ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ទម្លាប់​៥​យ៉ាងនេះ​​ធ្វើអោយ​ត្រចៀក​មាន​បញ្ហា

ចែករំលែកទីនេះ

ទម្លាប់​៥​យ៉ាងនេះ​​ធ្វើអោយ​ត្រចៀក​មាន​បញ្ហា
ទម្លាប់​៥​យ៉ាងនេះ​​ធ្វើអោយ​ត្រចៀក​មាន​បញ្ហា
Admin
30 កក្កដា 2024 02:05 ល្ងាច
9 ខែមុន
| 399
វា​មិនមែន​គ្រាន់តែ​ស្តាប់​តន្ត្រី​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ត្រចៀក​អ្នកមាន​ហានិភ័យ​នោះ​ទេ​។ ការ​ជក់បារី កង្វះ​លំ​ហាត់ប្រាណ ឬ​សុខភាព​មាត់​មិនល្អ​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ស្តាប់​មិន​លឺ​ផង​ដែរ​។


១.​ ប្រើ​សំឡី​ត្បាល់

មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ប្រើ​សំឡី​ដើម្បី​ត្បាល់​ត្រចៀក​។ ទោះជា​យ៉ាងណា​ក៏​ដោយ មាន​តែ​ផ្នែក​តូច​មួយ​នៃ​អាច់​ត្រចៀក​ប៉ុណ្ណោះ​ដែល​អាច​ត្រូវ​បាន​យក​ចេញ ហើយ​អាច់​ត្រចៀក​ដែល​នៅ​សល់​នឹង​ត្រូវ​បាន​រុញ​ចូល​ទៅ​ក្នុង​ជ្រៅ​។ ការ​ប្រើ​សំឡី​ម្តង​ហើយ​ម្តងទៀត​អាច​បណ្តាល​ឱ្យ​អាច់​ត្រចៀក​កាន់តែ​ច្រើន​ឡើងៗ ដែល​រារាំង​ការ​បញ្ជូន​សំឡេង​។ នេះ​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​អ្នក​ដូច​ជា​ស្តាប់​មិនសូវ​លឺ​។


២.​ ផឹកស្រា​ច្រើន​ពេក

យោង​តាម​អ្នក​ជំនាញការ​ផឹកស្រា​ក្នុង​កម្រិត​មធ្យម​គឺ​ល្អ​សម្រាប់​បេះដូង និង​រាង​កាយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ទទួលទាន​ច្រើន​ពេក ជាតិ​អាល់កុល​បណ្តាល​ឱ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​ជា​បន្តបន្ទាប់​។ ការ​ផឹកស្រា​ច្រើន​ពេក​បំផ្លាញ​ការ​ស្តាប់ ពីព្រោះ​បរិមាណ​នៃ​ជាតិ​អាល់កុល​ក្នុង​ឈាម​បំផ្លាញ​កោសិកា​នៃ​ការ​ស្តាប់​នៅ​ក្នុង​រន្ធ​ត្រចៀក​។ លើស​ពី​នេះ​ទៅ​ទៀត ជាតិ​អាល់កុល​ក៏​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រដាសត្រចៀក​ផង​ដែរ​។


៣.​ខ្ជិល​ហាត់ប្រាណ

ភាព​អសកម្ម​ប៉ះពាល់​ដល់​សុខភាព​ទូទៅ និង​ការ​ស្តាប់ ជា​ពិសេស​។ ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​ទូទៅ​មួយ​ដែល​បណ្តាល​មក​ពី​ភាព​អសកម្ម អាច​នាំ​ឱ្យ​បាត់បង់​ការ​ស្តាប់ ពីព្រោះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ធ្វើ​ឱ្យ​ខូច​សរសៃឈាម និង​សរសៃប្រសាទ​ដែល​ពាក់ព័ន្ធ​និង​ត្រចៀក​។


៤.​ ការ​ប៉ះពាល់​នឹង​សំលេង​រំខាន​ញឹកញាប់

ការ​ស្តាប់​តន្ត្រី​ខ្លាំង​ៗ​ដោយ​ប្រើ​កាស ឬ​ទៅ​ក្លឹ​ប និង​កម្មវិធី​ជប់លៀង​ជា​ប្រចាំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ត្រចៀក​របស់​អ្នក​។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ប៉ះពាល់​នឹង​សំឡេង​រំខាន​លើស​ពី 85​ដេស៊ីបែល សម្រាប់​ហេតុផល​ការងារ ដូច​ជា​ការ​ធ្វើការ​លើ​ការដ្ឋាន​សំណង់ ឬ​ត្រូវ​បាន​ប៉ះពាល់​នឹង​សំឡេង​រំខាន​ចរាចរណ៍​ជា​ប្រចាំ វា​ក៏​បង្ក​គ្រោះថ្នាក់​ដល់​ត្រចៀក​របស់​អ្នកផង​ដែរ​ក្នុង​រយៈពេល​វែង​។


ប្រសិនបើ​កន្លែង​ជុំវិញ​របស់​អ្នកមាន​សំលេង​រំខាន សូម​ប្រើ​កម្មវិធី​នៅ​លើ​ទូរ​សព្ទ​របស់​អ្នក​ដែល​អាច​វាស់​ស្ទង់ ដេស៊ីបែល ពិនិត្យ​កម្រិត​សំលេង​រំខាន និង​ពាក់​កាស​ស្តាប់​ត្រចៀក ប្រសិនបើ​សំលេង​លឺ​ខ្លាំង​ជាង 85​ដេស៊ីបែល ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក​។


៥.​ សំឡេង​ខ្លាំង​ពេក

ជា​ការ​ពិត​ណាស់ អ្នក​នឹង​មាន​បញ្ហា​ក្នុង​ការ​ស្តាប់ ប្រសិនបើ​អ្នក​ស្តាប់​សំឡេង​ខ្លាំង​ៗ​ជា​ប្រចាំ​។ ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក សូម​បិទ​តន្ត្រី ហើយ​ចាត់វិធានការ​ការពារ​ត្រចៀក ដូច​ជា​ការ​ប្រើ​ប្រដាប់​ដោត​ត្រចៀក ប្រសិនបើ​អ្នក​ត្រូវ​ធ្វើការ​ក្នុង​បរិយាកាស​ដែល​មាន​សំលេង​រំខាន​ខ្លាំង​៕


ប្រភព​​ ៖​ https://www.health.com.kh


អត្ថបទពាក់ព័ន្ធ

អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ២មុខដែលអ្នកជំងឺថ្លើមមិនគួរបរិភោគ។

រលាកក្រពះ ពោះវៀន
រលាកក្រពះ ពោះវៀន
រលាកក្រពះ ពោះវៀន គឺជាការបង្ករោគនៅប្រព័ន្ធរំលាយអាហារដែលបណ្តាលអោយមានការរលាកនៅស្រទាប់ខាងក្នុងរបស់ក្រពះ និងពោះវៀន។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
ផ្លែទទឹមគឺជាផ្លែឈើដែលមានដើមកំណើតនៅអាស៊ី ប៉ុន្តែត្រូវបានដាំដុះនៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងតំបន់មេឌីទែរ៉ាណេ។ គ្រាប់ ឬស និងទឹកនៃផ្លែទទឹមមានរសជាតិផ្អែមបន្តិច ហើយផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ និងសមាសធាតុការពារដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើន។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែទទឹម រួមទាំងអាហារូបត្ថម្ភរបស់វា អត្ថប្រយោជន៍សុខភាពដែលអាចកើតមាន និងរបៀបបញ្ចូលវាទៅក្នុងរបបអាហាររបស់អ្នក។

អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០​មី​ល្លី​លីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖

តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលអ្នកគួរដឹងប្រសិនបើមិនចង់ឲ្យក្រលៀនមិនគ្រោះថ្នាក់៖

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia