ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?

ចែករំលែកទីនេះ

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
Admin
23 កក្កដា 2024 10:03 ព្រឹក
10 ខែមុន
| 301
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្នេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។


១. រោគសញ្ញា 

រោគសញ្ញាជាទូទៅ លេចឡើងនៅថ្ងៃទី1ដល់ទី3 បន្ទាប់ពីការបង្ករោគមានដូចជា៖ 

  • ហៀសំបោរ, តឹងច្រមុះ, ឈឺក, ក្អក, កន្តាស់

  • ឈឺខ្លួន ឬ ឈឺក្បាល, ក្តៅខ្លួនស្រួចស្រាវ

  • ល្ហិតល្ហៃ


២. ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិឆ្ឆ័យ គឺធ្វើឡើងតាមរយៈប្រវត្តិរោគសញ្ញាខាងលើនឹងពិនិត្យឈាម ។ 


៣. មូលហេតុបង្ក

ភាគច្រើនបង្កដោយវិរ៉ុសដូចជា Rhinovirus A, B, C ដែលមេរោគទាំងនេះចូលក្នុងខ្លួនយើង តាមរយៈកំទិចកំទីទឹកមាត់ដែលមានក្នុងខ្យល់នៅពេលអ្នកជំងឺនិយាយ ក្អកឬ កន្តាស់ដែលមកប៉ៈពាល់ជាមួយយើងតាមរយះមាត់ ច្រមុះ នឹងភ្នែកជាដើម។ 

+ ក្នុងករណីបើមានសញ្ញារៀបរាប់ខាងលើបូករួមជាមួយសញ្ញាខាងក្រោម៖ 

- ចំពោះវ័យជំទង់មានដូចជា ក្តៅខ្លួន> 38,5 អង្សា, ក្តៅយ៉ាងតិច5ថ្ងៃឬក្តៅបាត់ៗ, ពិបាកដកដង្ហើម, តឹងច្រមុះ, ឈឺក,ឈឺក្បាល។ 

- ចំពោះកុមារមានដូចជា ក្តៅចាប់ពី38 អង្សារ, ក្តៅយ៉ាងតិចចាប់ចាប់ពី2 ថ្ងៃឡើងទៅ, ពិបាកដកដង្ហើម,ឈឺត្រចៀក នឹងសញ្ញាផ្លូវដង្ហើម។ បើមានសញ្ញាដែលបានរៀបរាប់ខាងលើត្រូវបញ្ចូនមកពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ 


៤. ការការពារ 

  • លាងសំអាតដៃអោយបានញឹកញាប់។ 

  • ប្រើក្រដាស់ជូតមាត់នៅពេលកន្តាស់ឬក្អក។ 

  • ហាមប្រើប្រាស់របស់របររួមគ្នាអំឡុងពេលឈឺ។

  • ថែរក្សាសុខភាពអោយបានល្អតាមរយៈ ការញាំអាហារ ទឹកក្តៅឧណ្ហៗអោយបានច្រើន ហាត់ប្រាណនឹងសំរាកអោយបានគ្រប់គ្រាន់។ 


៥. ការព្យាបាល 

ការព្យាបាលទៅតាមមូលហេតុនែរោគសញ្ញា ក្នុងករណីបង្កដោយវិរ៉ុសមិនចាំបាច់ប្រើថ្នាំផ្សះទេតែក្នុងករណីបង្ក ដោយមេរោគបាត់តេរីមកជាមួយត្រូវប្រើប្រាស់ថ្នាំផ្សះទៅតាមវេជ្ជបញ្ជា ៕


ប្រភព៖ https://sokhakrom.com

អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
តើប៉េងប៉ោះល្អសម្រាប់អ្នកទេ? ប៉េងប៉ោះគឺជាប្រភពនៃសារធាតុ Beta-carotene សារធាតុ Lycopene និងវីតាមីន C ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារប្រឆាំងនឹងការខូចខាតកោសិកា។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុចិញ្ចឹមនៅក្នុងប៉េងប៉ោះអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ មនុស្សតែងតែចាត់ទុកប៉េងប៉ោះជាបន្លែសម្រាប់គោលបំណងអាហារូបត្ថម្ភ និងធ្វើម្ហូប ដោយសាររសជាតិ ការប្រើប្រាស់ក្នុងអាហារ និងសារធាតុចិញ្ចឹម។ ប៉េងប៉ោះ​មាន​ច្រើន​ប្រភេទ រួម​មាន​ផ្លែ​សាគូ ផ្លែ​ទំពាំង​បាយជូរ និង​ប៉េងប៉ោះ Roma និង​ពណ៌​ដូច​ជា បៃតង ក្រហម និង​លឿង។ សូមអានបន្ត ដើម្បីស្វែងយល់បន្ថែមអំពីប៉េងប៉ោះ រួមទាំងអាហារូបត្ថម្ភ និងអត្ថប្រយោជន៍ដែលអាចកើតមាន។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា

ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
សូមកុំបណ្ដែតបណ្ដោយអោយសោះ ប្រសិនបើអ្នកគេង ភ្ញាក់ដឹងខ្លួននៅម៉ោង ១ ឬ ម៉ោង៣យប់ វាអាចជាសញ្ញាបញ្ជាក់ថា ថ្លើមរបស់លោកអ្នកកំពុងចុះខ្សោយ។

ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសារៈសំខាន់នៃការញ៉ាំទឹកមួយកែវជារៀងរាល់ព្រឹក។ តើមានអ្វីខ្លះទៅ? តោះអានទាំងអស់គ្នា

តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

តើរាងកាយនឹងទៅជាយ៉ាងណាបើសួតធ្វើការមិនបានល្អ
តើរាងកាយនឹងទៅជាយ៉ាងណាបើសួតធ្វើការមិនបានល្អ
មនុស្សយើងត្រូវការអុកស៊ីសែនដើម្បីរស់ ហើយសួតគឺជាសរីរាង្គមួយដែលអាចផ្តល់អុកស៊ីសែនទៅតាមតម្រូវការរាងកាយបាន។ ប៉ុន្តែដល់ពេលសួតធ្វើការងារមួយនេះមិនបានល្អ ពិតណាស់ វាអាចនឹងបង្កបញ្ហាជាច្រើនដល់រាងកាយហើយ។ មានបញ្ហាខុសៗគ្នាច្រើនណាស់ដែលអាចកើតឡើងលើសួត ហើយភាគច្រើនគឺដោយសារតែជក់បារីតែម្តង។ ដោយសារតែអ្នកមិនជក់បារី មិនមែនមានន័យថាសួតអ្នកដឹងតែមិនអីនោះទេ។ ការស្រូបផ្សែងបារីពីគេក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងប៉ះពាល់ដល់សុខភាពបានដែរ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia