ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

កំពូលអាហារទាំងនេះជួយការពារប្រឆាំងនឹងជំងឺមហារីក

ចែករំលែកទីនេះ

កំពូលអាហារទាំងនេះជួយការពារប្រឆាំងនឹងជំងឺមហារីក
កំពូលអាហារទាំងនេះជួយការពារប្រឆាំងនឹងជំងឺមហារីក
Mr B
27 មេសា 2024 07:26 ព្រឹក
មួយឆ្នាំមុន
| 356
ជំងឺមហារីកអាចត្រូវបានព្យាបាលដោយវិធីផ្សេងៗគ្នាដូចជា ការព្យាបាលដោយប្រើកាំរស្មី ការព្យាបាលដោយប្រើជាតិគីមី និងការវះកាត់ ព្រមទាំងជ្រើសរើសរបបអាហារដែលត្រឹមត្រូវសម្រាប់អ្នកជំងឺមហារីក ។

អាហារ ពិតជាអាចមានឥទ្ធិពលដ៏ធំ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺមហារីកផ្សេងៗគ្នាជាច្រើន រួមមានដូចជា៖ ជំងឺមហារីកបំពង់អាហារ, ក្រពះ, ទ្វារលាមក , ពោះវៀនធំ, ថ្លើម, លំពែង, អូវែ និង ជំងឺមហារីកក្រពេញប្រូស្តាត ជាដើម។ នេះបើយោងតាមមូលលិធិសិក្សាស្រាវជ្រាវស្តីពីជំងឺមហារីក នៅលើពិភពលោក និង វិទ្យសា្ថនស្រាវជ្រាវពីជំងឺមហារីករបស់ប្រជាជនអាមេរិក។អ្នកដែលមានជំងឺមហារីក ត្រូវតែយកចិត្តទុកដាក់ចំពោះរបបអាហារប្រចាំថ្ងៃ ដោយជ្រើសរើសអាហាដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ និងកាឡូរី ដែលអាចជួយផ្ដល់ថាមពលដល់អ្នកជំងឺ  និងជួយពង្រឹងប្រព័ន្ធភាពសាំដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីក។

ជំងឺមហារីកអាចត្រូវបានព្យាបាលដោយវិធីផ្សេងៗគ្នាដូចជា ការព្យាបាលដោយប្រើកាំរស្មី ការព្យាបាលដោយប្រើជាតិគីមី និងការវះកាត់ ព្រមទាំងជ្រើសរើសរបបអាហារដែលត្រឹមត្រូវ ដូចជា ៖ 
១. ពពួកអាហារដែលមានជាតិសរសៃ
អាហារជាតិសសៃ ជួយបណ្ដេញជាតិពុលផ្សេងៗក្នុងក្រពះពោះវៀន។ វាក៏បានជួយកាន់បន្ថយការឃ្លាន និងជួយរក្សាទំងន់ ដោយបង្ការការលើសទំងន់ ដែលប្រឈមនឹងជំងឺមហារីក ។
២. ផ្លែបឺរ
ផ្លែឈើប្រភេទនេះ សម្បូរទៅដោយសារជាតិ glutathione ដែលជាសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ប្រឆាំងរ៉ាឌីកាល់សេរី។ ផ្លែបឺរ ក៏ផ្ទុកនូវសារជាតិប៉ូតាស្យូម ព្រមទាំងជាប្រភពដ៏អស្ចារ្យនៃពពួក beta- carotene ។
៣.បន្លែស្រស់ៗ
ពពួកបន្លែដូចជា ផ្កាខាត់ណាខៀវ, ផ្កាខាត់ណាស, សណ្តែកបណ្តុះ គឺមានផ្ទុកនូវ សមាសធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីតទប់ស្កាត់ជំងឺមហារីក ។ មានសមាសធាតុ indole-3- carbinol ដែល អាចប្រឆាំងបានទៅនឹងជំងឺមហារីកសុដន់។ នាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ប្រមាណថា ប្រហែលជា ៣០ ទៅ ៤០ភាគរយ នៃជំងឺមហារីកទាំងអស់ អាចចៀសផុតបាន ប្រសិនបើមនុស្សយើងអាចធ្វើការទទួលទាន បន្លែ ផ្លែឈើ និង ដំណាំអាហារដែលដាំដោយខ្លួនឯង។
៤.ការ៉ុត
ការសិក្សាស្រាវជ្រាវ បានរកឃើញថា សារជាតិ falcarinol នៅក្នុងការ៉ុត គឺអាចកាត់បន្ថយជំងឺមហារីក។ សារជាតិ beta carotene នៅក្នុងការ៉ុត ក៏ជួយកាត់បន្ថយជំងឺមហារីកសួត, មាត់,បំពង់ក,ក្រពះ, ពោះវៀន,ប្លោកនោម, ក្រពេញប្រូស្តាត និង ជំងឺមហារីកសុដន់។
៥. ម្ទេសប្លោក
ពពួកបន្លែទាំងនេះ មានផ្ទុកសារជាតិគីមី capsaicin ដែលអាចបន្សាបនូវសមាសធាតុបង្កជំងឺមហារីកជាក់លាក់ណាមួយ និងអាចជួយបង្ការជំងឺមហារីកក្រពះ ។
៦. ពពួកបន្លែ Allium
ពពួកបន្លែ Allium ដែលមានដូចជា៖ ខ្ទឹមស, ខ្ទឹមបារាំង, ខ្ទឹមក្រហម និង ស្លឹកខ្ទឹម គឺអាចបន្ថយអត្រាប្រឈមនឹង ជំងឺមហារីកក្រពេញប្រូស្តាត បានជាចំបង។ វាជួយប្រព័ន្ធភាពសាំល្អប្រសើរ និង ជម្រុញដល់សកម្មភាពកោសិកាប្រព័ន្ធភាពសាំ ដែលប្រឆាំងនឹងជំងឺមហារីកបាន ។
៧. ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះគឺមានផ្ទុកសារជាតិ Lycopene ដែលជាសមាសធាតុប្រឆាំងអុកស៊ីត និងប្រឆាំង ជំងឺមហារីកបានយ៉ាងល្អ ។ ការសិក្សាស្រាវជ្រាវ ក្នុងពេលថ្មីៗនេះ បានអះអាងថា ការបង្កើននូវការទទួលទានសារជាតិ Lycopene គឺអាចជួយកាត់បន្ថយ នូវការប្រឈមនឹងជំងឺ មហារីកសុដន់, ក្រពេញប្រូស្តាត, លំពែង និង ជំងឺមហារីកទ្វារលាមក ។
៨. ផលិតផលនៃពពួកសណ្តែកសៀង
ប្រភេទអាហារទាំងនេះ គឺសម្បូរទៅដោយ សារជាតិបំប៉ន  phytoestrogens និង non-steroidal estrogens ដែលអាចជួយការពារបានទាំងជំងឺមហារីកសុដន់ និងជំងឺមហារីកក្រពេញ ប្រូស្តាត ដោយការទប់ស្កាត់ និង ដាក់សម្ពាធទៅលើ បម្រែបម្រួលរបស់មហារីក។ ការសិក្សាស្រាវជ្រាវ មួយបានបង្ហាញថា ការទទួលទាននូវ ប្រូតេអ៊ីន ដែលមាននៅក្នុងសណ្តែកសៀង អ្នកជំងឺមហារីក អាចកាត់បន្ថយការប្រឈមនឹង អត្រាស្លាប់ រួមជាមួយនឹងអត្រានៃការកើតមានឡើងវិញ ។
៩. រមៀត
រមៀតមានផ្ទុក សារជាតិ curcumin ជួយប្រយុទ្ធប្រឆាំងនឹងជំងមហារីកបាន ដោយទប់ស្កាត់ការបំបែកខ្លួន និងការវាយប្រហាររបស់កោសិកាមហារីក។
១០. ផ្លែទំពាំងបាយជូរ
ទំពាំងបាយជូរ មានផ្ទុកសារជាតិ bioflavonoids ជួយប្រឆាំងអុកស៊ីត  និងសារជាតិ resveratrol, ជាហ្វេណុលធម្មជាតិ ដែលអាចជួយទប់ស្កាត់ នូវអង់ស៊ីម ដែលភ្ញោចទៅដល់ ការលូតលាស់របស់កោសិកាមហារីក ។
១១. ផ្លែបឺរីក្រហម និង បឺរីខ្មៅ
ពពួកផ្លែឈើទាំងនេះ គឺសម្បូរទៅដោយ អាស៊ីត ellagic ជួយប្រឆាំងអុកស៊ីត បង្ការនូវការរីកលូតលាស់កោសិកាមហារីក ។
ការបរិភោគអាហារ ដែលល្អចំពោះសុខភាព អាចរួមចំណែកធ្វើអោយអ្នកជំងឺមហារីកជាសះស្បើយបាន។ ទន្ទឹមនឹងនេះ អ្នកជំងឺត្រៀវចៀសវាង ការជក់បារី និងផឹកស្រា ព្រោះវាធ្វើធ្វើអោយអ្នកប្រឈមនឹងជំងឺមហារីកបាន៕


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែខ្នុរ
អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែខ្នុរ
ផ្លែខ្នុរគឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើន រួមមាន វីតាមីន C វីតាមីន B ម៉ាញ៉េស្យូម និងប៉ូតាស្យូម ហើយសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់សុខភាព។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួន ខ្នុរអាចមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាម និងមានសារធាតុចិញ្ចឹមដែលអាចទ្រទ្រង់សុខភាពបេះដូង និងបន្ថយហានិភ័យនៃស្ថានភាពសុខភាពមួយចំនួន។ សូមអានបន្ត ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពល និងអាហារូបត្ថម្ភនៃផ្លែខ្នុរ និងរបៀបបញ្ចូលផ្លែឈើដែលមានសុខភាពល្អនេះទៅក្នុងរបបអាហាររបស់អ្នក។

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ​ផ្លែប័រចំពោះ​សុខភាពនិងសម្រស់
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ​ផ្លែប័រចំពោះ​សុខភាពនិងសម្រស់
ផ្លែប័រ អាចចាត់ទុកថាជាកំពូលផ្លែឈើ ព្រោះវាផ្ទុកទៅដោយកាកសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលអាចជួយដល់សុខភាពនិងសម្រស់មនុស្សយើងបាន។ ថ្ងៃនេះ ខ្ញុំសូមលើកយកចំនុចសំខាន់ៗមួយចំនួន យកមកជំរាបជូន។

អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀជាអាហារមួយក្នុងចំណោមអាហារកំពូលៗដែលនឹកឃើញនៅពេលអ្នកគិតអំពីការញ៉ាំដែលមានសុខភាពល្អ។ អ្នកប្រហែលជាមិនដឹងទេថា បន្លែប្រភេទនេះមានប្រយោជន៍ប៉ុណ្ណាសម្រាប់សុខភាពរបស់អ្នក ព្រោះវាអាចរក្សាជាតិទឹក ជំនួយខួរក្បាល និងអ្វីៗជាច្រើនទៀត។

រោគ​សញ្ញា​នៃ​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ
រោគ​សញ្ញា​នៃ​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ
អាលែកហ្ស៊ី​ច្រមុះ គឺជា​ការ​រលាក​ក្នុង​ច្រមុះ​បង្ក​ឡើង​ដោយ​សារធាតុ​បង្ក​អាលែកហ្ស៊ី ដែល​គេ​ហៅ​ថា​ អាលែកហ្សែន មាន​ដូច​ជា​លម្អង ធូលី ឬ​រោម​សត្វ​ជា​ដើម​។​ អាលែកហ្ស៊ី​នេះ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើងមាន​ប្រតិកម្ម​ និង​ចាត់​ទុក​សារធាតុ​ខាងក្រៅ​ទាំងនោះ​ដែល​ចូល​ក្នុង​ខ្លួន​ថា​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ជា​លទ្ធផល កោសិកា​នឹង​បញ្ចេញ​សារធាតុគីមី​ជា​ច្រើន ជា​ហេតុ​នាំ ឲ្យ​ស្រទាប់​ច្រមុះ​ខាង​ក្នុង​ឡើង​ហើម និង​ផលិតស្លេស​មក​ច្រើន​ដែរ​។

រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។

រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
ជំងឺរបេង​សួត​ ​ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង​ ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀតពិសេស​គឺសួត ​បើ​មិន​ព្យាបាលទាន់​ពេល​។ ជំងឺ​នេះ ក៏ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia