ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?

ចែករំលែកទីនេះ

រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
Admin
09 កក្កដា 2024 01:37 ល្ងាច
9 ខែមុន
| 280
ជំងឺរបេង​សួត​ ​ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង​ ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀតពិសេស​គឺសួត ​បើ​មិន​ព្យាបាលទាន់​ពេល​។ ជំងឺ​នេះ ក៏ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។


រោគ​សញ្ញា​ជំងឺ​របេងសួត ដំណាក់​កាល​ដំបូង អាច​មាន​សញ្ញា​ដូចជា​៖


  • ពិបាក​ដកដង្ហើម


  • ឈឺ​ទ្រូង


  • ក្អក​ស្លេស្ម


  • ក្អក​ឈាម​


  • បែក​ញើសពេល​យប់


  • ល្ហិតល្ហៃ


  • ក្ដៅ​ខ្លួន


  • ស្រក​ទម្ងន់​


  • សួតមានសំឡេងងឺតៗ​ 


នៅមាន​រោគសញ្ញាផ្សេងទៀត អាច​មិន​បាន​រៀប​រាប់​ខាង​លើ បើមាន​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត។



ជំងឺ​របេងសួត ​គឺ​ឆ្លង​តាម​ខ្យល់​ដង្ហើម ​ដោយសារ​តែ​មេរោគ​ ​អាច​ស្ថិត​ក្នុង​បរិយាកាស​បាន​ជា​ច្រើន​ម៉ោង​ ទោះ​ជា​មិន​មាន​វត្តមាន​អ្នក​ជំងឺ​ក៏​ដោយ​ ហើយ​​អាច​ឆ្លងពី​មនុស្ស​ម្នាក់ ​ទៅ​មនុស្ស​ម្នាក់​ទៀត​ បើ​សិន​ជា​ស្រូប​យក​ខ្យល់​មាន​ផ្ទុក​មេរោគ​នេះ​ ដែល​​​ជាទូទៅ​មាន​​ក្នុង​ករណី​ដូចជា​៖


  • ក្អក​


  • កណ្ដាស់​


  • សើច


  • ច្រៀង​កម្សាន្ត​រួម​គ្នា


ប៉ុន្តែ​វា​មិន​ឆ្លង​តាម​ការ​ចាប់​ដៃ​ ញ៉ាំ​អាហារ​តុ​ជាមួយ​គ្នា​ គេង​រួម​បន្ទប់​គ្នា​ ឬ​ថើប​គ្នា​នោះ​ទេ។


ប្រភព​៖ https://hellokrupet.com


អត្ថបទពាក់ព័ន្ធ

រោគ​សញ្ញា ៧​ យ៉ាង​នេះ អាចបង្ហាញថាជិត​កើត​ជំងឺទឹក​នោមផ្អែម​ហើយ
រោគ​សញ្ញា ៧​ យ៉ាង​នេះ អាចបង្ហាញថាជិត​កើត​ជំងឺទឹក​នោមផ្អែម​ហើយ
អ្នក​ស្ថិត​ក្នុង​ស្ថា​ន​ភាព​​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ជាង​ធម្មតា ប៉ុន្តែ​គ្រូពេទ្យ​មិន​ទាន់​ចាត់​ទុក​អ្នក​ទាំង​នោះ​ថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទេ​។ បើ​តាម​ CDC អាមេរិក អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម នឹង​វិវត្ត​ទៅ​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រាំ​ឆ្នាំ​បន្ទាប់ បើ​សិន​ជា​មិន​បាន​ព្យា​បាល​ទាន់​ពេល​។

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

ការប្រើប្រាស់ស្មៅប្រមោយដំរីព្យាបាលជំងឺ
ការប្រើប្រាស់ស្មៅប្រមោយដំរីព្យាបាលជំងឺ
ពិតជាពូកែណាស់ ! ស្មៅប្រមោយដំរី អាចយកទៅធ្វើជាឱសថ ព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធិភាព។ បើទោះបីជាស្មៅប្រមោយដំរីមានអត្ថប្រយោជន៍ តែសូមលោកអ្នកប្រឹក្សាជាមួយអ្នកជំនាញផ្នែកឱសថបុរាណជាមុនសិន។

សញ្ញាទាំងនេះជាអាការៈ​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន
សញ្ញាទាំងនេះជាអាការៈ​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន
ការ​ឈឺចាប់​ក្នុង​ពោះ​ពិតជា​រឿង​មួយ​គួរ​ឲ្យ​សាំ​ចិត្តខ្លាំង​ណាស់ ហើយ​បើសិនជា​វា​កើតឡើង​ដោយ​មិនដឹង​ច្បាស់​ថា​កន្លែង​ណា​នោះ អ្នក​ប្រហែលជា​បារម្ភ​ក្រែង​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​ទៀត​ផង​។ ដូច្នេះ​ដើម្បី​ដឹង​អំពី​វា​កាន់តែ​ច្បាស់ យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​អាកា​រៈ​របស់​វា​ដូច​ខាងក្រោម​នេះ​សិន​ទៅ​៖

ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាក បំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ បំពង់សំឡេងឆ្លើយតបនឹង​ប្រអប់សំឡេង ដែលមាន​សសៃសំឡេង​ជា​អ្នក​ផលិតសំឡេង​។ ឯ​ការរលាកបំពង់កឆ្លើយតប​ទៅនឹង​ការរលាក​បាតបំពង់ក។ ជាធម្មតា​យើង​អាច​ហៅ​ថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើង​ទាំងពីរ​ព្រមគ្នា។

តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia