ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?

ចែករំលែកទីនេះ

ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?
ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?
Admin
08 កក្កដា 2024 11:54 ព្រឹក
9 ខែមុន
| 282
ជំងឺ​ខ្សោយ​បេះដូង​ កើត​ឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម​ដែល​មាន​​ផ្ទុក​​អុកស៊ីសែន​ និង​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​​ចែកចាយ​​ពាសពេញ​រាងកាយ។ ​ជា​ធម្មតា ជំងឺ​នេះ​​បណ្ដាល​មក​ពី​ជំងឺ​បេះដូង និង​ជំងឺសរសៃ​ឈាមបេះដូង​ផ្សេង​ទៀត ដែល​​យើង​តែង​ជួបប្រទះ​នៅ​ពេល​​មាន​វ័យ​កាន់​តែ​ច្រើន។ ចំពោះ​បុរស​ ១៤% និង​ស្ត្រី​ ១៣%​ ដែល​មាន​វ័យ​​លើស​ពី​៨០​ឆ្នាំ ​បាន​កើត​ជំងឺ​ខ្សោយ​បេះដូង​នេះ​​​។ ជំងឺ​ខ្សោយ​បេះដូង​មាន​២​ប្រភេទ ​គឺ​បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​ច្របាច់ឈាម និងបេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​រលា។


រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ខ្សោយ​បេះដូង

រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា​អាស្រ័យ​លើ​ប្រភេទ​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ ជំងឺ​ខ្សោយ​បេះដូង​ស្រួចស្រាល់​​កើត​ឡើង​ភ្លាម​ៗ និង​អាច​បណ្តាល​មក​ពី​បញ្ហា​គាំង​បេះដូង។ រោគសញ្ញា​រួម​មាន​៖


- អស់​កម្លាំង​ខ្លាំង​

- ពិបាក​ដកដង្ហើម​ នៅ​ពេល​បញ្ចេញ​សកម្មភាព​តិចតួច​ ឬ​នៅ​ពេល​​ដែល​យើង​សម្រាក

- ហើម​ជើង ប្រអប់​ជើង ក​ជើង

- មានសម្ពាធក្នុងទ្រូង ឬ​មិន​ស្រួល​ទ្រូង

- ថប់​បារម្ភ​ភ្លាម​ៗ ឬ​វង្វេងវង្វាន់​

- ក្អក

- វិល​មុខ


រោគសញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​ខ្សោយ​បេះដូង

- ពិបាក​ផ្ចង់​អារម្មណ៍

- បាត់បង់​ការ​ចងចាំ

- ពិបាក​គេង​

- គ្មាន​កម្លាំង​កំហែង

- ឡើង​ទម្ងន់

- ចង្វាក់​បេះដូង​លោត​ញាប់​ ឬ​មិន​ទៀង​។


ប្រភេទ ៖ https://hellokrupet.com



អត្ថបទពាក់ព័ន្ធ

តោះ មកដឹងពីទម្លាប់មួយចំនួនដែលជួយអោយខួរក្បាល កាន់តែល្អប្រសើរ និង មានភាពវៃឆ្លាត
តោះ មកដឹងពីទម្លាប់មួយចំនួនដែលជួយអោយខួរក្បាល កាន់តែល្អប្រសើរ និង មានភាពវៃឆ្លាត
ខួរក្បាល​គឺជា​កំពូល​ម៉ាស៊ីន​កុំព្យូទ័រ​របស់​មនុស្ស​ដែល​មាន​សមត្ថភាព​មិន​អាច​វាស់​ស្ទង់​បាន ។ ខួរក្បាល​នេះ​ហើយ​ដែល​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​និង​សត្វ ។ បើ​ទោះបីជា មាន​ជំនឿ​មួយ​ដែល​ថា ភាព​វៃឆ្លាត​គឺជា​បាតុភូត​តំណ​ហ្សែ​ន ប៉ុន្តែការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ថា នោះ​មិនមែន​ជា​ការ​ពិត​ទេ ។ ខួរក្បាល​ប្រសិនបើទទួល​បានការ​ហាត់ប្រាណ​ទៀងទាត់ កម្រិត​ឆ្លាត​វៃ​នឹង​ត្រូវ​បាន​បង្កើន​ផង​ដែរ​ពោល​គឺ​សម្រាប់​មនុស្ស​គ្រប់​វ័យ ។ ផ្ទុយ​មក​វិញ ការ​ទុក​វា​ឱ្យ​ទំនេរ ភាព​វៃឆ្លាត​នឹង​បាត់បង់ ។ ទាំងនេះ​គឺជា​មធ្យោបាយ​មួយ​ចំនួន​ដែលជួយ​ឱ្យ​ខួរក្បាល​លោក​អ្នកដំណើរ​អោយកាន់តែ​ល្អ​ប្រសើរឡើង ៖

តើជំងឺមហារីកសួត កម្រិតស្រាលមានរោគសញ្ញាបែបណា?
តើជំងឺមហារីកសួត កម្រិតស្រាលមានរោគសញ្ញាបែបណា?
អ្នក​ជំងឺ​សួត​ដំបូង​ដំបូង​ដំបូង​មិន​បង្ហាញ​រោគ​សញ្ញា​ថា​ជា​ជំងឺ​គ្រុន​ចាញ់​មិន​ទាន់​ដឹង​ពី​ដំណែង​នៃ​ក្រុម​ការងារ​ក៏​មិន​មាន​ដែរ។ អ្នកជំងឺតូចក៏បង្ហាញរោគសញ្ញានៅអាយុប៉ុន្មានឆ្នាំ ឬរោគសញ្ញានៃជំងឺសួត ទាក់ទងនឹងក្រុមមនុស្សមិនសូវយល់ដឹង។

បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ
បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ
កត្តា​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​លើ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ។ ថា តើ​កត្តា​ទាំងនោះ​មាន​អ្វីខ្លះ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទ​ង្វើ​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង
ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង
និយាយដល់​រឿង​ឈឺ​សន្លាក់ គ្នា​យើង​ច្បាស់​ជា​​គិត​ដល់​ប៉ាម៉ាក់​ អ៊ំៗ​ចាស់ៗ​មិន​ខាន ប៉ុន្តែ​ជំងឺ​នេះ ទោះ​យើង​កំពុង​ស្ថិត​នៅវ័យ​ក្មេង ​ក៏អាច​កត់​បាន​ដែរ ពិសេស​គ្នា​យើង​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​មួយ​ចំនួន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង ទម្លាប់​មិន​ល្អ​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ទាំង​វ័យ​ក្មេ​ងបាន។

ចំណេះដឹងសុខភាព ក្នុងការបរិភោគផ្លែមង្ឃុត
ចំណេះដឹងសុខភាព ក្នុងការបរិភោគផ្លែមង្ឃុត
មង្ឃុតត្រូវបានគេប្រើប្រាស់ជារុក្ខជាតិឱសថតាំងពីយូរយារណាស់​ មកហើយនៅអាស៊ីអាគ្នេយ៍រួមទាំងប្រទេសម៉ាឡេស៊ីនិងហ្វីលីពីនផងដែរ។ ផ្នែកផ្សេងៗនៃដើមមង្ឃុតត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជម្ងឺផ្សេងៗ រួមទាំងការរលាក ការឆ្លងមេរោគ និងជំងឺស្បែក។ ផ្លែមង្ឃុតជាពិសេសមានរាងមូល ពណ៌ស្វាយងងឹត មានសំបករឹង និងសាច់ពណ៌ស។ ផ្លែ​ឈើ​នេះ​មាន​រសជាតិ​ឈ្ងុយ និង​ទន់ មាន​ការ​រួម​បញ្ចូល​គ្នា​ដ៏​រីករាយ​នៃ​រសជាតិ​ផ្អែម និង​ឈ្ងុយ​ឆ្ងាញ់ និង​មាន​ក្លិន​ក្រអូប។ មង្ឃុតត្រូវបានស្គាល់ថាជា "មហាក្សត្រីនៃផ្លែឈើ" ដោយសារតែរសជាតិពិសេស និងតម្លៃឱសថរបស់វា មង្ឃុតបានទទួលការចាប់អារម្មណ៍នៅក្នុងសហគមន៍វិទ្យាសាស្ត្រ។

រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលអ្នកគួរដឹងប្រសិនបើមិនចង់ឲ្យក្រលៀនមិនគ្រោះថ្នាក់៖

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia