ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន

ចែករំលែកទីនេះ

ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
Mr B
26 មេសា 2024 08:01 ព្រឹក
មួយឆ្នាំមុន
| 369
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។

ផ្លែចេក សំបូរទៅដោយសារធាតុចិញ្ចឹម មាន ដូចជា វីតាមីន B6   វីតាមីន C ជាតិ សរសៃ (Fibre) ប៉ូតាស្យូម ប្រូតេអ៊ីន សារជាតិដែក ម៉ាញេស្យូម និង សារធាតុបន្ទាប់បន្សំផ្សេងទៀត។ 

ព្រោះអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ ទើបធ្វើអោយផ្លែចេកមានសមត្ថភាពខ្ពស់ ជួយទ្រទ្រង់សុខភាពមនុស្សយើង ថែមទាំងអាចជួយព្យាបាលជំងឺមួយចំនួនទៀតផង។


·       អត្ថប្រយោជន៍នៃផ្លែចេកចំពោះសុខភាព

    • ប្រសិនជាអ្នកមានជំងឺខ្វះឈាម ចូរទទួលទានផ្លែចេក ដើម្បីផ្ដល់ជាថាមពល និងជួយអោយឈាមអ្នកគ្រប់ចំនួនឡើងវិញ។
    • ប្រសិនបើអ្នកមានបញ្ហាភ្នែក ភ្នែកស្ងួត លោកអ្នកអាចទទួលទានផ្លែចេកដើម្បីជួយធ្វើអោយភ្នែកភ្លឺ និងពង្រឹងប្រព័ន្ធចក្ខុប្រសាទ
    • ផ្លែចេក នឹងអាចជួយរាងកាយអ្នកឆាប់ស្រូបយកកាល់ស្យូមបាន។ ដូចនេះ ឆ្អឹងអ្នកនឹងមានភាពរឹងមាំផងដែរ។
    • ពិសារផ្លែចេក១ផ្លែរៀងរាល់ថ្ងៃ អាចជួយបង្ការជំងឺផ្សេងៗ និងជំងឺមហារីក។
    • ជួយដុតរំលាយជាតិខ្លាញ់ និង កាត់បន្ថយហានីភ័យនៃការលើសជាតិខ្លាញ់នៅក្នុងរាងកាយ ដោយពិសារផ្លែចេកជាប្រចាំ។
    • ក្រោយពេលដែលអ្នកពិសារចេករួច វានឹងអាចជួយបំបាត់អារម្មណ៍នឿយហត់។ ម្យ៉ាងទៀត បើអ្នកតែងឈឺសាច់ដុំក្រោយហាត់ប្រាណរួច អ្នកក៏អាចញ៉ាំចេកនេះដែរ នោះវានឹងអាចធ្វើឲ្យអ្នកបាត់នូវអាការៈឈឺទាំងនោះ។
    • ពិសារផ្លែចេក ជួយកាត់បន្ថយស្ត្រេស ធ្វើអោយអារម្មណ៍ស្រស់ស្រាយ។
    • ផ្លែចេក មានផ្ទុកសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាមអោយនៅកម្រិតធម្មតា។
    • ជាតិស្ករក្នុងរាងកាយអ្នកនឹងមានលំនឹងក្រោយពេលដែលអ្នកពិសារចេកចំនួនមួយផ្លែក្នុងមួយថ្ងៃ។នៅពេលដែល អ្នកពិសារផ្លែចេកចំនួនមួយផ្លែ ធ្វើអោយរាងកាយរបស់លោកអ្នក អាចបញ្ចេញជាតិពុលចេញមកក្រៅតាមរយៈការបន្ទោបង់ ជួយដល់ប្រព័ន្ធរំលាយអាហារ ធ្វើអោយក្រពះពោះវៀនមានសុខភាពល្អ មិនងាយកើតបញ្ហាអ្វីឡើយ ថែមទាំងអាចជួយរក្សាទំងន់បានទៀតផង។ 

 


អត្ថបទពាក់ព័ន្ធ

ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។

អត្ថប្រយោជន៍នៃ មើមយ៉េន
អត្ថប្រយោជន៍នៃ មើមយ៉េន
មើមយ៉េន ត្រូវបានគេស្គាល់ផងដែរថាជា beets គឺជាបន្លែឬសដែលត្រូវបានគេចាត់ទុកថាល្អសម្រាប់អត្តប្រយោជន៍សុខភាពជាច្រើនរបស់វា។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗមួយចំនួនដែរទាក់ទងនិង មើមយ៉េន

ផ្លែឪឡឹកមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាសុខភាពលោកអ្នក
ផ្លែឪឡឹកមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាសុខភាពលោកអ្នក
ផ្លែឪឡឹក សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗសម្រាប់រាងកាយ ជួយអោយលោកអ្នកមានសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ។

រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
តម្រងនោម​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​រាងកាយ​។ តម្រងនោម​ច្រោះ​ឈាម​យក​កាកសំណល់​និង​ជាតិពុល​ដើម្បី​បញ្ចេញ​មក​ក្រៅ ហើយ​ចាត់ចែង​ដំណើរការ​នៃ​សម្ពាធ​ឈាម​រត់​។ កាលណា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ទេ គេ​និយាយថា​”​តម្រងនោម​មាន​កង្វះ​សមត្ថភាព ឬ​តម្រងនោម​ខ្សោយ insuffisance rénale” ដែល​នឹង​ធ្វើឱ្យ​យើង​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ជាច្រើន​។ ក៏ប៉ុន្តែ​រោគសញ្ញា​នៃ​តម្រងនោម​ខ្សោយ​នេះ​កម្រ​នឹង​លេច​ចេញ​មក​ណាស់ ព្រោះ​ជំងឺ​នេះ​វា​វិវត្ត​យឺតៗ ហើយ​វា​ច្រើន​តែ​ទាក់ទង​គ្នា​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ភាព​ចាស់ជរា ផងដែរ​។

ត្រូវឧស្សាហ៍ពិនិត្យរោគសញ្ញាទាំងនេះ ប្រយ័ត្នកើតហឺតដោយមិនដឹងខ្លួន
ត្រូវឧស្សាហ៍ពិនិត្យរោគសញ្ញាទាំងនេះ ប្រយ័ត្នកើតហឺតដោយមិនដឹងខ្លួន
ជំងឺហឺត គឺជាការរលាកទងសួតរុាំរៃដែលធ្វើឱ្យទងសួតខ្ជិប ហត់ ដង្ហើមត្បៀត បូកផ្សំទាំងការរំញោចពីអាលាក់ស៊ីខាងក្រៅ ហៅថាជំងឺហឺត។​ បរិស្ថានមានផ្សែងពុល កង្វះខ្យល់បរិសុទ្ធ កាន់តែធ្វើឲ្យសុខភាពអ្នកដែលកើតហឺតអាក្រក់ឡើងៗ ហើយអ្នកអត់កើតហឺត ក៏អាចប្រឈមគ្រប់ពេលដោយមិនដឹងខ្លួនដែរ។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia