ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ចែករំលែកទីនេះ

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
Mr B
17 ឧសភា 2024 01:59 ល្ងាច
11 ខែមុន
| 458
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

ការប្តេជាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានជម្រាបជូនអំពីផែនការយុទ្ធសាស្រ្តនៃវិស័យបរិស្ថាន ដែលជាដំបូងកម្ពុជាទទួលបានជោគជ័យហើយ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាង៣០លានថង់ក្នុង១ថ្ងៃ និងបន្តទៅពង្រីកវិលសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង១លានដើមក្នុង១ឆ្នាំ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របព្រៃឈើជាង ៦០% និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។






អត្ថបទពាក់ព័ន្ធ

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

ប្រាសាទប្រែរូប បើកឡើកវិញហើយ ! ភ្ញៀវទេសចរអាចចូលទស្សនា និងថតរូបប្រាសាទពេលថ្ងៃលិចបាន !
ប្រាសាទប្រែរូប បើកឡើកវិញហើយ ! ភ្ញៀវទេសចរអាចចូលទស្សនា និងថតរូបប្រាសាទពេលថ្ងៃលិចបាន !
ភ្ញៀវទេសចរអាចចូលទស្សនាប្រាសាទប្រែរូបបានវិញហើយ បន្ទាប់ពីបានបិទអស់រយៈពេលជាង៣ឆ្នាំមកនេះ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអាចទស្សនាថ្លៃលិចនៅប្រាសាទប្រែរូបបានចាប់ពីថ្ងៃទី១៦ខែឧសភានេះតទៅ។ សូមរំលឹកថា ការផ្អាកមិនអោយភ្ញៀវទេសចរចូលទស្សនាប្រាសាទប្រែរូបកន្លងមក ក៏ព្រោះតែ អាជ្ញាធរអប្សរាត្រូវជួសជុលទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia