ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម

ចែករំលែកទីនេះ

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
Mr B
20 ឧសភា 2024 10:07 ព្រឹក
មួយឆ្នាំមុន
| 501
ទំនាក់ទំនងរវាង រយៈពេលនៃការគេង​ទងទៅនឹងហានិភ័យនៃជំងឺលើសឈាម

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ទំនាក់ទំនងនៃការគេង និងសម្ពាធឈាមខ្ពស់ត្រូវបានគេសិក្សារអង្កេតកន្លងមកហើយ។ ហើយដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីទំនាក់ទំនងនេះ អ្នកជំនាញបានប្រមូលទិន្នន័យពីការសិក្សាចំនួន 16 ដែលបានធ្វើឡើងនៅចន្លោះខែមករា ឆ្នាំ 2000 និងខែឧសភា ឆ្នាំ 2023

ការសិក្សានេះ បានធ្វើឡើងទៅលើ មនុស្សជាង 1 លាននាក់មកពីប្រទេសចំនួន 6 ដែលមិនធ្លាប់មានប្រវត្តិជំងឺលើសឈាម។ ពួគត្រូវបានដាក់ការតាមដានជាមធ្យមក្នុងរយៈពេល 5 ឆ្នាំ ដែលក្នុងនោះក៏មានដែរ អ្នកដែលត្រូវបានតាមដាន ចាប់ពី ២ឆ្នាំកន្លះ រហូតដល់18 ឆ្នាំ ។

ការសិក្សារកឃើញថា រយៈពេលនៃការគេងខ្លីតិចជាង៧ម៉ោង មានទំនាក់ទំនងទៅនឹងហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺលើសឈាម រហូតដល់7%។ ប្រសិនបើការគេងតិចជាង៥ម៉ោង គឺបង្កើនហានិភ័យកាន់តែខ្ពស់រហូតដល់ 11%

ការសិក្សារនេះ ក្រុមអ្នកវិទ្យាសាស្ត្រ ​មិនបានរកឃើញភាពខុសគ្នាណាមួយ ទៅលើអាយុនោះឡើយ។ ប៉ុន្តែការសិក្សារ រកឃើញថា ស្ត្រីដែលគេងតិចជាងប្រាំពីរម៉ោង មានហានិភ័យខ្ពស់ជាងបុរស 7%

ទោះបីយ៉ាងណា អ្នកស្រាវជ្រាវបានបញ្ជាក់ថា ​ការសិក្សានេះក៏នៅមានដែនកំណត់មួយចំនួនដែរ ព្រោះថា​រយៈពេលនៃការគេង គឺត្រូវបានរាយការណ៍ដោយបុគ្គលនោះខ្លួនឯង។ ម្យ៉ាងវិញទៀត ការសិក្សារទាំងនោះ មិនបានកំណត់និយមន័យនៃការគេងរយៈពេលខ្លីនោះច្បាស់លាស់ទេ ដោយអ្នកខ្លះនិយាយថាតិចជាងប្រាំម៉ោង និងខ្លះនិយាយថាតិចជាងប្រាំមួយ។ បើទោះជា៥ម៉ោង ឬ៦ម៉ោងក៏ដោយ សុទ្ធតែហុចផលអាក្រក់ដល់ការកើនឡើងសំពាធឈាម។

ហេតុអ្វី​បាន​ជា​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​ ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់?

បើតាមវេ​ជ្ជបណ្ឌិត បានលើកឡើងពី មូលហេតុ៣យ៉ាង ​ដែលការគេងអាចប៉ះពាល់ដល់សម្ពាធឈាម៖  ប្រព័ន្ធសរសៃប្រសាទ (sympathetic nervous system activation)  អតុល្យភាពអ័រម៉ូន និងការរលាក។

នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ រាងកាយរបស់យើងយល់ថាវាជាភាពតានតឹងឬក៏សំពាធ ដែលបង្កឱ្យមានការកើនឡើងនៃសកម្មភាពនៃប្រព័ន្ធសរសៃប្រសាទស្វយ័ត sympathetic nervous system

ប្រព័ន្ធនេះទទួលខុសត្រូវចំពោះការឆ្លើយតបការតតាំង  ហើយសកម្មរបស់វានាំឱ្យមានការបញ្ចេញអរម៉ូនស្ត្រេសម្យ៉ាង ដូចជា adrenaline និង cortisol ។ អរម៉ូនទាំងនេះអាចបង្កើនចង្វាក់បេះដូង និងរឹតបន្តឹងសរសៃឈាម។ នេះបង្កើតភាពតានតឹងកាន់តែខ្លាំងចំពោះលំហូរឈាម និងបង្កើនសម្ពាធឈាម។ បន្ថែមលើនេះ ការគេងមិនបានគ្រប់គ្រាន់ក៏អាចបង្កើតអតុល្យភាពអ័រម៉ូនផងដែរ។

Renin និង aldosterone ដែលជាអរម៉ូន ជួយគ្រប់គ្រងតុល្យភាពជាតិទឹក និងអេឡិចត្រូលីត អាចក្លាយទៅជាមានការបាត់បង់លំនឹង ដែលបណ្តាលឱ្យសូដ្យូមកើនឡើង។ សូដ្យូមដែលកើនឡើងនេះ នាំទៅរកការកកស្ទះជាតិទឹក ដែលអាចរួមចំណែកដល់ការកើនឡើងសម្ពាធឈាម។

លើសពីនេះ leptin ដែលគ្រប់គ្រងចំណង់អាហារ និងថាមពលត្រូវបានរំខាន ដែលនាំឱ្យមានការឃ្លាន និងការឡើងទម្ងន់ ។ ការឡើងទម្ងន់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺលើសឈាម។

ទីបំផុត ការគេងមិនលក់ជាប្រចាំ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃការរលាក។ ការរលាករ៉ាំរ៉ៃបំផ្លាញស្រទាប់ភ្នាសជាលិកា endothelial នៃសរសៃឈាមដែលធ្វើឱ្យងាយនឹងកកកុញនូវកំណក។ កត្តានេះនាំឱ្យសរសៃឈាមរួមតូច ដែលអាចរឹតបន្តឹងលំហូរឈាម ធ្វើឱ្យសម្ពាធឈាមកើនឡើង។ ការរលាកក៏អាចប៉ះពាល់ដល់មុខងារតម្រងនោមដែរ ដែលចាំបាច់ក្នុងការគ្រប់គ្រងសម្ពាធឈាម។


អត្ថបទពាក់ព័ន្ធ

ផ្លែឪឡឹកមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាសុខភាពលោកអ្នក
ផ្លែឪឡឹកមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាសុខភាពលោកអ្នក
ផ្លែឪឡឹក សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗសម្រាប់រាងកាយ ជួយអោយលោកអ្នកមានសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ។

អត្ថប្រយោជន៍នៃផ្លែម្នាស់ ដែលយើងគួរដឹង
អត្ថប្រយោជន៍នៃផ្លែម្នាស់ ដែលយើងគួរដឹង
ម្នាស់ គឺជាផ្លែឈើត្រូពិចដែលគេស្គាល់ថាមានរសជាតិផ្អែមប្លែក និងសម្បូរសារធាតុចិញ្ចឹម។ វា​ជា​ផ្លែឈើ​ចម្រុះ​ដែល​អាច​ទទួលទាន​បានទាំង​ស្រស់ កក ដុត ឬ​ ជា​គ្រឿង​ផ្សំ​សម្បូរ​សារធាតុចិញ្ចឹម​ក្នុង​រូបមន្ត​ដែលត្រូវការ​ជាច្រើន។ ម្នាស់គឺជាប្រភពដ៏ល្អនៃវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការស្រាវជ្រាវបានបញ្ជាក់ពីអត្ថប្រយោជន៍សុខភាពយ៉ាងទូលំទូលាយទាំងនេះ ដោយបង្ហាញពីសកម្មភាពប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មរបស់ម្នាស់ និងតួនាទីរបស់វាក្នុងការរំលាយអាហារ និងភាពស៊ាំ។

សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
បើតាមភាពជាក់ស្តែងមនុស្សមួយចំនួនចូលចិត្តធ្វើសកម្មភាពដែលមិនគួរច្រើនណាស់ ក្រោយពេលបាយរួច ដោយមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាពប៉ុណ្ណាឡើយ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទម្លាប់មួយចំនួនដែលអ្នកគួរតែកែចេញ៖

អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ផ្លែទំពាំងបាយជូ
អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ផ្លែទំពាំងបាយជូ
(ពណ៌បៃតង ពណ៌ស្វាយ ឬពណ៌ខៀវចាស់) ទំពាំងបាយជូគឺជាផ្លែឈើដែលមានពណ៌ និងរសជាតិផ្សេងៗគ្នា ពួកវាត្រូវបានដាំដុះទូទាំងពិភពលោក ។ ជាមួយនឹងភាពសម្បូរបែប នៃផ្លែឈើប្រហែលជាអ្នកឆ្ងល់ថា "តើទំពាំងបាយជូរល្អសម្រាប់អ្នកទេ?" ។

អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
ដូងគឺជាផ្លែឈើដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសយើង។ លក្ខណៈពិសេសលេចធ្លោនៃរុក្ខជាតិដូងនោះគឺ គ្រប់ផ្នែកអាចយកមកប្រើការជាប្រយោជន៍បានទាំងអស់ មិនថាធ្វើជាអាហារ បង្អែម ចង្អាប បំប៉នសុខភាពនិងព្យាបាលជំងឺផ្សេងៗ រួមទៅដល់ការផលិតជាប្រេងដូង ខ្ទិះដូង ស្ករ រួមទាំងកែច្នៃជាវត្ថុប្រើប្រាស់ក្នុងគេហដ្ឋានបានច្រើនរាប់មិនអស់ទៀត។

ត្រូវឧស្សាហ៍ពិនិត្យរោគសញ្ញាទាំងនេះ ប្រយ័ត្នកើតហឺតដោយមិនដឹងខ្លួន
ត្រូវឧស្សាហ៍ពិនិត្យរោគសញ្ញាទាំងនេះ ប្រយ័ត្នកើតហឺតដោយមិនដឹងខ្លួន
ជំងឺហឺត គឺជាការរលាកទងសួតរុាំរៃដែលធ្វើឱ្យទងសួតខ្ជិប ហត់ ដង្ហើមត្បៀត បូកផ្សំទាំងការរំញោចពីអាលាក់ស៊ីខាងក្រៅ ហៅថាជំងឺហឺត។​ បរិស្ថានមានផ្សែងពុល កង្វះខ្យល់បរិសុទ្ធ កាន់តែធ្វើឲ្យសុខភាពអ្នកដែលកើតហឺតអាក្រក់ឡើងៗ ហើយអ្នកអត់កើតហឺត ក៏អាចប្រឈមគ្រប់ពេលដោយមិនដឹងខ្លួនដែរ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia