតិ Arginine ដែលមានវត្តមាននៅក្នុងផ្លែឪឡឹក មានអត្ថប្រយោជន៍ក្នុងការព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទ  ​ជួយបង្កើនចំណង់ផ្លូវភេទ កាត់បន្ថយភាពព្រងើយកណ្តើយ មិននឹកនារឿងផ្លូវភេទ និងផ្តល់ឱ្យជីវិតស្នេហារបស់លោកអ្នកបានចាប់ផ្តើមស្រស់ថ្លាឡើងវិញ ។

អត្ថប្រយោជន៍ផ្សេងទៀត

គ្រាប់ឪឡឹកសំបូរទៅដោយសារជាតិខ្លាញ់មានប្រយោជន៍និងប្រូតេអ៊ីន។ គ្រាប់ឪឡឹកផ្ទុកទៅដោយសារធាតុ phytonutrients ដែលមានប្រសិទ្ធភាពល្អទៅលើសុខភាពនិងមុខងារប្រក្រតីនៃសរីរាង្គផ្នែកខាងក្នុង  ភ្នែក និងប្រព័ន្ធសំយោគ និងព្យាបាលជំងឺខ្សោយផ្លូវភេទផងដែរ។

 


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យក្រលៀនមានសុខភាពល្អ គួរតែធ្វើរឿង២នេះឲ្យបានច្រើន
ចង់ឲ្យក្រលៀនមានសុខភាពល្អ គួរតែធ្វើរឿង២នេះឲ្យបានច្រើន
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង២ដែលអាចជួយក្រលៀនអ្នកឲ្យមានសុខភាពល្អ។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
ផ្លែទទឹមគឺជាផ្លែឈើដែលមានដើមកំណើតនៅអាស៊ី ប៉ុន្តែត្រូវបានដាំដុះនៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងតំបន់មេឌីទែរ៉ាណេ។ គ្រាប់ ឬស និងទឹកនៃផ្លែទទឹមមានរសជាតិផ្អែមបន្តិច ហើយផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ និងសមាសធាតុការពារដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើន។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែទទឹម រួមទាំងអាហារូបត្ថម្ភរបស់វា អត្ថប្រយោជន៍សុខភាពដែលអាចកើតមាន និងរបៀបបញ្ចូលវាទៅក្នុងរបបអាហាររបស់អ្នក។

អត្ថប្រយោជន៍នៃ មើមយ៉េន
អត្ថប្រយោជន៍នៃ មើមយ៉េន
មើមយ៉េន ត្រូវបានគេស្គាល់ផងដែរថាជា beets គឺជាបន្លែឬសដែលត្រូវបានគេចាត់ទុកថាល្អសម្រាប់អត្តប្រយោជន៍សុខភាពជាច្រើនរបស់វា។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗមួយចំនួនដែរទាក់ទងនិង មើមយ៉េន

អត្ថប្រយោជន៍នៃស្វាយទុំ
អត្ថប្រយោជន៍នៃស្វាយទុំ
ទទួលទានស្វាយទុំ​ ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព

អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ២មុខដែលអ្នកជំងឺថ្លើមមិនគួរបរិភោគ។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែប៊្លូបឺរី
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែប៊្លូបឺរី
ផ្លែប៊្លូបឺរីជាផ្លែឈើដែលផ្តល់ថាមពលខ្លាំង ជាមួយនឹងអត្ថប្រយោជន៍សុខភាពដ៏គួរឱ្យចាប់អារម្មណ៍ ជំនួយទៅលើសុខភាពបេះដូង និងខួរក្បាល រហូតដល់ឥទ្ធិពលការពារស្បែក និងភ្នែករបស់អ្នក។ ពួកវាក៏មានសារធាតុចិញ្ចឹមដូចជា ជាតិសរសៃ វីតាមីន C និងម៉ង់ហ្គាណែស។ អ្នកអាចរីករាយជាមួយ blueberries ជារៀងរាល់ថ្ងៃ ដរាបណាអ្នកមិនញ៉ាំច្រើនក្នុងពេលតែមួយ ព្រោះការប្រើប្រាស់ច្រើនអាចនាំអោយមានបញ្ហា GI។ ទោះយ៉ាងណាក៏ដោយ ជាទូទៅវាមានហានិភ័យតិចតួចក្នុងការទទួលទានផ្លែបឺរី។ នេះ​ជា​ច្រើន​ទៀត​អំពី​វិធី​ដែល​ផ្លែ​ប៊្លូបឺរី​ជួយ​ការពារ​សុខភាព​អ្នក និង​វិធី​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​វា​ទៅក្នុង​អាហារ អាហារសម្រន់ និង​ភេសជ្ជៈ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia