ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ

ចែករំលែកទីនេះ

ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
Admin
10 មិថុនា 2024 10:35 ព្រឹក
11 ខែមុន
| 454
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសារៈសំខាន់នៃការញ៉ាំទឹកមួយកែវជារៀងរាល់ព្រឹក។ តើមានអ្វីខ្លះទៅ? តោះអានទាំងអស់គ្នា


  • នៅពេលដែលអ្នកពិសារទឹកមួយកែវជារៀងរាល់ព្រឹក នឹងធ្វើឲ្យអ្នកងាយស្រួលក្នុងការបត់ជើងធំខ្លាំងណាស់ ដោយមិនងាយប្រឈមនឹងបញ្ហាទល់លាមកនោះទេ។ ដូចនេះ អ្នកមិនគួរភ្លេចញ៉ាំទឹកក្នុងពេលព្រឹកនោះឡើយ។


  • ក្រោយពេលដែលក្រោកពីគេង ប្រសិនជាអ្នកផឹកទឹកមួយកែវ នឹងធ្វើឲ្យអ្នកស្វាងពីគេងលឿនណាស់ ថែមទាំងមានអារម្មណ៍ស្រស់ស្រាយទៀតផង។ ដូចនេះ ទឹកមួយកែវនេះអ្នកគួរតែផឹកជារៀងរាល់ព្រឹក ទើបមានអារម្មណ៍ក្នុងការធ្វើការងារ។


  • ក្រោយពេលដែលអ្នកក្រោកពីគេង រាងកាយអាចនឹងបាត់បង់ជាតិទឹក ដោយធ្វើឲ្យអ្នកស្រេកទឹក ស្បែកស្ងួត និងគ្រាមជាដើម។ ដូចនេះ បើអ្នកអាចព្យាយាមញ៉ាំទឹកមួយកែវក្នុងពេលព្រឹក នឹងអាចធ្វើឲ្យស្បែកអ្នកមានសំណើម និងស្អាតខ្លាំងណាស់។


  • ក្រោយពេលដែលអ្នកអាចរក្សាទម្លាប់ញ៉ាំទឹកមួយកែវជារៀងរាល់ព្រឹក នឹងធ្វើឲ្យរាងកាយអាចបញ្ចេញជាតិពុលមកក្រៅទាំងស្រុង។ ជាហេតុដែលធ្វើឲ្យសម្រស់អ្នកស្អាត និងស្បែកស្អាតដូចទេពអប្សរអញ្ចឹង។ ដូចនេះ ទឹកមួយកែវជារៀងរាល់ព្រឹកនេះពិតជាសំខាន់ខ្លាំងណាស់ ដោយអ្នកមិនគួររំលងនោះទេ។


    ប្រភេព ៖ health.com.kh




អត្ថបទពាក់ព័ន្ធ

ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា

រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
រឿងមួយចំនួនដែលគួរដឹងដើម្បីការពារក្រលៀនរបស់អ្នកអោយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលអ្នកគួរដឹងប្រសិនបើមិនចង់ឲ្យក្រលៀនមិនគ្រោះថ្នាក់៖

រោគសញ្ញារលាកក្រពះរាំុរៃ ហើយត្រូវរួសរាន់ព្យាបាល
រោគសញ្ញារលាកក្រពះរាំុរៃ ហើយត្រូវរួសរាន់ព្យាបាល
ប្រភេទ​ជំងឺរលាក​ក្រពះ​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​មានជាង​គេ​ គឺ​បង្ក​ដោយ​បាក់តេរី Helicobacter pylori។ ជំងឺ​នេះ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ បើសិន​ជា​បាន​ទទួល​ការ​ព្យាបាល​ និង​តាម​ដាន​ត្រឹម​ត្រូវ។ បាក់តេរី ​ការ​ផឹកស្រា​ច្រើន​ពេក ថ្នាំពេទ្យ​​មួយ​ចំនួន េស្រ្តស​ជាប់​រហូត ឬ​ជំងឺ​ប្រព័ន្ធ​ការពារ​នានា សុទ្ធ​តែ​អាច​បណ្ដាល​​រលាក​ក្រពះ​បាន​ទាំង​អស់។ ពេល​ក្រពះ​រលាក ស្រទាប់​ក្រាល​ក្រពះ ​នឹង​ប្រែប្រួល​ ហើយ​កោសិកា​ការពារ​មួយ​ចំនួន​ ក៏នឹង​ងាប់ផងដែរ ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ជាង​រាល់​ដង។

ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
ថ្លើមប្រៀបដូចរោងចក្រដ៏ធំមួយនៅក្នុងខ្លួនយើងវាជាមណ្ឌល ត្រួតពិនិត្យ, ជាកន្លែងប្រមូលផ្តុំកាកសំនល់, ជាប្រពន្ធ័ចម្រោះ មាននយ័ថាមានតួនាទីច្រើនក្នុងថ្លើមតែ១នៃមនុស្សម្នាក់ៗ។ ថ្លើមយើងច្រោះឈាម១លីត្រកន្លះក្នុងមួយនាទី ។ វាបំលែងសារធាតុអាម៉ូញ៉ាក់(Ammonia) ដែលជាសារធាតុពុលបានមកពីចំណីអាហារជាតិសាច់(Protein) និងណាយត្រូជែន(Nitrogen)អោយទៅជាយូរៀល(Urea)ដើម្បីខ្លួនយើងអាចបញ្ចេញតាមទឹកនោមមកក្រៅបាន ។ ថ្លើមយើងធ្វើសំយោគ(Metabolize)ថ្នាំពេទ្យនិងស្រា ហើយវាក៏ជម្រះចោលនូវពួកបាក់តេរីអាក្រក់និងសារធាតុសំនល់រលួយផ្សេងៗពីចរន្តឈាមរត់ផងដែរ។

ផ្ទៀងផ្ទាត់រោគសញ្ញាទាំងនេះ ថាតើលោកអ្នកមាន​ជំងឺ​រលាក​សន្លាក់​និង​ឈឺ​សន្លាក់​​ដែរឬទេ?
ផ្ទៀងផ្ទាត់រោគសញ្ញាទាំងនេះ ថាតើលោកអ្នកមាន​ជំងឺ​រលាក​សន្លាក់​និង​ឈឺ​សន្លាក់​​ដែរឬទេ?
ជំងឺរលាកសន្លាក់មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្មេង​ក៏​អាច​ប្រឈម​នឹង​​បញ្ហា​សុខភាព​មួយ​នេះ​ដែរ​។ ​ ជាក់​ស្ដែង ជំងឺ​រលាក​សន្លាក់​កើត​ឡើង​ដោយ​សារ​តែ​ការ​រង​របួស ការ​ឆ្លង​មេរោគ ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ដំណើរការនិង​ការ​ធ្វើ​មេតាប៉ូលីស​មិន​ប្រក្រតី។ដើម្បីយល់អោយកាន់តែច្បាស់អំពីរោគសញ្ញាទាំង៦ដែលបញ្ញាក់ថាកើតជំងឺសន្លាក់ សូមអានអត្ថបទនៅខាងក្រោមនេះ !

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia