ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?

ចែករំលែកទីនេះ

រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
Admin
09 កក្កដា 2024 01:37 ល្ងាច
10 ខែមុន
| 321
ជំងឺរបេង​សួត​ ​ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង​ ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀតពិសេស​គឺសួត ​បើ​មិន​ព្យាបាលទាន់​ពេល​។ ជំងឺ​នេះ ក៏ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។


រោគ​សញ្ញា​ជំងឺ​របេងសួត ដំណាក់​កាល​ដំបូង អាច​មាន​សញ្ញា​ដូចជា​៖


  • ពិបាក​ដកដង្ហើម


  • ឈឺ​ទ្រូង


  • ក្អក​ស្លេស្ម


  • ក្អក​ឈាម​


  • បែក​ញើសពេល​យប់


  • ល្ហិតល្ហៃ


  • ក្ដៅ​ខ្លួន


  • ស្រក​ទម្ងន់​


  • សួតមានសំឡេងងឺតៗ​ 


នៅមាន​រោគសញ្ញាផ្សេងទៀត អាច​មិន​បាន​រៀប​រាប់​ខាង​លើ បើមាន​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត។



ជំងឺ​របេងសួត ​គឺ​ឆ្លង​តាម​ខ្យល់​ដង្ហើម ​ដោយសារ​តែ​មេរោគ​ ​អាច​ស្ថិត​ក្នុង​បរិយាកាស​បាន​ជា​ច្រើន​ម៉ោង​ ទោះ​ជា​មិន​មាន​វត្តមាន​អ្នក​ជំងឺ​ក៏​ដោយ​ ហើយ​​អាច​ឆ្លងពី​មនុស្ស​ម្នាក់ ​ទៅ​មនុស្ស​ម្នាក់​ទៀត​ បើ​សិន​ជា​ស្រូប​យក​ខ្យល់​មាន​ផ្ទុក​មេរោគ​នេះ​ ដែល​​​ជាទូទៅ​មាន​​ក្នុង​ករណី​ដូចជា​៖


  • ក្អក​


  • កណ្ដាស់​


  • សើច


  • ច្រៀង​កម្សាន្ត​រួម​គ្នា


ប៉ុន្តែ​វា​មិន​ឆ្លង​តាម​ការ​ចាប់​ដៃ​ ញ៉ាំ​អាហារ​តុ​ជាមួយ​គ្នា​ គេង​រួម​បន្ទប់​គ្នា​ ឬ​ថើប​គ្នា​នោះ​ទេ។


ប្រភព​៖ https://hellokrupet.com


អត្ថបទពាក់ព័ន្ធ

មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
ផ្លែស្ពីគឺជាផ្លែឈើត្រូពិចដែលត្រូវបានគេស្គាល់ថាមានរូបរាងដូចផ្កាយ។ វាមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានដាំដុះផងដែរនៅក្នុងតំបន់ត្រូពិចផ្សេងទៀតនៃពិភពលោក ដូចជាអាមេរិកខាងត្បូង និងភាគខាងត្បូងរដ្ឋផ្លរីដា។ ផ្លែស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​រាង​ដូច​ផ្កាយប្លែក​ពី​គេ និង​មាន​រសជាតិ​ផ្អែម​បន្តិច។ ពួកវាជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន សារធាតុរ៉ែ និងជាតិសរសៃ ហើយអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើននៅពេលទទួលទានជាផ្នែកនៃរបបអាហា។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែស្ពឺ រួមទាំងអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពល អាហារូបត្ថម្ភ និងរបៀបបញ្ចូលផ្លែស្ពឺនៅក្នុងរបបអាហាររបស់អ្នក។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែប៊្លូបឺរី
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែប៊្លូបឺរី
ផ្លែប៊្លូបឺរីជាផ្លែឈើដែលផ្តល់ថាមពលខ្លាំង ជាមួយនឹងអត្ថប្រយោជន៍សុខភាពដ៏គួរឱ្យចាប់អារម្មណ៍ ជំនួយទៅលើសុខភាពបេះដូង និងខួរក្បាល រហូតដល់ឥទ្ធិពលការពារស្បែក និងភ្នែករបស់អ្នក។ ពួកវាក៏មានសារធាតុចិញ្ចឹមដូចជា ជាតិសរសៃ វីតាមីន C និងម៉ង់ហ្គាណែស។ អ្នកអាចរីករាយជាមួយ blueberries ជារៀងរាល់ថ្ងៃ ដរាបណាអ្នកមិនញ៉ាំច្រើនក្នុងពេលតែមួយ ព្រោះការប្រើប្រាស់ច្រើនអាចនាំអោយមានបញ្ហា GI។ ទោះយ៉ាងណាក៏ដោយ ជាទូទៅវាមានហានិភ័យតិចតួចក្នុងការទទួលទានផ្លែបឺរី។ នេះ​ជា​ច្រើន​ទៀត​អំពី​វិធី​ដែល​ផ្លែ​ប៊្លូបឺរី​ជួយ​ការពារ​សុខភាព​អ្នក និង​វិធី​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​វា​ទៅក្នុង​អាហារ អាហារសម្រន់ និង​ភេសជ្ជៈ។

សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់
សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់
ដើមឆ្អឹងពស់ អាចយកទៅប្រើជាឱសថបុរាណ ដើម្បីព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាព

អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
ដូងគឺជាផ្លែឈើដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសយើង។ លក្ខណៈពិសេសលេចធ្លោនៃរុក្ខជាតិដូងនោះគឺ គ្រប់ផ្នែកអាចយកមកប្រើការជាប្រយោជន៍បានទាំងអស់ មិនថាធ្វើជាអាហារ បង្អែម ចង្អាប បំប៉នសុខភាពនិងព្យាបាលជំងឺផ្សេងៗ រួមទៅដល់ការផលិតជាប្រេងដូង ខ្ទិះដូង ស្ករ រួមទាំងកែច្នៃជាវត្ថុប្រើប្រាស់ក្នុងគេហដ្ឋានបានច្រើនរាប់មិនអស់ទៀត។

សញ្ញាទាំងនេះជាអាការៈ​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន
សញ្ញាទាំងនេះជាអាការៈ​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន
ការ​ឈឺចាប់​ក្នុង​ពោះ​ពិតជា​រឿង​មួយ​គួរ​ឲ្យ​សាំ​ចិត្តខ្លាំង​ណាស់ ហើយ​បើសិនជា​វា​កើតឡើង​ដោយ​មិនដឹង​ច្បាស់​ថា​កន្លែង​ណា​នោះ អ្នក​ប្រហែលជា​បារម្ភ​ក្រែង​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​ទៀត​ផង​។ ដូច្នេះ​ដើម្បី​ដឹង​អំពី​វា​កាន់តែ​ច្បាស់ យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​អាកា​រៈ​របស់​វា​ដូច​ខាងក្រោម​នេះ​សិន​ទៅ​៖

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia