ពិសារចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន


Mr B
26 មេសា 2024 08:01 ព្រឹក
មួយឆ្នាំមុន
|
407
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។
ផ្លែចេក សំបូរទៅដោយសារធាតុចិញ្ចឹម មាន ដូចជា វីតាមីន B6 វីតាមីន C ជាតិ សរសៃ (Fibre) ប៉ូតាស្យូម ប្រូតេអ៊ីន សារជាតិដែក ម៉ាញេស្យូម និង សារធាតុបន្ទាប់បន្សំផ្សេងទៀត។
ព្រោះអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ
ទើបធ្វើអោយផ្លែចេកមានសមត្ថភាពខ្ពស់ ជួយទ្រទ្រង់សុខភាពមនុស្សយើង
ថែមទាំងអាចជួយព្យាបាលជំងឺមួយចំនួនទៀតផង។
· អត្ថប្រយោជន៍នៃផ្លែចេកចំពោះសុខភាព
- ប្រសិនជាអ្នកមានជំងឺខ្វះឈាម ចូរទទួលទានផ្លែចេក
ដើម្បីផ្ដល់ជាថាមពល និងជួយអោយឈាមអ្នកគ្រប់ចំនួនឡើងវិញ។
- ប្រសិនបើអ្នកមានបញ្ហាភ្នែក ភ្នែកស្ងួត
លោកអ្នកអាចទទួលទានផ្លែចេកដើម្បីជួយធ្វើអោយភ្នែកភ្លឺ
និងពង្រឹងប្រព័ន្ធចក្ខុប្រសាទ
- ផ្លែចេក នឹងអាចជួយរាងកាយអ្នកឆាប់ស្រូបយកកាល់ស្យូមបាន។ ដូចនេះ
ឆ្អឹងអ្នកនឹងមានភាពរឹងមាំផងដែរ។
- ពិសារផ្លែចេក១ផ្លែរៀងរាល់ថ្ងៃ អាចជួយបង្ការជំងឺផ្សេងៗ
និងជំងឺមហារីក។
- ជួយដុតរំលាយជាតិខ្លាញ់ និង
កាត់បន្ថយហានីភ័យនៃការលើសជាតិខ្លាញ់នៅក្នុងរាងកាយ ដោយពិសារផ្លែចេកជាប្រចាំ។
- ក្រោយពេលដែលអ្នកពិសារចេករួច វានឹងអាចជួយបំបាត់អារម្មណ៍នឿយហត់។
ម្យ៉ាងទៀត បើអ្នកតែងឈឺសាច់ដុំក្រោយហាត់ប្រាណរួច អ្នកក៏អាចញ៉ាំចេកនេះដែរ
នោះវានឹងអាចធ្វើឲ្យអ្នកបាត់នូវអាការៈឈឺទាំងនោះ។
- ពិសារផ្លែចេក ជួយកាត់បន្ថយស្ត្រេស ធ្វើអោយអារម្មណ៍ស្រស់ស្រាយ។
- ផ្លែចេក
មានផ្ទុកសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាមអោយនៅកម្រិតធម្មតា។
- ជាតិស្ករក្នុងរាងកាយអ្នកនឹងមានលំនឹងក្រោយពេលដែលអ្នកពិសារចេកចំនួនមួយផ្លែក្នុងមួយថ្ងៃ។នៅពេលដែល
អ្នកពិសារផ្លែចេកចំនួនមួយផ្លែ ធ្វើអោយរាងកាយរបស់លោកអ្នក
អាចបញ្ចេញជាតិពុលចេញមកក្រៅតាមរយៈការបន្ទោបង់ ជួយដល់ប្រព័ន្ធរំលាយអាហារ
ធ្វើអោយក្រពះពោះវៀនមានសុខភាពល្អ មិនងាយកើតបញ្ហាអ្វីឡើយ
ថែមទាំងអាចជួយរក្សាទំងន់បានទៀតផង។
អត្ថបទពាក់ព័ន្ធ

ម្ជូរល្មមក្រហម មានសមត្ថភាពខ្ពស់ជួយព្យាបាលជំងឺ
ម្ជូរល្មមក្រហម ពិតជាពូកែណាស់ អាចជួយព្យាបាលជំងឺបានជាច្រើនមុខ ។ សូមកុំមើលរំលងអោយសោះ ត្បិតជំងឺកាចសាហាវជាច្រើន សុទ្ធតែអាចចុះចាញ់នឹងម្ជូរល្មមក្រហមនេះ !

ព្រឹកឡើងបើមានសញ្ញាទាំងនេះ ថ្លើមអ្នកកំពុងតែសុំជំនួយហើយ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញា ដែលបង្ហាញថាថ្លើមអ្នកកំពុងតែជួបនឹងបញ្ហា។

អត្ថប្រយោជន៍នៃស្ពៃក្តោប
ស្ពៃក្តោប (Brassica oleracea) មានដើមកំណើតមកពីអឺរ៉ុប គឺជាបន្លែដែលល្អសម្រាប់អ្នក។ វាមានអត្ថប្រយោជន៍ជាច្រើនដូចជា ធ្វើអោយសុខភាពបេះដូងប្រសើរឡើង។ វាក៏ជាប្រភពសម្បូរជាតិសរសៃ និងវីតាមីន K ដែលការពារប្រឆាំងនឹងជំងឺឆ្អឹង។
អ្នកអាចរីករាយជាមួយស្ពៃក្តោបឆ្អិន ឬឆៅ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលអ្នករៀបចំវាឱ្យត្រឹមត្រូវ ដើម្បីប្រមូលផលសុខភាពរបស់វា។ ជៀសវាងការចម្អិនស្ពៃក្តោបដែលអាចកាត់បន្ថយសារធាតុចិញ្ចឹមរបស់វា។
ជ្រើសរើសវិធីចម្អិនរហ័សដូចជា កូរចៀន ឬហាន់វា ហើយញ៉ាំវាឆៅក្នុងសាឡាដ ឬស្លា។ អានបន្ត ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងអាហារូបត្ថម្ភរបស់ស្ពៃក្តោប និងវិធីប្រើប្រាស់វា។

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែប័រចំពោះសុខភាពនិងសម្រស់
ផ្លែប័រ អាចចាត់ទុកថាជាកំពូលផ្លែឈើ ព្រោះវាផ្ទុកទៅដោយកាកសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលអាចជួយដល់សុខភាពនិងសម្រស់មនុស្សយើងបាន។ ថ្ងៃនេះ ខ្ញុំសូមលើកយកចំនុចសំខាន់ៗមួយចំនួន យកមកជំរាបជូន។

ចំណេះដឹងសុខភាព ក្នុងការបរិភោគផ្លែមង្ឃុត
មង្ឃុតត្រូវបានគេប្រើប្រាស់ជារុក្ខជាតិឱសថតាំងពីយូរយារណាស់ មកហើយនៅអាស៊ីអាគ្នេយ៍រួមទាំងប្រទេសម៉ាឡេស៊ីនិងហ្វីលីពីនផងដែរ។ ផ្នែកផ្សេងៗនៃដើមមង្ឃុតត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជម្ងឺផ្សេងៗ រួមទាំងការរលាក ការឆ្លងមេរោគ និងជំងឺស្បែក។
ផ្លែមង្ឃុតជាពិសេសមានរាងមូល ពណ៌ស្វាយងងឹត មានសំបករឹង និងសាច់ពណ៌ស។ ផ្លែឈើនេះមានរសជាតិឈ្ងុយ និងទន់ មានការរួមបញ្ចូលគ្នាដ៏រីករាយនៃរសជាតិផ្អែម និងឈ្ងុយឆ្ងាញ់ និងមានក្លិនក្រអូប។ មង្ឃុតត្រូវបានស្គាល់ថាជា "មហាក្សត្រីនៃផ្លែឈើ" ដោយសារតែរសជាតិពិសេស និងតម្លៃឱសថរបស់វា មង្ឃុតបានទទួលការចាប់អារម្មណ៍នៅក្នុងសហគមន៍វិទ្យាសាស្ត្រ។

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

អត្ថបទថ្មីៗ
