ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង

ចែករំលែកទីនេះ

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង
ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង
Admin
18 មេសា 2024 08:51 ព្រឹក
មួយឆ្នាំមុន
| 329
និយាយដល់​រឿង​ឈឺ​សន្លាក់ គ្នា​យើង​ច្បាស់​ជា​​គិត​ដល់​ប៉ាម៉ាក់​ អ៊ំៗ​ចាស់ៗ​មិន​ខាន ប៉ុន្តែ​ជំងឺ​នេះ ទោះ​យើង​កំពុង​ស្ថិត​នៅវ័យ​ក្មេង ​ក៏អាច​កត់​បាន​ដែរ ពិសេស​គ្នា​យើង​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​មួយ​ចំនួន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង ទម្លាប់​មិន​ល្អ​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ទាំង​វ័យ​ក្មេ​ងបាន។

និយាយដល់​រឿង​ឈឺ​សន្លាក់ គ្នា​យើង​ច្បាស់​ជា​​គិត​ដល់​ប៉ាម៉ាក់​ អ៊ំៗ​ចាស់ៗ​មិន​ខាន ប៉ុន្តែ​ជំងឺ​នេះ ទោះ​យើង​កំពុង​ស្ថិត​នៅវ័យ​ក្មេង ​ក៏អាច​កត់​បាន​ដែរ ពិសេស​គ្នា​យើង​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​មួយ​ចំនួន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង ទម្លាប់​មិន​ល្អ​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ទាំង​វ័យ​ក្មេ​ងបាន។


១- លើស​ទម្ងន់

 


បើទម្ងន់យើង​​កើន​ត្រឹម ​១គីឡូ ក៏​ដោយ ក៏​អាច​បង្កើន​សម្ពាធ​​លើ​សន្លាក់​ជង្គង់​ បណ្តាល​​​ឲ្យ​ខ្នង ត្រគាក និង​ប្រអប់​ជើង ​ឈឺ​បានដូច​គ្នា។ បន្ថែម​ពី​នោះ បញ្ហា​​លើស​ទម្ងន់​ នឹង​​បង្ក​ឲ្យ​មាន​ការ​ហើម និង​​រលាក​លើរាង​កាយបាន។ ហេតុ​នេះ ​គ្នា​យើង​​គួរ​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។


2-ទម្លាប់​ចុច​​ទូរសព្ទ​ច្រើន

​ចុច​ទូរសព្ទ​ច្រើន ​​ធ្វើ​ឲ្យ​សរសៃ​ពួរ​​​ដៃ​ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ រងការ​រលាក។ លើស​ពី​នេះ ទម្លាប់​ចុច​ទូរសព្ទ​ច្រើន​ ក៏​បណ្តាល​ឲ្យ​​ឆ្អឹង​​ក និង​​សាច់​ដុំ​ស្មា​រង​សម្ពាធ​ ជា​ហេតុ​ឲ្យ​​កន្លែង​ទាំង​នេះ​មាន​បញ្ហា​ បង្ក​ជា​ការ​ឈឺ​ចាប់​បាន​ផង​ដែរ។


៣- ឧស្សាហ៍​ពាក់​ស្បែក​ជើង​កែង​ចោត (នារី​ៗ)

ស្បែក​ជើង​​​កែង​ចោត​កាន់​តែខ្ពស់ ធ្វើ​​ឲ្យ​ទម្ងន់យើង​​ ដាក់​សម្ពាធ​លើ​ចុង​ប្រអប់​ជើង​​ខាង​មុខ ដោយ​ត្រូវ​ធ្វើ​ការ​ទ្រ​ទ


ម្ងន់​ខ្លាំងជាង​មុន​។ បើ​ពាក់​រាល់​ថ្ងៃ​ទៀត​នោះ ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​សន្លាក់​ប្រអប់​ជើង​ទៅ​ថ្ងៃ​ខាង​មុខ​។


៤- ស្ពាយរបស់​ធ្ងន់ៗ​

សម្ពាធ​កាបូប​ធ្ងន់​ៗ​ ​ប្រៀប​ដូច​​នឹងការ​បង្កើន​ទម្ងន់ ​ក៏​ជាការ​ដាក់​​សម្ពាធ​​ទៅ​លើ​ផ្នែក​ផ្សេង​ៗរបស់​​សន្លាក់​ឆ្អឹង ពិសេស​ឆ្អឹង​ក និង​ស្មា ​បង្ក​ឲ្យ​​​មាន​បញ្ហា​បាន ដូច្នេះ​គួរ​​លៃ​សម្ពាយ កុំ​ឲ្យ​ធ ្ងន់​ខ្លាំង​ពេក។


៥- មិន​សូវ​ពត់​ពែន​ខ្លួន

ចូលចិត្ត​នៅ​ស្ងៀម​​ទ្រឹងៗ មិន​សូវពត់​បត់​បែន​ខ្លួន ក៏មិន​​ល្អសម្រាប់​ឆ្អឹង​សន្លាក់​​​​ដែរ។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​លើក​ឡើង​ថា យូរ​ៗ​ម្តង ក្រោយ​ការ​អង្គុយ​ធ្វើ​ការ​ងារ ឬ​សិក្សា​យូរ ការ​ពត់​ខ្លួន​​ជា​​​សកម្មភាព​ល្អ​មួយ ជួយ​សម្រាល​សម្ពាធ​​​លើ​ឆ្អឹង​សន្លាក់​​​​បាន។


អត្ថបទពាក់ព័ន្ធ

រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។

សញ្ញា​ព្រមានថា​ជំងឺ​ខ្សោយតម្រងនោមដែល​គួរ​ប្រុង​ប្រយ័ត្ន
សញ្ញា​ព្រមានថា​ជំងឺ​ខ្សោយតម្រងនោមដែល​គួរ​ប្រុង​ប្រយ័ត្ន
ថ្វីបើ​មានការ​សិក្សា​ជា​ច្រើន​បង្ហាញ​ឲ្យ​ដឹង​ថា ជំងឺ​ខ្សោយតម្រងនោម​ភាគច្រើន​កើតឡើង​លើ​មនុស្ស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​ក៏​ដោយ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា មនុស្ស​អាយុ​ក្រោម​នេះ​គឺ​មិន​មានការ​ប្រឈម​មុខ​នោះ​ដែរ ​។ តម្រងនោម​មាន​នាទី​សំខាន់​ណាស់​ចំពោះ​រាង​កាយ ដោយ​វា​ជា​កន្លែង​ដែល​ប្រមូល​នូវ​កាក​សំណល់​ទាំង​អស់ពី​ក្នុង​ខ្លួន​បញ្ចេញ​ចោល​តាម​ទឹកនោម​។ ក្រៅពី​នេះ វា​ក៏​ជួយ​រក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​ឈាម រក្សា​កម្រិត pH និង សីតុណ្ហភាព​ផង​ដែរ​។

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
ទំនាក់ទំនងរវាង រយៈពេលនៃការគេង​ទងទៅនឹងហានិភ័យនៃជំងឺលើសឈាម

សព្វគុណនិងអត្ថប្រយោជន៍នៃពោតបារាំង ឬ Okra
សព្វគុណនិងអត្ថប្រយោជន៍នៃពោតបារាំង ឬ Okra
ពោតបារាំង សម្បូរសាធាតុចិញ្ចឹមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា កាកសរសៃ វីតាមីន A វីតាមីន C និងសារធាតុរ៉ែសំខាន់ៗរួមមាន ជាតិដែក ប៉ូតាស្យូម និង ម៉ាញ៉េស្យូមជាដើម។ សារធាតុទាំងអស់នេះ អាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។

ឈឺចុកចាប់ឆ្អឹងខ្នង សាកល្បងធ្វើតាមក្បួនបំបាត់ការឈឺចាប់ប៉ុន្មានខាងក្រោមនេះ
ឈឺចុកចាប់ឆ្អឹងខ្នង សាកល្បងធ្វើតាមក្បួនបំបាត់ការឈឺចាប់ប៉ុន្មានខាងក្រោមនេះ
ការឈឺចុកចាប់នៅឆ្អឹងខ្នង ជាបញ្ហាទូទៅមួយអាចរំខានទៅដល់ការបំពេញការងារ និងអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង។ បញ្ហាចុកខ្នងនេះ អាចកើតឡើងបានទាំងផ្នែកខាងលើ កណ្ដាល និងផ្នែកក្រោមខ្នង។ ម៉្យាងវិញទៀត សាច់ដុំខ្នង និងឆ្អឹងខ្នងជួយទប់ទម្ងន់មួយផ្នែកធំរបស់រាងកាយ ហើយយើងប្រើសាច់ដុំខ្នងរាល់ថ្ងៃនៅពេលធ្វើសកម្មភាពប្រចាំថ្ងៃរួមមាន អង្គុយ ឈរ ឬដើរជាដើម។

រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
ក្នុងអំឡុងពេលរដូវកាលទឹកជំនន់ សូមអាណាព្យាបាលទាំងអស់មេត្តាយកចិត្តទុកដាក់ គិតដល់សុខភាពបុត្រធីតារបស់លោកអ្នក អំពីបញ្ហាជំងឺគ្រុនឈាម ដែលជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ចម្លងតាមរយៈការខាំរបស់ មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia