ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តោះ មកដឹងពីទម្លាប់មួយចំនួនដែលជួយអោយខួរក្បាល កាន់តែល្អប្រសើរ និង មានភាពវៃឆ្លាត

ចែករំលែកទីនេះ

តោះ មកដឹងពីទម្លាប់មួយចំនួនដែលជួយអោយខួរក្បាល កាន់តែល្អប្រសើរ និង មានភាពវៃឆ្លាត
តោះ មកដឹងពីទម្លាប់មួយចំនួនដែលជួយអោយខួរក្បាល កាន់តែល្អប្រសើរ និង មានភាពវៃឆ្លាត
Admin
28 មិថុនា 2024 10:49 ព្រឹក
10 ខែមុន
| 391
ខួរក្បាល​គឺជា​កំពូល​ម៉ាស៊ីន​កុំព្យូទ័រ​របស់​មនុស្ស​ដែល​មាន​សមត្ថភាព​មិន​អាច​វាស់​ស្ទង់​បាន ។ ខួរក្បាល​នេះ​ហើយ​ដែល​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​និង​សត្វ ។ បើ​ទោះបីជា មាន​ជំនឿ​មួយ​ដែល​ថា ភាព​វៃឆ្លាត​គឺជា​បាតុភូត​តំណ​ហ្សែ​ន ប៉ុន្តែការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ថា នោះ​មិនមែន​ជា​ការ​ពិត​ទេ ។ ខួរក្បាល​ប្រសិនបើទទួល​បានការ​ហាត់ប្រាណ​ទៀងទាត់ កម្រិត​ឆ្លាត​វៃ​នឹង​ត្រូវ​បាន​បង្កើន​ផង​ដែរ​ពោល​គឺ​សម្រាប់​មនុស្ស​គ្រប់​វ័យ ។ ផ្ទុយ​មក​វិញ ការ​ទុក​វា​ឱ្យ​ទំនេរ ភាព​វៃឆ្លាត​នឹង​បាត់បង់ ។ ទាំងនេះ​គឺជា​មធ្យោបាយ​មួយ​ចំនួន​ដែលជួយ​ឱ្យ​ខួរក្បាល​លោក​អ្នកដំណើរ​អោយកាន់តែ​ល្អ​ប្រសើរឡើង ៖


១. ធ្វើ​លំ​ហាត់ប្រាណ​រាង​កាយ​ឱ្យ​បាន​ទៀងទាត់

នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់ កំណើត​ថ្មី​របស់​កោសិកា​ខួរក្បាល​ក៏​កាន់តែ​យឺត​ៗ​ទៅ​ផង​ដែរ ។ ចំណែក​ទំហំ​ជាលិកា​ខួរក្បាល​បាន​ចាប់​រួញ​តូច​ជាង​មុន ។ ទោះជា​យ៉ាងនេះ​ក្តី ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​កាត់​បន្ថយ​កា​រវិ​វ​ឌ្ឍ​នេះ​បាន ។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា លំ​ហាត់ប្រាណ​ទៀងទាត់​ជា​ពិសេស​ប្រភេទ​លំ​ហាត់ប្រាណ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង​ជួយ​ជំរុញ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​គឺ​នាំ​ឱ្យ​បណ្តា​កោសិកា​ខួរក្បាល​ទទួល​បាន​ខ្យល់​អុក​ស៊ី​សែន​គ្រប់គ្រាន់ ។ សូម​បញ្ជាក់​ថា ខួរក្បាល​បាន​ប្រើប្រាស់​ជិត​២០​ភាគរយ​នៃ​ខ្យល់​អុក​ស៊ី​សែន​សរុប​ក្នុង​រាង​កាយ​។ ការ​សិក្សា​ទាំងនោះ​បាន​បង្ហាញ​ទៀត​ថា បុគ្គល​ដែល​ហាត់ប្រាណ​ទៀងទាត់ ទំហំ​ខួរក្បាល​របស់​ពួក​គេ​កើនឡើង ។


២. ​ការ​សមាធិ​ផ្លូវចិត្ត

ជាមួយនឹង​ជីវិត​រស់នៅ​ដ៏​មមាញឹក​នា​ពេល​បច្ចុប្បន្ន មនុស្ស​ស្ទើរ​គ្រប់​គ្នា​ពិតជា​មាន​ពេល​តិចតួច​បំផុត​ដើម្បី​បន្ធូរ​ផ្លូវចិត្ត ។ ស្ថិត​ក្នុង​សភាព​បែប​នេះ ផ្លូវចិត្ត​ពិតជា​ពេញ​ទៅ​ដោយ​ក្តី​បារម្ភ​និង​ការ​គិត​ផ្សេង​ៗ ។ ដូច្នេះ ការ​ធ្វើ​សមាធិ​គឺជា​មធ្យោបាយ​ល្អ​ជាងគេ​ជួយ​បំពេញ​ជា​ថ្មី​នូវ​ថាមពល​ខួរក្បាល និង​ជួយ​ឱ្យ​ខួរក្បាល​គេច​ផុត​ពី​ភាព​ទ្រុឌទ្រោម ។ សកម្មភាព​នៃ​ការ​ប្រមូល​អារម្មណ៍​និង​ដកដង្ហើម​វែង​ៗ​នឹង​នាំ​ឱ្យ​ចិត្ត​ឈាន​ទៅ​រក​ភាព​ស្ងប់ ហើយ​បែប​នេះ​នឹង​ជួ​យ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ការ​បំពេញ​មុខងារ​របស់​ខួរក្បាល ។


៣. ​កែ​លំអ​របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ

របប​អាហារ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​ខួរក្បាល​ផង​ដែរ ។ សារធាតុចិញ្ចឹម​គឺ​ពិតជា​សំខាន់​បំផុត​ជួយ​ដល់​ការ​លូតលាស់​ក៏​ដូច​ជា ការ​អភិវឌ្ឍ​របស់​ខួរក្បាល​។ បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​គឺជា​ជម្រើស​ចាំបាច់​។ បន្ថែម​ពីលើ​នេះ​ត្រី​ក៏​ជា​ប្រភព​មួយ​ជំ​នួ​យ​ដល់​ខួរក្បាល​ផង​ដែរ ។ ការ​ទទួលទាន​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​ស​ប្តា​ហ៍នឹង​ជួយ​បង្កើន​ភាព​ឆ្លាត​វៃ​បាន​ជាង​១០​ភាគរយ ។


៤. ​ធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល​ដោយ​ការ​លេងល្បែង​ល្បងប្រាជ្ញា​ផ្សេង​ៗ

មិន​ខុស​ពី​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​នោះ​ទេ ខួរក្បាល​ក៏​ត្រូវការ​នូវ​លំ​ហាត់ប្រាណ​ទៀងទាត់​ផង​ដែរ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ចំពោះ​សុខភាព​របស់​វា ។ ចូរ​ជ្រើស​យក​ល្បែង​គំនិត​មួយ​ចំនួន​ដូច​ជា Soduku និង Crossword Puzzles​ជាដើម ។


៥. ​ត្រូវ​ចៀសវាង​ឱ្យ​បាន​នូវ​បញ្ហា Stress

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា Stress​គឺជា​ហេតុ​បង្ក​ចម្បង​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ខួរក្បាល ។ ការ​សិក្សា​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ​University of California​ បាន​រក​ឃើញ​ថា វត្តមាន​នៃ​ការ​ឆ្លើយ​តប​ដោយ​បញ្ហា Stress​ ច្រំ​ដែល​ៗ​អាច​នាំ​ឱ្យ​រួញ​ខ្លី Hippocampus(​ផ្នែក​សំខាន់​របស់​ខួរក្បាល​មាន​នាទី​គ្រប់គ្រង Stress​ និង​ការ​ចង​ចាំ​រយៈពេល​វែង )​។ ចូរ​លេង​កីឡា​ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដើម្បី​លុប​បំបាត់ Stress ។



អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
ផ្លែស្ពីគឺជាផ្លែឈើត្រូពិចដែលត្រូវបានគេស្គាល់ថាមានរូបរាងដូចផ្កាយ។ វាមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានដាំដុះផងដែរនៅក្នុងតំបន់ត្រូពិចផ្សេងទៀតនៃពិភពលោក ដូចជាអាមេរិកខាងត្បូង និងភាគខាងត្បូងរដ្ឋផ្លរីដា។ ផ្លែស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​រាង​ដូច​ផ្កាយប្លែក​ពី​គេ និង​មាន​រសជាតិ​ផ្អែម​បន្តិច។ ពួកវាជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន សារធាតុរ៉ែ និងជាតិសរសៃ ហើយអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើននៅពេលទទួលទានជាផ្នែកនៃរបបអាហា។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែស្ពឺ រួមទាំងអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពល អាហារូបត្ថម្ភ និងរបៀបបញ្ចូលផ្លែស្ពឺនៅក្នុងរបបអាហាររបស់អ្នក។

កត្តាមួយចំនួនដែលជាហេតុធ្វើអោយអ្នកឈឺក្បាល
កត្តាមួយចំនួនដែលជាហេតុធ្វើអោយអ្នកឈឺក្បាល
តោះមកអានទាំងអស់គ្នា , តើ​អ្នកមាន​ដឹង​ទេ​ថា ហេតុ​អ្វី​បានជា​អ្នកចេះ​តែ​ឈឺក្បាល​មិន​ព្រម​ឈប់​នោះ ? ពេល​ខ្លះ​ក្រៅពី​ជំងឺ​ប្រចាំ​កាយ វា​អាច​នឹង​មាននូវ​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​អាច​ធ្វើ​អោយ​អ្នក​ជួប​នូវ​បញ្ហា​នេះ​បាន ។ សូម​ក្រលេក​មើល​ពី​មូលហេតុ​មួយ​ចំនួន​ខាងក្រោម​នេះ​ ព្រមទាំងធ្វើការសង្កេតដោយខ្លួន​យើងផង ថាតើការលើកឡើងនេះ​ចំនុចណាមួយដែលអ្នកបានជួប៖

តើជំងឺ​រលាក​ខួរ​ក្បាល​ អាចមាន​រោគ​សញ្ញាអ្វីខ្លះ?
តើជំងឺ​រលាក​ខួរ​ក្បាល​ អាចមាន​រោគ​សញ្ញាអ្វីខ្លះ?
ជំងឺ​រលាក​ខួរ​ក្បាល​ កើត​ឡើង​ដោយ​សារ​ការ​ឆ្លងវីរុស បាក់តេរី ការ​ប្រើ​ប្រាស់​ថ្នាំ ឬ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរ​ការ​ខុស​ប្រក្រតី។ ដោយ​ជំងឺ​នេះ​ គឺ​ជា​ជំងឺ​កម្រនិង​ជា​រឿយៗ​អាច​នឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ឲ្យ​បាន​ពេល​វេលា។ ជំងឺ​រលាក​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​ ក្ដៅ​ខ្លួន ឈឺ​ក្បាល និង​ឈឺ​កញ្ចឹងក។ ជំងឺ​នេះ​ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​ខួរ​ក្បាល ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ ភ័ន្ត​ភាំង ​និង​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា។ ក្នុង​ករណី​ខ្លះ​រោគ​សញ្ញា​រលាក​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ្លេច​ភ្លាំង​រយៈ​ពេល​យូរ​បន្ទាប់​ពី​ជា​ពីជំងឺ​។

អត្ថប្រយោជន៍នៃស្វាយទុំ
អត្ថប្រយោជន៍នៃស្វាយទុំ
ទទួលទានស្វាយទុំ​ ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព

ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសារៈសំខាន់នៃការញ៉ាំទឹកមួយកែវជារៀងរាល់ព្រឹក។ តើមានអ្វីខ្លះទៅ? តោះអានទាំងអស់គ្នា

ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោមគឺផ្លែឈើពេញនិយម និងសំបូរដោយសារធាតុចិញ្ចឹមដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមនុស្សយើង។ ប្រសិនបើលោកអ្នក ពិសារផ្លែប៉ោមអោយបានជាប្រចាំ នោះលោកអ្នកនឹងអាចកាត់បន្ថយបញ្ហាសុខភាព និងអាចជួយទ្រទ្រង់សុខភាពលោកអ្នកអោយបានល្អទៀតផង។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia