ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ផ្ទៀងផ្ទាត់រោគសញ្ញាទាំងនេះ ថាតើលោកអ្នកមាន​ជំងឺ​រលាក​សន្លាក់​និង​ឈឺ​សន្លាក់​​ដែរឬទេ?

ចែករំលែកទីនេះ

ផ្ទៀងផ្ទាត់រោគសញ្ញាទាំងនេះ ថាតើលោកអ្នកមាន​ជំងឺ​រលាក​សន្លាក់​និង​ឈឺ​សន្លាក់​​ដែរឬទេ?
ផ្ទៀងផ្ទាត់រោគសញ្ញាទាំងនេះ ថាតើលោកអ្នកមាន​ជំងឺ​រលាក​សន្លាក់​និង​ឈឺ​សន្លាក់​​ដែរឬទេ?
Mr B
16 ឧសភា 2024 10:09 ព្រឹក
11 ខែមុន
| 388
ជំងឺរលាកសន្លាក់មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្មេង​ក៏​អាច​ប្រឈម​នឹង​​បញ្ហា​សុខភាព​មួយ​នេះ​ដែរ​។ ​ ជាក់​ស្ដែង ជំងឺ​រលាក​សន្លាក់​កើត​ឡើង​ដោយ​សារ​តែ​ការ​រង​របួស ការ​ឆ្លង​មេរោគ ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ដំណើរការនិង​ការ​ធ្វើ​មេតាប៉ូលីស​មិន​ប្រក្រតី។ដើម្បីយល់អោយកាន់តែច្បាស់អំពីរោគសញ្ញាទាំង៦ដែលបញ្ញាក់ថាកើតជំងឺសន្លាក់ សូមអានអត្ថបទនៅខាងក្រោមនេះ !

រឹង​សន្លាក់​

​​ការ​ឡើង​រឹង​នៃ​សន្លាក់​នៅ​ពេល​ព្រឹក​ គឺជាសញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​ដំបូង​នៃ​ការវិវត្តនៃ​ជំងឺ​រលាក​សន្លាក់។ បើ​ការ​ឈឺចាប់​​មិន​បន្ត​រយៈពេល​យូរ អាច​ចាត់​ទុក​ថា​ជា​ការ​រលាក​សន្លាក់​ប្រភេទ​ Rheumatoid arthritis។ ចំណែក​ឯ​ការ​ឈឺចាប់​នៅ​ត្រង់​សន្លាក់​ ដែល​មាន​រយៈ​ពេល​ប្រហែល​​១​ម៉ោង គឺ​ជា​ការ​រលាក​សន្លាក់​ប្រភេទ​ Osteoarthritis ​​។​​

គ្រុន​ក្ដៅ​

ទម្រង់​នៃ​ការ​បង្ក​រោគ​ជា​ច្រើន​ អាច​ប៉ះពាល់​ដល់​រាងកាយ​​ដោយ​ការ​កើត​មានអាការៈ​គ្រុន​ក្ដៅ​។ ជំងឺ​រលាក​សន្លាក់​ក៏​អាច​បង្ហាញ​រោគសញ្ញា​នៃ​អាការៈ​គ្រុន​ក្ដៅ​ដូច​គ្នា​ ដែល​​កើត​ឡើង​ដោយ​​មេរោគ​ដែល​អាច​​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ និង​​ថយ​ចុះ​ភាព​បត់បែន​។​

អស់​កម្លាំង​រ៉ាំរ៉ៃ​

ដោយ​សារ​តែ​មាន​ជាលិកា​នៅ​ជុំវិញ​សន្លាក់​ ភាព​អស់​កម្លាំង និង​​ល្ហិតល្ហៃ​អាច​វិវត្ត​បន្តិច​ម្ដង​ៗ​នៅ​ក្នុង​រាងកាយ​។ សូម្បី​តែ​មុន​ពេល​កើត​មាន​រោគសញ្ញា​ផ្សេង​ទៀត​ក៏​ដោយ​ ការ​អស់​កម្លាំង​រ៉ាំរ៉ៃ​អាច​បង្ហាញ​យ៉ាង​​ច្បាស់​ ដែល​អាច​មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ។ អារម្មណ៍​នឿយ​ហត់​ខុស​ធម្មតា និង​បាត់បង់​ថាមពល​ជា​​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សន្លាក់​។

ឈឺ​ខ្នង​

ភាព​តានតឹង​នៅ​ក្នុង​សាច់ដុំ​ ឬ​សរសៃ​ពួរ​ដែល​បណ្ដាល​មក​ពី​របួស ឬ​ហេតុផល​ផ្សេង​ទៀត អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​សន្លាក់​។ ក្នុង​ករណី​ដែល​ការ​ឈឺខ្នង​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ បើ​ទោះ​បី​ជា​យើង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​រួច​យ៉ាង​ណា​ក្ដី ​នេះ​​​បញ្ជាក់​ថា​ជា​រោគសញ្ញា​ទូទៅ​​នៃ​ជំងឺ​រលាក​សន្លាក់​។

ស្នាម​ក្រហម​នៃ​សន្លាក់

ទន្ទឹម​នឹង​នេះ​ដែរ របួស​ជុំវិញ​ឆ្អឹង និង​អាការៈ​ហើម​ច្រើន​តែ​នាំ​ឲ្យ​កើត​មាន​ស្នាម​ក្រហម​នៅ​បរិវេណ​ដែល​​រង​ផល​ប៉ះពាល់​។ ស្រទាប់​សន្លាក់​ ឬ​ដុំ​សាច់​នៃ​ឆ្អឹង​ ជា​មូលហេតុ​ដ៏​កម្រ​នៃ​ការ​ឈឺ​សន្លាក់​ និង​ពិបាកធ្វើចលនា​។

ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ ឬ​ដើរ​

បើ​យើង​សង្កេត​ឃើញ​ថា​ ការ​ធ្វើ​ចលនា​ និង​សកម្មភាព​សាមញ្ញ​ដូចជា​ការ​ដើរ​ ឬ​ឡើង​ជណ្ដើរ​មាន​ការ​ពិបាក​ នោះ​អាច​បណ្ដាល​មក​ពី​មិនសូវធ្វើ​ចលនា និង​សកម្មភាព​រាងកាយ​ ជា​ហេតុ​នាំ​​ឲ្យ​សន្លាក់​កាន់​តែ​យ៉ាប់យ៉ឺន​ និង​ឈឺ​ចាប់​ខ្លាំង​ឡើង។​


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
ផ្លែទទឹមគឺជាផ្លែឈើដែលមានដើមកំណើតនៅអាស៊ី ប៉ុន្តែត្រូវបានដាំដុះនៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងតំបន់មេឌីទែរ៉ាណេ។ គ្រាប់ ឬស និងទឹកនៃផ្លែទទឹមមានរសជាតិផ្អែមបន្តិច ហើយផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ និងសមាសធាតុការពារដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើន។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែទទឹម រួមទាំងអាហារូបត្ថម្ភរបស់វា អត្ថប្រយោជន៍សុខភាពដែលអាចកើតមាន និងរបៀបបញ្ចូលវាទៅក្នុងរបបអាហាររបស់អ្នក។

អត្ថប្រយោជន៍ទាំង១០នៃគ្រាប់ល្ង
អត្ថប្រយោជន៍ទាំង១០នៃគ្រាប់ល្ង
គ្រាប់ល្ងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយត្រូវបានប្រើប្រាស់ក្នុងឱសថបុរាណរាប់ពាន់ឆ្នាំមកហើយ។ វាអាចការពារប្រឆាំងនឹងជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺរលាកសន្លាក់។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ១០ របស់គ្រាប់ល្ង។

ទម្លាប់​៥​យ៉ាងនេះ​​ធ្វើអោយ​ត្រចៀក​មាន​បញ្ហា
ទម្លាប់​៥​យ៉ាងនេះ​​ធ្វើអោយ​ត្រចៀក​មាន​បញ្ហា
វា​មិនមែន​គ្រាន់តែ​ស្តាប់​តន្ត្រី​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ត្រចៀក​អ្នកមាន​ហានិភ័យ​នោះ​ទេ​។ ការ​ជក់បារី កង្វះ​លំ​ហាត់ប្រាណ ឬ​សុខភាព​មាត់​មិនល្អ​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ស្តាប់​មិន​លឺ​ផង​ដែរ​។

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

ព្រឹកឡើងបើមានសញ្ញាទាំងនេះ ថ្លើមអ្នកកំពុងតែសុំជំនួយហើយ
ព្រឹកឡើងបើមានសញ្ញាទាំងនេះ ថ្លើមអ្នកកំពុងតែសុំជំនួយហើយ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញា ដែលបង្ហាញថាថ្លើមអ្នកកំពុងតែជួបនឹងបញ្ហា។

ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសារៈសំខាន់នៃការញ៉ាំទឹកមួយកែវជារៀងរាល់ព្រឹក។ តើមានអ្វីខ្លះទៅ? តោះអានទាំងអស់គ្នា

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia