ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តើអ្វីទៅជា ជំងឺក្រិនថ្លើម?

ចែករំលែកទីនេះ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
តើអ្វីទៅជា ជំងឺក្រិនថ្លើម?
Admin
01 សីហា 2024 12:50 ល្ងាច
9 ខែមុន
| 390
ជំងឺក្រិនថ្លើម គឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញអោយខូចខាត ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាមសន្លាក។


កោសិកាថ្លើមដែលក្រិនរឹងនិងមានស្នាមសន្លាកវាបង្ករអោយលំហូរឈាមពិបាកឆ្លងកាត់ថ្លើមហើយខ្សោយ ពេលដែលលំហូរឈាមឆ្លងកាត់ថ្លើមខ្យោយវារិតតែបង្កបញ្ហាអោយកោសិកាថ្លើមបន្តរខូចខាតឬងាប់ និង បាត់បង់មុខងារកាត់តែធ្ងន់ធ្ងរ។


ជំងឺក្រិនថ្លើមចែកចេញជា ២ដំណាក់កាលដូចខាងក្រោម៖

  • ជំងឺក្រិនថ្លើមដំណាក់កាលស្រាល ឬ ជាភាសាអង់គ្លេសហៅថា Compensated cirrhosis: គឺជាកោសិកាថ្លើមដែលបានខូចខាតប៉ុន្តែអាចនៅបំពេញមុខងារបានភាគច្រើន និង មិនទាន់មានរោគសញ្ញាអ្វីស្តែងចេញអោយដឹងនោះទេ។


  • ជំងឺក្រិនថ្លើមដំណាក់កាលធ្ងន់ ឬ ជាភាសាអង់គ្លេសហៅថា Decompensated cirrhosis: គឺជាកោសិកាថ្លើមខូចខាតទាំងស្រុងមិនអាចបំពេញមុខងារបានទេឬ អាចនិយាយបានថា ក្រិនថ្លើមដំណាក់កាលចុងក្រោយដែលបង្ករអោយមានផលវិបាកជាច្រើនស្តែងចេញមកជាមួយដូចជា៖ កើនសម្ពាធនៅក្នុងសសៃវ៉ែន( សសៃឈាមខ្មៅសម្រាប់នាំឈាមចូលទៅក្នុងថ្លើម ) បណ្តាលអោយហើមប៉ោងនិងអាចបែកសសៃឈាមនៅបំពង់អាហារ នៅក្នុងក្រពះ,  ហូរឈាមផ្នែកក្នុងពោះ និង កើតទាចទឹក(ការប្រមូលផ្តុំទឹកដក់នៅក្នុងស្រោមពោះ ឬ ជាភាសាអង់គ្លេសហៅថា ASCITES ) និងមានផលវិបាកធ្ងន់ជាច្រើនទៀតដូចជា កើនឡើងជាតិពុលច្រើនបុកទៅខួរក្បាលនាំអោយប្រកាច់ ឬ ស្ថានភាពខួរក្បាលមិនល្អ ជាដើម។


ព្យាបាល ៖

ការពិនិត្យព្យាបាលអោយទាន់ពេលវេលាវាគឺមានសារៈសំខាន់បំផុតក្នុងការជួយមិនអោយជំងឺវិវត្តន៍ធ្ងន់ធ្ងរ ។ ការព្យាបាលក្រិនថ្លើមដំណាក់កាលស្រាលអោយបានត្រឹមត្រូវគឺយើងអាចជួយសង្រ្គោះកោសិកាថ្លើម និង មុខងារថ្លើមបានល្អជាងការវិវត្តន៍ទៅជាក្រិនថ្លើមដំណាក់កាលចុងក្រោយដែលអ្វីៗនិងត្រូវហួសពេល មានតែការប្តូរថ្លើមតែមួយមុខប៉ុន្នោះដែលអាចជួយអ្នកជំងឺបាន៕


ប្រភព​​ ៖​ https://sokhakrom.com


អត្ថបទពាក់ព័ន្ធ

តោះ​ ! មកដឹងអំពីផ្លែឈើទាំង៣មុខដែលជួយអោយអ្នកគេងលក់ស្រួល
តោះ​ ! មកដឹងអំពីផ្លែឈើទាំង៣មុខដែលជួយអោយអ្នកគេងលក់ស្រួល
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៣ប្រភេទដែលជួយអ្នកឲ្យគេងលក់ស្រួល។ តើមានអ្វីខ្លះទៅ?

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ជំងឺក្រិនថ្លើម គឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញអោយខូចខាត ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាមសន្លាក។

តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

ចង់ឲ្យក្រលៀនមានសុខភាពល្អ គួរតែធ្វើរឿង២នេះឲ្យបានច្រើន
ចង់ឲ្យក្រលៀនមានសុខភាពល្អ គួរតែធ្វើរឿង២នេះឲ្យបានច្រើន
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង២ដែលអាចជួយក្រលៀនអ្នកឲ្យមានសុខភាពល្អ។

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។

sgd

អត្ថបទថ្មីៗ

ឆ្អឹងស្ពោត- Osteopenia