ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ត្រូវឧស្សាហ៍ពិនិត្យរោគសញ្ញាទាំងនេះ ប្រយ័ត្នកើតហឺតដោយមិនដឹងខ្លួន

ចែករំលែកទីនេះ

ត្រូវឧស្សាហ៍ពិនិត្យរោគសញ្ញាទាំងនេះ ប្រយ័ត្នកើតហឺតដោយមិនដឹងខ្លួន
ត្រូវឧស្សាហ៍ពិនិត្យរោគសញ្ញាទាំងនេះ ប្រយ័ត្នកើតហឺតដោយមិនដឹងខ្លួន
Admin
04 កក្កដា 2024 11:13 ព្រឹក
9 ខែមុន
| 293
ជំងឺហឺត គឺជាការរលាកទងសួតរុាំរៃដែលធ្វើឱ្យទងសួតខ្ជិប ហត់ ដង្ហើមត្បៀត បូកផ្សំទាំងការរំញោចពីអាលាក់ស៊ីខាងក្រៅ ហៅថាជំងឺហឺត។​ បរិស្ថានមានផ្សែងពុល កង្វះខ្យល់បរិសុទ្ធ កាន់តែធ្វើឲ្យសុខភាពអ្នកដែលកើតហឺតអាក្រក់ឡើងៗ ហើយអ្នកអត់កើតហឺត ក៏អាចប្រឈមគ្រប់ពេលដោយមិនដឹងខ្លួនដែរ។


១.​ក្អករ៉ាំរ៉ៃ

ក្អក ជាប្រតិកម្មធម្មជាតិ ពេលរាងកាយបញ្ចេញចោលធូលីដី ឬផ្សែងបារីហុយចូលតាមការដកដង្ហើម ប៉ុន្តែក៏អាចបង្កឡើងដោយកត្តាជាច្រើន រួមមាន រលាកច្រមុះ ឬផ្ដាសាយ។ ក្អកយូរអង្វែង អាចជារោគសញ្ញាកើតហឺត ហើយឧស្សាហ៍ក្រោក ពេលយប់ ដោយសារពិបាកដកដង្ហើមភ្លាមៗពេលកំពុងគេង ក៏ជាសញ្ញាដែរ។


២.ដកដង្ហើមឮសំឡេង

ដកដង្ហើមឮសំឡេង ជារោគសញ្ញាកើតហឺតពិតប្រាកដ ព្រោះពេលប្រឹងដកដង្ហើម មានសំឡេងហួចបានបន្លឺឡើងព្រមគ្នា។ អាចនឹងងាយប្រទះបញ្ហានេះ ដូចជា ហាត់ប្រាណ ពេលអាកាសធាតុត្រជាក់។ គួរប្រយ័ត្ន ពេលហាត់ប្រាណ ក្នុងខែត្រជាក់។


៣.សម្អាតបំពង់ក

ខាកស្ដោះ មិនសមរម្យក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកកើតហឺត ជាការសម្អាតបំពង់ក បញ្ចេញស្លេសជាប់ស្ទះនៅក្នុងបំពង់ក និងនៅក្នុងរន្ធច្រមុះ ព្រោះអាការៈសម្បូរស្លេសនៅក្នុងផ្លូវដង្ហើម អាចជារោគសញ្ញាហឺត។


៤.ហត់

ការកត់សំគាល់មួយទៀត ដែលអាចនឹងកើតហឺត បើមានអាការៈហត់ ក្រោយពេលហាត់ប្រាណស្រាលៗ ត្រូវអង្គុយចុះដើម្បីទប់ដង្ហើម មុននឹងបន្តទៀត។


៥.អស់កម្លាំង

ពេលខ្លះស្រាប់តែមានអាការៈដូចជាអស់កម្លាំង ថប់ដង្ហើម ណែនទ្រូង និងមានចង្វាក់ដង្ហើមខុសធម្មតា ដោយមិនដឹងមូលហេតុ។ នេះដោយសាររាងកាយយើង ស្រូបយកអុកស៊ីហ្សែនមិនគ្រប់។


៦.ងាយប្រតិកម្ម

រាងកាយឆាប់មានប្រតិកម្មពេលប៉ះពាល់លម្អងផ្កា រោមសត្វ និងអាកាសធាតុប្រែប្រួល ពិសេសប្រតិកម្មជាមួយអាហារសមុទ្រ អាហារកំប៉ុង និងគ្រាប់រុក្ខជាតិមួយចំនួន។


៧.រលាកទងសួតតាំងពីក្មេង

ឧស្សាហ៍រលាកទងសួតកាលពីក្មេង ធ្វើឲ្យបំពង់ទងសួតដឹកនាំអុកស៊ីហ្សែនទៅកាន់សួតអត់គ្រប់គ្រាន់ ជាហេតុបណ្ដាលឲ្យមានឱកាសកើតហឺត នៅពេលណាមួយ។


៨.និយាយមិនចេញញឹកញាប់

ករណីនិយាយមិនចេញញឹកញាប់ អាចមិនមែនជាសញ្ញាកើតហឺត តែបើរោគសញ្ញានេះកើតឡើងជាប្រចាំជាមួយរោគសញ្ញាដទៃទៀត វាអាចជាជំងឺហឺត។

 ប្រសិនបើប្រទះឃើញមានអាការៈរោគសញ្ញាដូចខាងលើ ត្រូវឆាប់ទៅពិនិត្យ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់។



អត្ថបទពាក់ព័ន្ធ

សញ្ញាទាំងនេះជាអាការៈ​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន
សញ្ញាទាំងនេះជាអាការៈ​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន
ការ​ឈឺចាប់​ក្នុង​ពោះ​ពិតជា​រឿង​មួយ​គួរ​ឲ្យ​សាំ​ចិត្តខ្លាំង​ណាស់ ហើយ​បើសិនជា​វា​កើតឡើង​ដោយ​មិនដឹង​ច្បាស់​ថា​កន្លែង​ណា​នោះ អ្នក​ប្រហែលជា​បារម្ភ​ក្រែង​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​ទៀត​ផង​។ ដូច្នេះ​ដើម្បី​ដឹង​អំពី​វា​កាន់តែ​ច្បាស់ យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​អាកា​រៈ​របស់​វា​ដូច​ខាងក្រោម​នេះ​សិន​ទៅ​៖

រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
ក្នុងអំឡុងពេលរដូវកាលទឹកជំនន់ សូមអាណាព្យាបាលទាំងអស់មេត្តាយកចិត្តទុកដាក់ គិតដល់សុខភាពបុត្រធីតារបស់លោកអ្នក អំពីបញ្ហាជំងឺគ្រុនឈាម ដែលជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ចម្លងតាមរយៈការខាំរបស់ មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។

រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលអ្នកគួរដឹងប្រសិនបើមិនចង់ឲ្យក្រលៀនមិនគ្រោះថ្នាក់៖

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្នេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។

ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោតគឺជាការថយនូវកំហាប់ឆ្អឹង ឬឆ្អឹងចាប់ផ្តើមខ្សោយហើយឆ្អឹងក៏ចាប់ផ្តើមស្តើងឬងាយស្រួយ។នៅពេលដែលឆ្អឹងចាប់ផ្តើមស្តើងទៅៗពីមួយថ្ងៃទៅមួយថ្ងៃនោះវានឹងងាយវិវត្តន៍ទៅជាបញ្ហាពុកឆ្អឹង។ភាគច្រើនទាក់ទងនឹងបញ្ហាកង្វះជាតិកាល់ស្យូមក្នុងឆ្អឹងនិងមូលហេតុផ្សេងៗទៀត។

អត្ថប្រយោជន៍នៃ មើមយ៉េន
អត្ថប្រយោជន៍នៃ មើមយ៉េន
មើមយ៉េន ត្រូវបានគេស្គាល់ផងដែរថាជា beets គឺជាបន្លែឬសដែលត្រូវបានគេចាត់ទុកថាល្អសម្រាប់អត្តប្រយោជន៍សុខភាពជាច្រើនរបស់វា។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗមួយចំនួនដែរទាក់ទងនិង មើមយ៉េន

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia